Connect with us

បច្ចេកវិទ្យា

ម៉ូឌែលថ្មី realme C3 កំលាំងខ្លាំងកប់នឹងមកដល់ឆាប់ៗនេះហើយ

on

Advertisement

កាលពី​ដើមខែ​នេះ នៅឯ​ប្រទេស​ឥណ្ឌា​ឯណោះ realme បានបង្ហាញ​នូវ ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី​មួយ​មាន​ឈ្មោះថា realme C3 ដែលមាន​បំពាក់​កាមេរ៉ា​ភ្លោះ និង​បន្ទះ​ឈី​ប Helio G70 ។ មុខងារ​របស់ realme C3 គឺមាន​គោលបំណង ដើម្បី​ក្លាយជា​អ្នកប្រកួតប្រជែង​ដ៏​ខ្លាំងខ្លា​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្រិត​ដំបូង​។​

​ខណៈពេល​ដែលមាន​ភាព​ខុសគ្នា​ពី​ម៉ូ​ឌែ​ល​ដែល​ទើប​ចេញ​ថ្មី​នៅ​ឥណ្ឌា realme C3 ដែល​នឹង​បង្ហាញខ្លួន​ឆាប់ៗ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នេះ នឹងត្រូវ​បាន បំពាក់​ដោយ​កាមេរ៉ា​បី​នៅ​ផ្នែក​ខាងក្រោយ បង្ហាញ​ពី​ភាព ទាន់សម័យ​នៃ​
​បច្ចេកវិទ្យា​សម័យថ្មី​។​

​លើសពីនេះទៅទៀត​! យោងតាម​ព័ត៌មាន​ផ្លូវការ​បានឱ្យដឹងថា realme C3 គឺជា​ម៉ូ​ដែល​ទូរស័ព្ទ​ដំបូង​គេ​ដែល​ដំណើរការ​នៅលើ Helio G70 អាច​ផ្ទុក​ទិន្ន័យ​រហូតដល់ 8GB LPDDR4X ដែល​បង្ក​ភាពងាយស្រួល​ដល់ សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ​។ អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ ទូរស័ព្ទ​ម៉ូ​ឌែ​ល នេះ​ទទួលបាន​ពិន្ទុ​រហូតដល់ ១៩០០០០ ពី Antutu ហើយ​មានការ​ប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា​ជាង​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ដទៃ​ដែលមាន​មុខងារ​ដូចគ្នានេះ​នៅលើ​ទីផ្សារ​។

​ហើយ​ពេលនេះ realme នឹង​នាំមក​នូវ​ដំណើរការ​ប្រកួតប្រជែង​មួយ​ផ្សេងទៀត​
​ទៅកាន់​ផលិតផល​ថ្មី​របស់​ពួកគេ​ដើម្បី​ធានា​នូវ​បទពិសោធន៍​ដ៏​ល្អ​មួយ​សម្រាប់​អតិថិជន​ទាំងអស់​។ សូម​រង់​ចាំមើល​ទាំងអស់គ្នា​ថា​អ្វី​ជា​ភាព​ភ្ញាក់ផ្អើល​ដែល realme នឹង​ផ្ដល់ជូន​!

​អំពើ realme
realme គឺជា​ម៉ាក​បច្ចេកវិទ្យា​មួយ​ដែលមាន​ជំនាញ​ក្នុងការ​ផ្តល់នូវ​ផលិតផល​និង​សេវាកម្ម បច្ចេកវិទ្យា​ដែលមាន​គុណភាព​ខ្ពស់​ជាមួយនឹង​បទពិសោធ​ន៏​ទស្សនវិស័យ Dare-to-Leap​។ យីហោ​នេះ​ត្រូវ បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃទី 4 ខែឧសភា​ឆ្នាំ 2018 ដោយ​ស្ថាបនិក​របស់ខ្លួន​ឈ្មោះ Sky Li រួមជាមួយ​យុវជន​មួយក្រុម​ដែលមាន​បទពិសោធ​ន៍ស​ម្បូ​រ​បែប​នៅក្នុង​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​។ ក្រុមហ៊ុន realme បាន​ប្តេជ្ញាចិត្ត​ផ្តល់ជូន​ស្មា​ត​ហ្វូ​ន​ដែលមាន​គុណភាព​ខ្ពស់ ជាមួយនឹង​ការ​រចនា​ទាន់សម័យ​នៅក្នុង​បរិបទ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។

​បើ​យោងតាម គេហទំព័រ Counterpoint, realme បាន​ក្លាយជា​ម៉ាក​យីហោ​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក និង​បាន​ជាប់​លំដាប់​លេខ រៀង​ទី 7 នៅ​ត្រីមាស​ទី 3 ឆ្នាំ 2019 ។ ទន្ទឹមនឹង​នេះដែរ realme មាន​ចំនួន​អ្នកប្រើប្រាស់​កើនឡើង​រហូតដល់ ២៥ លាន​នាក់​ឯណោះ​ក្នុងពេល​បច្ចុប្បន្ន ដែលជា​ហេតុ​ធ្វើឱ្យ realme ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​លំដាប់​ពិភពលោក​។​

realme បាន​ពង្រីក​ទីផ្សារ​ជា​សកល​រហូតដល់ 25 ទីផ្សារ​ដូចជា ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ អឺរ៉ុប រុស្ស៊ី ប៉ា​គី​ស្ថាន និង អាហ្វ្រិក​ជាដើម​៕


អត្ថបទដោយ​៖ Tianai

អត្ថបទពេញនិយម

មកដល់វ័យ ៥០ ឆ្នាំទើប ជា សំណាង បានកូនស្រីឃ្យូតម្នាក់ ប្រលែងលេងនឹងគេ
សត្វស្លាបទាំងហ្វូង ប្តូរទ្រនំហើរចេញពីកម្ពុជាទៅប្រទេសថៃ ព្រោះហេតុផលមួយនេះ!
សំណាងជាប់ សុខា ឥលូវបានកែច្រមុះអត់អស់មួយរៀល ថែមទាំងបានម៉ូតូមួយគ្រឿងថ្មីចែស (វីដេអូ)
សូមប្អូនៗកុំភ្លេចត្រចៀក ពិសេសអ្នកទី ៩ និង ១២ ពេលបើកសាលាវិញក្រសួងធ្វើតេស្ត ប្រយ័ត្នម៉េមម៉ាម

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន16 mins ago

ស្ទីលលេងខ្លួន​របស់ រ៉េត ស៊ូ​ហ្សា​ណា ពិតជា​ស្អាត​ទាក់ទាញ​ស្ទើរ​គ្រប់ពេល​ (វីដេអូ)

បច្ចុប្បន្ននេះ​ឃើញថា​តារាចម្រៀង​ស្រី​វ័យក្មេង​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា កាន់​តែមាន​សន្ទុះ​ខ្លាំង​នៅក្នុងការគាំទ្រ ទោះបីជា​នាង​ឈាន​ជើង​ចូល​សិល្បៈ​ទើបតែ​ប៉ុន្មាន​ឆ្នាំ​មកនេះ​យ៉ាងណាក្តី​ ។​ ​ខណៈពេលដែល​កេរ្តិ៍ឈ្មោះ​កាន់​តែមាន​ភាពល្បីល្បាញ​ឃើញថា រូប​សម្រស់​របស់​នាង​ក៏​កាន់តែអំណោយផល​ខ្លាំង​ឡើង មុខមាត់​កាន់តែ​ស្អាត ការ​តែងខ្លួន​ក៏​មើលទៅ​ស្អាត និង ​ប្លែក​ភ្នែក​សឹងគ្រប់ពេល​តែម្តង ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រឡាញ់​ដកចិត្ត​មិន​ចង់បាន​ ។​ ​ស្ទីល​តែងខ្លួន Update កាន់តែ​ស្អាត​របស់​នាង​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​បាននាំគ្នា​ពេញចិត្ត​ ព្រោះ​មើលទៅ​សាមញ្ញបែប​ស្ទីល​យុវវ័យ ស័ក្តិសម​ជាមួយនឹង​នាង​តែម្តង​។​ ងាក​មក​រឿង​បទ​ចម្រៀង​វិញ...

អត្ថបទក្រុមហ៊ុន46 mins ago

Cerelac ជា​អាហារ​បំប៉នសម្រាប់ក្មេងតូចៗ​ដំបូង ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ណេ​ស​ត្លេ​

ផលិត​ចេញពី​គ្រាប់​ធញ្ញជាតិ​ល្អៗ ដែល​សម្បូរ​ទៅដោយ​វីតាមីន ងាយស្រួល​រំលាយ ដែល​ស័ក្តិសម​សម្រាប់​អាហារ​បំប៉ន​ទារក​ពី​អាយុ ៦ ខែ​ឡើងទៅ ខណៈ​ទឹកដោះ​ម្តាយ​មួយ​មុខ​មិនអាច​បំពេញ​នូវ​តម្រូវ​ការលូតលាស់​របស់​ទារក​បាន​នោះទេ ​។ គ្រាប់​ធញ្ញជាតិ​ណេ​ស​ត្លេ គឺជា​អាហារ​សុខភាព​ដ៏​ល្អ សម្រាប់​ទារក​ដោយ​ផ្តល់ជូន​នូវ​គ្រាប់​ធញ្ញជាតិ​ដ៏​ល្អ​បំផុត​ផ្សំ​ជាមួយនឹង​សារជាតិ​បំប៉ន​ដទៃទៀត ដែល​ជួយ​ទៅដល់​ការលូតលាស់​ដ៏​ល្អ​របស់​ទារក និង​ ជួយ​ពួកគេ​ឱ្យ​បង្កើត​ទម្លាប់​ញ៉ាំ​អាហារ​សុខភាព​តាំងពីក្មេង​ ។ ម៉ាក​សញ្ញា​របស់ Cerelac ត្រូវបាន​ចុះបញ្ជី​នៅ​ឆ្នាំ ១៩៤៩ និង...

អត្ថបទក្រុមហ៊ុន2 days ago

ក្រុមហ៊ុន​វី​ង និង​ ផ្សារ​ទំនើបអ៊ី​អនម៉​ល រួមគ្នា​ផ្តល់នូវ​បទពិសោធន៍​នៃ​ការទិញ​ទំនិញ​ ​ប្រកបដោយ​ភាពងាយស្រួល​

​ឥឡូវនេះ​អតិថិជន​អាច​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដើម្បី​ទិញ​ទំនិញ និង សេវាកម្ម​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល បាន​ហើយ​ ​ភ្នំពេញ ថ្ងៃទី ០៥ មិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ​ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​)...

អត្ថបទក្រុមហ៊ុន4 days ago

​វី​ង​ និង ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ​ត្រៀម​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន​មក​ចូលរួម​កម្ម​វី​ធី​ដ៏​ពិសេស​នៅ​ថ្ងៃទី ​៥ សប្តាហ៍​នេះ​

​នៅ​ថ្ងៃទី​ ៥ ខែមិថុនា​សប្តាហ៍​នេះ វី​ង​ និង ​អ៊ី​អន​ម៉​ល នឹង​ប្រារព្ធ​ពិធី​ប្រកាសភាពជា​ដៃគូ​នឹង​គ្នា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ ​ដើម្បី​ផ្តល់ជូន​ការទូទាត់​ប្រាក់​បែប​ឌីជីថល​ដ៏​ទំនើប​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ងជាមួយ​ហាង​ជាច្រើន ថែមទាំង​ផ្តល់ជូន​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន​ ។​ អតិថិជន​របស់​អ៊ី​អន​ម៉​ល ​និង ​អតិថិជន​វី​ង​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​រួមមានការបញ្ចុះ​តម្លៃ​ ៥​ ដុល្លារ​ភ្លាមៗ​រាល់​ការ​កុម៉្ម​ង់​ទិញ​ផលិតផល​ជាមួយ​ហាង​ល្បីៗ​ជាច្រើន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ ។ ទន្ទឹម​ហ្នឹង​នេះដែរ អតិថិជន​ហ្នឹង​អាច​បើក​គណនី​វី​ង​បាន​ដោយ​ឥតគិតថ្លៃ និង​...

អត្ថបទក្រុមហ៊ុន6 days ago

នៅមុខ​ពន្លឺ​អេក្រង់​យូរ ទោះ​មិន​ចេញទៅ​ណា​ក៏​ស្បែក​មុខខូច​ដែរ សាក ៥​វិធី​នេះ​លើក​សម្រស់​វិញ​បាន​

​​សាច់​មុខ​ម៉ដ្ឋខៃ គឺជា​បំណងប្រាថ្នា​របស់​អ្នក​គ្រប់គ្នា អ្នកខ្លះ​មិន​ហ៊ាន​ចេញ​ក្រៅ ព្រោះ​ខ្លាច​កម្ដៅថ្ងៃ​ធ្វើ​ឲ្យ​ខូច​ស្បែក​។ ប៉ុន្តែ​កំហុស​ដែល​មើលមិនឃើញ​នោះ ភ្លើងពណ៌​ខៀវ​ដែល​ចេញពី​អេក្រង់​ទូរស័ព្ទ និង​កុំព្យូទ័រ ក៏​អាចធ្វើ​ឲ្យ​ខូច​ស្បែក​បានដែរ​។ ​បើ​អ្នក​ចំណាយពេល​យូរ នៅមុខ​ពន្លឺ​អេក្រង់ ស្បែក​អ្នក​នឹងរង​ការប៉ះពាល់​ជាច្រើន ដូចជា ៖ លេចចេញ​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក (​ស្លក់​) , លេចចេញ​នូវ​ស្នាម​ជ្រីវជ្រួញ ឆាប់​ចាស់​មុន​អាយុ , ធ្វើ​ឲ្យ​ស្បែក​មុខស្ងួត...

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោងប្លង់មកកាន់ប្រទេសកម្ពុជា

•​ ​អង្គភាព​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រួមបញ្ចូល​នូវ​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​ទាំងពីរ​សំដៅ​ពង្រីក​បន្ថែម​នូវ​វត្តមាន និង​សេវាកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ •​ ​SCA ចូលរួម​នៅក្នុង​បណ្តាញ​របស់ Swan & Maclaren ដើម្បីឱ្យ​មានការ​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ី​។​ •​ ​ការសហការ​ក្នុង​ភាពជា​ដៃគូ​នឹង​អនុញ្ញាតឱ្យ SCA...

អត្ថបទក្រុមហ៊ុន2 weeks ago

ងាយៗ ជួយ​ឲ្យ​សាច់​មុខ​ស​ភ្លឺ​ម៉ដ្ឋ​រលោង​រាល់ថ្ងៃ ទោះ​ពាក់​ម៉ាស​ជាប់​ក៏​មិន​ភ័យ​ខូច​ស្បែក​ដែរ​

​រាល់ថ្ងៃ​គ្រប់គ្នា​ប្រឹងប្រែង​ថែរក្សា​សុខភាព និង​សុវត្ថិភាព​ពី​កូ​វីដ​១៩ ដោយ​ការរក្សា​អនាម័យ លាង​សម្អាត​ដៃ​ញឹកញាប់ និង ពាក់​ម៉ាស​រាល់​ពេលចេញ​ក្រៅ​ផ្ទះ​។ ក្នុង​អាកាស​ក្តៅស្អុះ​ស្អាប់​ដូច​បច្ចុប្បន្ន ការពាក់​ម៉ាស​មិន​ថា​យូរ​ម៉ោង ឬមួយ​ភ្លែត​នោះទេ គឺ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែ​កមុខ ពិសេស​សម្រាប់​ប្រភេទ​ស្បែក​មុខ​ដែល​ស្ងួត ឬ​ងាយ​មានប្រតិកម្ម ។ វា​អាច​បង្ក​ឲ្យ​ស្បែ​កមុខ​ឡើង​ខ្លាញ់ ទៅជា​រមាស់ ឡើងក​ន្តួ​ល ឬ​ឡើង​មុន ។ ដូច្នេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

តាក់ទិចងាយៗ ចំណាយ ១០០$ ទទួលបាន ១០$ ពេលទិញទំនិញអនឡាញតាមវីង

ថ្ងៃនេះ​យើង​មាន​គន្លឹះ​ពិសេស​មួយ​ដើម្បី​ចែករំលែក​ដល់​លោកអ្នក​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ​និង​ថែមទាំង​ទទួល អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទក្រុមហ៊ុន2 weeks ago

សូម​អរគុណ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី #WeLoveShokubutsu ដែល​ជួយ​ឱ្យ​កម្មវិធី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

Shokubutsu Cambodia កម្មវិធី​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​រូបថត​ទូទាំងប្រទេស​ដែលមាន​ឈ្មោះថា «We Love Shokubutsu» នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shokubutsu Cambodia ការចូលរួម​ប្រកួតប្រជែង​ដោយមាន​បេក្ខជន​ជាង 400 នាក់ ដែល​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020​ ។​ ​ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង...

អត្ថបទក្រុមហ៊ុន2 weeks ago

មិនដឹងថា​ត្រូវធ្វើ​ម្ហួ​ប​អី​មែន​ទេ​? មក​សាក​ធ្វើ​ម្ហូប​ងាយៗ​ជាមួយ ចាន់ កញ្ញា​

ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិការ​ថែម​ទៀតផង​។ ប៉ុន្តែ ការជ្រើសរើស​មុខម្ហូប និង​គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ​ថ្ងៃនេះ ចាន់ កញ្ញា...