សមាជិកថ្មី realme 5i ដែលមានថាមពលថ្ម 5000mAh និង កាមេរ៉ា ៤ គ្រាប់បានដាក់ប្រកាសជាផ្លូវការនៅប្រទេសកម្ពុជាហើយ
- realme 5i បានដាក់ប្រកាសជាផ្លូវការនៅប្រទេសកម្ពុជា ដែលបាននាំមកនូវបទពិសោធន៍ថ្មីជាមួយនឹងថាមពលថ្ម5000mAhនិងកាំមេរ៉ា4 គ្រាប់។
- លក្ខណុៈពិសេសរបស់ realme 5i
- កម្មវិធីបានបានចូលរួមដោយKOLល្បីឈ្មោះជាច្រើនរូបផងដែរ
នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០ realme បានដាក់ប្រកាសនូវទូរស័ព្ទម៉ូឌែលថ្មី ជាផ្លូវការនៅប្រទេសកម្ពុជាហើយគឺ realme 5i ។ realme គឺជាម៉ាកដែលបានផ្តាច់ចេញពីក្រុមហ៊ុន OPPO ដែល realem ទើបបង្កើតបានមិនដល់រយៈពេល២ឆ្នាំផងក៏បានជាប់ក្នុងចំណាត់ថ្នាក់ទី៧ទូទាំងពិភពលោកទៅហើយ។ហើយក៏បានចូលមកដល់ទីផ្សារប្រទេសកម្ពុជា នៅខែតុលាឆ្នាំ ២០១៩ និងមានសកម្មភាពថ្មីៗជាច្រើន realme បានប្រកាសជាបន្តបន្ទាប់នូវទូរស័ព្ទ5 series និង ទូរស័ព្ទ realme X2 Pro។ ក្នុងនោះផងដែរ ទូរស័ព្ទ 5 series ទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំងនិងមានចំនួនលក់រហូតដល់ទៅ៦លានគ្រឿងជុំវិញពិភពលោក។រីឯrealme 5i ដែលជាម៉ូឌែលថ្មីរបស់realme 5 series គឺបានបំពាក់នូវបន្ទះឈីប snapdragon និងកាមេរ៉ាក្រោយ 4 គ្រាប់ ជាមួយគ្នានេះដែរ realme 5i ក៏មាននូវថាមពលថ្មធំរហូតដល់ទៅ5000mAh ដែលដាក់លក់ក្នុងតម្លៃ 169$។
លក្ខណៈពិសេសរបស់realme 5i
ការរចនាម៉ូតរបស់realme 5i
realme 5i រចនាម៉ូតឡើងដោយមានពីរជំរើសគឺព៌ណ Forest Greenនិង Aqua Blue ។ ហើយអ្វីដែលខុសគ្នាជាមួយនឹង realme 5 និង realme 5 pro នោះគឺrealme 5i មិនមាននូវផ្ទៃក្រោយរលោងនោះទេ ដោយមានជាការឌីសាញថ្មីដែលមានជាសភាពឆ្នូត ដែលងាយស្រួលក្នុងការកាន់និងមិនមានបន្សល់ស្នាមក្រយៅដៃនៅលើទូរស័ព្ទដែលធ្វើអោយមើលទៅមិនស្អាត ។
តាមរយៈរូបភាពដែលបានបង្ហាញយើងឃើញថាទូរស័ព្ទដែលមានព៌ណស្រស់ស្អាតបែបនេះគឺមិនទាន់មានច្រើននោះទេនៅប្រទេសកម្ពុជាយើង។ realme គឺជាម៉ាកមួយដែលហ៊ានឆ្ពោះទៅមុខហើយលើកនេះក៏បាននាំមកនូវជាមួយការភ្ញាក់ផ្អើលថ្មីមួយទៀតជាមួយនឹងការឌីសាញពណ៌ដ៏ស្រស់ស្អាតនេះ ។
realme 5i មាន Memory និង ថាមពលថ្មធំដែលអាចទុកបានរហូតដល់ទៅ ៣០ថ្ងៃ
realme 5i បំពាក់មកជាមួយថាមពលថ្ម 5000mAh ដែលអាចទ្រទ្រង់ការសាកថ្មបាន 10W និង អាចទុកបានរហូតដល់ទៅ ៣០ ថ្ងៃ ដែលមានភាពងាយស្រួល និង ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចូលចិត្តយក Power bank តាមខ្លួន ។ វាផ្តល់នូវទំហំផ្ទុកទិន្នន័យដល់ទៅ 64GB ដែលអាចបន្ថែមតាមរយៈ memory microSD (រហូតដល់ 256GB) និង ផ្តល់ជាជម្រើសកាន់តែច្រើនសម្រាប់អ្នកទាំងអស់គ្នា ។
realme 5i បំពាក់នូវកាមេរ៉ាក្រោយ 4 គ្រាប់
realme 5i បានបំពាក់កាមេរ៉ាក្រោយរហូតដល់ 4 គ្រាប់ដោយកាមេរ៉ាគោលមានទំហំ 12 មេហ្គាភិចស៊ែលអាភិចឈើ f/1.8, ចំណែកឯលែនមួយទៀតនោះគឺ 8 មេហ្គាភិចស៊ែលអាភិចឈើ f/2.25 ដែលជាលែនទូលាយអាចថតរូបភាពបានរហូតដល់ 118.9 ដឺក្រេ។មិនត្រឹមតែប៉ុណ្ណោះក៍វាភ្ជាប់មកជាមួយលែនថតរូបបញ្ឃរឬហៅថា Portrait 2 មេហ្គាភិចស៊ែលអាភិចឈើ f/2.0 នឹងលែនចុងក្រោយជាលែនម៉ាក្រូសំរាប់ថតរូបជិត 2 មេហ្គាភិចស៊ែលថតរូបបានជិតរហូតដល់ 4 សង់ទីម៉ែត។ចំណែកឯកាមេរ៉ាមុខមានទំហំ 8 មេហ្គាភិចស៊ែលទំហំអាភិចឈើគឺ f/2.0។មិនត្រឹមតែប៉ុណ្ណោះលក្ខណៈពិសេសនៃកាមេរ៉ានេះអាចថតវីដេអូបានដល់កម្រិត 4K 30fps និងវីដេអូមានសកម្មភាពយឺតៗឬ Slo-mo បានដល់ 120fps ជាមួយនឹងបច្ចេកវិទ្យា Super night mode សម្រាប់ថតពេលយប់ ឬ ទីងងឹត ។
realme 5i បានបំពាក់នូវបន្ទះឈីប snapdragon 665AIE ជាមួយនិងអេក្រង់ធំទូលាយដែលផ្តល់ភាពងាយស្រួលក្នុងការមើល ។
realme 5i អាចប្រើបានស៊ីម២ដំណើរការនៅលើប្រព័ន្ធ Android Pie និង ColorOS 6.0.1។ចំណែកឯអេក្រង់មានទំហំធំទូលាយរហូតដល់ 6.5 អ៊ីញប្រភេទ HD + (720 x 1600 ភីចសែល) ដែលអាចការពារការជ្រាបចូលទឹកសមាមាត្រ 1200:1 និងការពារដោយកញ្ចក់ Gorilla Glass 3+។តួរបង្ហាញបានអត្រារហូតដល់ 89%ពីអេក្រងរហូតដល់តួរខ្លួន, ចំណែកកម្លាំងពន្លឺ 480nits។ស្មាតហ្វូនrealmeថ្មីនេះភ្ជាប់ជាមួយបន្ទះឈីបocta-core Qualcomm Snapdragon 665 SoC និង RAM 4GB ។
លក្ខណៈពិសេសផ្សេងៗរបស់ realme 5i
ជម្រើសនៃការតភ្ជាប់រួមមាន 4G LTE, ប្ល៊ូធូស 5.0, wifi 802.11 ac, និងGPS។ឧបករណ៍ចាប់សញ្ញារបស់realme 5i ប្រៀបដូចជាត្រីវិស័យ។មិនត្រឹមតែប៉ុណ្ណោះវាភ្ជាប់មកជាមួយ Sensor ការកំណត់ពន្លឺដោយស្វ័យប្រវ័ត្ត, ចាប់សញ្ញានៅជុំវិញខ្លួន, វាស់ល្បឿន, ចាប់សញ្ញាចលនារបស់ស្មាតហ្វូននិង Sensor ស្កែនម្រាមដៃដែលអាចផ្ទៀងផ្ទាត់បានត្រឹមត្រូវបំផុត។វិមាត្រនៃទូរស័ព្ទrealmeមានទំហំ 164,4 គុណនឹង 75 គុណ 9,3 មិល្លីម៉ែត្រហើយវាមានទំងន់ 195 ក្រាម។ លក្ខណៈពិសេសនៃ realme5i ដែលចេញថ្មីនេះ គឺមិនសូវមានភាពខុសគ្នាខ្លាំងនឹងrealme 5 នោះទេ ។ ប៉ុន្តែអ្វីដែលប្លែកនោះគឺយើងអាចមានជម្រើសច្រើនជាមួយនឹងការឌីសាញថ្មីនិងMemoryនៃទូរស័ព្ទ។
ចាប់តាំងពីrealme បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាមក realme បានចូលរួមសកម្មភាពជាច្រើនជាមួយយុវវ័យ។ដោយក្នុងកំឡុងខែមករានេះrealme បានប្រកាសសហការជាមួយsmartAxiataនៅក្នុងការប្រកួត PUBG ។ទន្ទឹមនឹងនេះ realme ក៏បានប្រកាសជាផ្លូវការថាលោកG-Devith និង លោក Lay Bunlengបានចូលជាសមាជិកនៃគ្រួសារ realme ផងដែរ ។ ហើយនៅក្នុងកម្មវិធីMEDIA TASTING លើកនេះ យើងក៏បានជួបជាមួយនឹង KOL ល្បីៗជាច្រើនរូប រួមមាន លោក Ream Angkor លោក HengVeasna Bong Beemedia និងតារាជាច្រើនរូបទៀត។មិនដឹងថាrealmeនឹងមានការសហការដ៏អស្ចារ្យអ្វីទៀតដែលនឹងធ្វើឡើងនៅពេលក្រោយនេះ សូមទន្ទឹមរង់ចាំទាំងអស់គ្នា ៕