សមាជិកថ្មីរបស់ realme 5 series នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ
realme គឺជាម៉ាកវ័យក្មេងមួយដែលទើបនឹងបង្កើតឡើងដែលជាម៉ាកទូរស័ព្ទឌីសាញឡើងសម្រាប់យុវវ័យ ។ ក្នុយរយៈពេលត្រឹមតែមួយឆ្នាំកន្លះ realme បានទទួលលទ្ធផលយ៉ាងល្អគួរអោយកត់សម្គាល់នៅទូទាំពិភពលោកដូចដែលយើងបានដឹងហើយថាកន្លងមក realme ធ្លាប់បានចេញទូរស័ព្ទជាច្រើនម៉ូឌែលដែលមានរូបរាងទាន់សម័យគុណភាពល្អនិងតម្លៃសមរម្យទទួលបានការគាំទ្រនិងចូលចិត្តយ៉ាងខ្លាំង ។ ក្នុងនោះផងដែល realme 5 series ទទួលបានការគាំទ្រខ្លាំងជាងគេដោយចំនួនលក់នៅទូទាំងពិភពលោកមានចំនួនដល់ទៅ ៦ លានគ្រឿង ។
មកដល់ឥលូវនេះយើងចាប់អារម្មណ៍ឃើញថាទូរស័ព្ទដៃ realme ទទួលបានការគាំទ្រយ៉ាងខ្លាំងជាពិសេសគឺ ទូរស័ព្ទ realme 5 series មិនថាព៌ណមុខងាររឺក៏តម្លៃអាចនិយាយបានថាគឺសាកសមជាមួយនឹងតម្រូវការអ្នកទាំងអស់គ្នា ។ ដូចនេះហើយ realme ទទួលបានការវាយតម្លៃយ៉ាងល្អពីទីផ្សារជាច្រើនទូទាំងពិភពលោក ។ ទូរស័ព្ទ realme 5 series រួមមាន realme 5Pro,realme 5,realme 5i និង realme5s ៤ ម៉ូឌែល ។ realme 5Pro បំពាក់ទៅដោយបន្ទះឈីប snapdragon 712 និងកាមេរ៉ា4គ្រាប់ 48mp ដែលស្ថិតក្នុងតម្លៃពី 200-300$ ។ រីឯ realme 5 បំពាក់ទៅដោយបន្ទះឈីប snapdragon 665 ក៏មានកាមេរ៉ា 4 គ្រាប់ និង តម្លៃសមរម្យនិង ក្លាយជាជំរើសដ៏ពេញនិយមសម្រាប់យុវវ័យដូចគ្នា ។
យោងតាមព៌តមានដែល realme បានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះថាសមាជិកថ្មី realme 5i នឹងប្រកាសដាក់លក់ជាផ្លូវការនៅប្រទេសកម្ពុជានៅថ្ងៃទី ៥ ខែកុម្ភៈ។ យោងតាមរយៈព៌តមានដែល realme បានបង្ហើបអោយដឹងនោះយើងគ្រាន់តែដឹងថា realme 5i ក៏ជាទូរស័ព្ទដែលមានកាមេរ៉ា 4 គ្រាប់ដែរ ។ សម្រាប់ព៌តមានលំអិតផ្សេងៗ realme នឹងដាក់ប្រកាសជាផ្នូវការនៅពេលក្រោយសូមទន្ទឹមរង់ចាំទាំងអស់គ្នា ៕