ហេតុផល 5 យ៉ាងដែលមិនគួរមើលរំលង មុននឹងទិញទូរស័ព្ទ ជៀសវាងខាតបង់លុយកាក់
បើសិនជាមិនចង់ខាតបង់លុយកាក់ ព្រោះតែប្តូរស៊េរីទូរស័ព្ទថ្មីខុសទំនង គុណភាពមិនស័ក្តិសមនឹងតម្លៃ គប្បីពិចារណាលើស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F ដែលមានចំណុចពិសេសៗដូចខាងក្រោមនេះ ៖
តម្លៃ ៖ សម័យបច្ចេកវិទ្យា មិនពិបាកក្នុងការស្វែងរកទិញទូរស័ព្ទទេ ចង់បានម៉ាកអី ម៉ូតអីក៏មានឲ្យតែមានលុយ ប៉ុន្តែបើអ្នកមានកញ្ចប់ថវិកាខ្ទង់ $300 ជាងក្នុងដៃ អាចពិចារណាស្មាតហ្វូនស៊េរីថ្មីដែលកំពុងពេញនិយមនោះគឺ OPPO Reno2 F តម្លៃថ្មី $349 ប្រាកដជាមិនខកបំណងទេ ព្រោះជាស្មាតហ្វូនកំពុងពេញនិយម និង មានគុណភាពល្អបំផុតប្រចាំដើមឆ្នាំ 2020 ។
ការឌីហ្សាញ ៖ ស្មាតហ្វូន OPPO Reno2 F មានរូបរាងរលើបរលោងស្រស់ស្អាតកាលីបទាន់សម័យ ដោយផ្នែកខាងមុខមានអេក្រង់ច្បាស់ធំលាតពេញទំហំ 6.5”AMOLED គ្មានដំណក់ទឹក ងាយស្រួលកាន់និងប្រើដោយដៃម្ខាង ផ្ទៃម៉ាស៊ីនរាបស្មើ ស្ទើរតែគ្មានចោះរន្ធ ឬ ប្រជ្រុយ និង បំពាក់នូវបច្ចេកវិទ្យាស្តេនក្រយ៉ៅលើអេក្រង់ជំនាន់3.0 ដោះសោររហ័សបំផុតត្រឹមតែ 0.3 វិនាទី ប៉ុន្តែសុវត្ថិភាព ។ រីឯផ្នែកខាងក្រោយត្រូវបានរចនាដោយកញ្ចក់ CGG5 ចែងចាំង មាំធន់ មិនឆ្កូត មិនសឹក និង មាន O.Dotដែល ផលិតពីសេរ៉ាមិច ដើម្បីការពារមិនឲ្យខូចឬសឹកឡេនកាមេរ៉ា ។
កាមេរ៉ាទូរស័ព្ទ ៖ OPPO Reno2 F មានកាមេរ៉ាក្រោយ 4 គ្រាប់ តំរៀបគ្នាជាជួរយ៉ាងមានរបៀប ស្មើរត្រឹមតែម្តង ដោយកាមេរ៉ាមេមានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា ។ កាមេរ៉ាទី 2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់ 1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់រាងស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារបានយ៉ាងរីករាយ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ ។
កម្លាំងម៉ាស៊ីន និង ថាមពលថ្ម ៖ ស្មាតហ្វូន OPPO Reno2 F មានRAM ទំហំធំ 8GB អង្គផ្ទុកទិន្នន័យកាន់តែធំ ROM 128GB អាចផ្ទុកភាពយន្តបានចំនួន 210 (600MB/រឿង) និង 42000 រូបភាព (3MB/សន្លឹក) បានយ៉ាងច្រើនមិនសំចៃ ថែមទាំងប្រតិបត្តិការដោយ ColorOS6.1Android 9.0)និងមានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ 4000mAh ភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 អាចមើលវីដេអូបាន 13ម៉ោង ស្តាប់តន្ត្រីបាន 31ម៉ោងប្រើដាច់យប់ មិនពិបាកស្ពាយ Power Bank តាមខ្លួនរឺសាកថ្មញឹកញាប់ និង លេងហ្គេមបាន 8ម៉ោង ដោយលឿនរលូនគ្មានការរអាក់រអួល ជាមួយនឹងបច្ចេកវិទ្យា Game Boost 2.0 ។
រាល់ការជាវស្មាតហ្វូន OPPO Reno2 F នឹងទទួលកញ្ចប់កាដូដ៏ច្រើនសន្ធឹកសន្ធាប់ ជាមួយនឹងការធានា 1 ឆ្នាំពេញ ខូចដូរថ្មីក្នុងកំឡុងពេល 7 ថ្ងៃ ពិសេសសេវាកម្មជួសជុលរហ័សទាន់ចិត្តត្រឹមតែរយៈពេល 1 ម៉ោងនៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO(OPPO Service Centre) ។ ពិសេសជាងនេះបើលោកអ្នកទិញ Reno2 F ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 29 កម្ភៈឆ្នាំ 2020 នឹងមានឱកាសឈ្នះដំណើរកម្សាន្តដ៏សប្បាយរីករាយទៅលេងកោះភូកេតដែលមានអ្នកឈ្នះ 3 រង្វាន់ក្នុងមួយសប្តាហ៍ សរុប 39 រង្វាន់ ។
គិតមកទល់សប្តាហ៍ទី 8 នេះមានអតិថិជនឈ្នះដំណើរកម្សាន្តនេះសរុបចំនួន 24 រូប ដែលក្នុងនោះ 9 រូបដំបូងគេ ត្រូវបានក្រុមហ៊ុន OPPO នាំទៅដើរលេងកម្សាន្តនៅកោះភូកេតចំនួន 3 យប់ 4 ថ្ងៃ កាលពីថ្ងៃទី 18 ដល់ 21 មករា 2020 និង អ្នកឈ្នះដទៃទៀត ត្រៀមចេញដំណើរជាបន្តបន្ទាប់ ដូចតាមការសន្យា ។
កញ្ញា ចរិយា បានឲ្យដឹងថា ទិញ Reno2 F មិនស្រណោះដៃ ពីព្រោះរាងស្អាតហ្មងកាន់កាលីប ថតរូបច្បាស់សែលហ្វីស្អាត កាន់ថ្មបានយូរ ហើយគាត់រំភើបខ្លាំងភ្ញាក់ផ្អើលពេលក្រុមការងារ Live តាមហេ្វសប៊ុកថាគាត់មានសំណាងបានឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត ។
សរុបមកបើចង់បានស្មាតហ្វូនតម្លៃល្អ គុណភាពសមនឹងតម្លៃ និងមានការធានាត្រឹមត្រូវ ស្មាតហ្វូនកាមេរ៉ាក្រោយ 4 ទំហំ 48 MP នោះគឺ OPPO Reno2 F គឺជាជម្រើសល្អបំផុតសម្រាប់លោកអ្នក ទិញទៅប្រាកដជាពេញចិត្តស្តូកតែម្តង។