Connect with us

បច្ចេកវិទ្យា

កុំឲ្យខ្មាសគេអត់អ្នកអាំងប៉ាវឲ្យ មានតែអាំងប៉ាវឲ្យខ្លួន ទូរស័ព្ទថ្មី OPPO Reno2 ឬ Reno2 F

on

Advertisement

ភ្លេចៗជិតចូលឆ្នាំចិនបាត់ហើយ សម្រាប់អ្នកមានជាប់សែចិនគួរតែរួសរាន់ត្រៀមខ្លួនស្វាគមន៍ឆ្នាំថ្មី ទាំងគ្រឿងសំណែន សម្ភារៈប្រើប្រាស់ថ្មី យកហុងស៊ុយ ។ ប្រសិនបើចង់អាំងប៉ាវដល់សាច់ញាតិបងប្អូន មនុស្សជាទីស្រឡាញ់ ឬ ឡើងស៊េរីទូរស័ព្ទថ្មី លោកអ្នកអាចពិចារណាស្មាតហ្វូនកាមេរ៉ា 4 OPPO Reno2 F តម្លៃ $349 និង Reno2 $599 ទាន់មានប្រូម៉ូសិនឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត សរុប 39 រង្វាន់ ដោយគ្រាន់តែ បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO ។ បន្ទាប់មកក្រុមហ៊ុន OPPO នឹង ធ្វើការចាប់ផ្សងសំណាងលេខអាយមីទូរស័ព្ទ (IMEI) តាមរយៈការ Random ផ្សាយផ្ទាល់ លើហ្វេសប៊ុកផេកផ្លូវការ OPPO រៀងរាល់ថ្ងៃច័ន្ទ។

ជាក់ស្តែងកាលពីថ្មីៗនេះ ក្រុមហ៊ុន OPPO បាននាំអតិថិជន Reno2 & Reno2 F ដែលមានសំណាងទាំង9រូបដំបូងគេបង្អស់ទៅលេងកោះភូកេត ចំនួន 3យប់ 4 ថ្ងៃ ចាប់ពីថ្ងៃទី18 ដល់ 21 មករា 2020។

កញ្ញា ជា ណៃហ៊ួយ បានឲ្យដឹងថា កញ្ញាពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានមកលេងកោះភូកេត ព្រោះជាកោះដ៏ល្បីបំផុតប្រចំាប្រទេសថៃ ដោយមិនចំាបាច់ចំណាយមួយរៀល គ្រាន់តែទិញ OPPO Reno2 F ។ បើកទំព័រឆ្នាំថ្មីប្រពៃណីចិន ប្រើទូរស័ព្ទដៃថ្មីទាន់សម័យស៊ីវិល័យបែបថ្លៃថ្នូរដូចជា OPPO Reno2 F ឬ OPPO Reno2 ពិតជាមិនស្តាយលុយមែន ព្រោះបានទាំងទូរស័ព្ទគុណភាពខ្ពស់ មានការធានារយៈពេល1ឆ្នាំពេញ សេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែរយៈពេល1ម៉ោង នៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO (OPPO Service Center) ក៏ដូចជាឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត ។

សូមរំលឹកថា OPPO Reno2 មានអេក្រង់ AMOLED លាតពេញទំហំ 6.5” ភ្ជាប់ជាមួយនឹងកញ្ចក់ E3ការពារចំណាំងពន្លឺ កាន់តែភ្លឺ កាន់តែច្បាស់ ។ ផ្នែកខាងក្រោយរចនាដោយកញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រីនៅចំណុចកណ្តាល រវាងអក្សរ Designed For Reno សេរ៉ាមិច O-Dot ការពារភាពសឹកឡេនកាមេរ៉ា និង កាមេរ៉ា4គ្រាប់ ដែលកាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូ អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” កាមេរ៉ាទី2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយ កាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី4 ថតរូបបែបសខ្មៅទំហំ 2MP។ ជាពិសេស លោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ (Video Bokeh) និងមានបំពាក់កម្មវិធី Video Edit ដំបូងគេបង្អស់ របស់ OPPO ។

ចំណែកឯ OPPO Reno 2F មាន រចនាបថ កាលីប នឹងបំពាក់មកនូវកាមេរ៉ាក្រោយ៤ មានផ្ទៃរាបស្មើមិនងាយសឹកឡេនដូចគ្នា ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2។ កាមេរ៉ាមេរបស់ OPPO Reno 2F មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់ស្អាតនៅពេលយប់ កាមេរ៉ាទី2 ទំហំ 8MP អាចថតប្លង់ទូលាយ (Wide-angle) រហូតដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ កាមេរ៉ាទី3 និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និង ថតរូបបែបភាពយន្ត ស្អាតគ្រប់ប្លង់ ៕

អត្ថបទដោយ​៖ សាកល

អត្ថបទពេញនិយម

បេនី យ៉ាំង ចាយរាងក្នុងឈុតប៊ីគីនីយ៉ាងទាក់ទាញ ស៊ីអារម្មណ៍ណាស់
រកឃើញហើយប្ដីមាសទឹកដប់ ប្រពន្ធទះ ៤ កំផ្លៀងជាំមុខស៊ូទ្រាំនៅស្ងៀមមិនតដៃវិញឡើយ
ប្រុសៗប្រយ័ត្នផង! រកឃើញស្រោមអនាម័យប្រើហើយជាង ៣០ ម៉ឺនស្រោម លាងទឹកទុកប្រើឡើងវិញ
អ្នកគាំទ្រសង្ស័យក្រោយឃើញ ឆន សុវណ្ណរាជ ស្និទ្ធស្នាលជាមួយនារីរូបស្រស់ម្នាក់

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន16 hours ago

តិច​តុ​ក (TikTok) សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បី ​និង​អ្នក​ច្នៃ​ម៉ូត​ដ៏​ប្រណីត​ក្នុង​យុទ្ធនាការ #TikTokFashionMonth

​រាជធានី​ភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា​ឆ្នាំ ២០២០៖ TikTok ដែលជា​កម្មវិធី​ទម្រង់​វីដេអូ​ខ្លី​ឈានមុខ​គេ ដែល​បច្ចុប្បន្នកំពុង​ពេញនិយម​ប្រើប្រាស់​សម្រាប់​អ្នក​បង្ហាញ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​នានា​ក្នុងការ​សហការ​បង្កើត​វីដេអូ​ថ្មីៗ​ដែលមាន​ឈ្មោះថា​យុទ្ធនាការ #TikTokFashionMonth​។​ ​ឆ្លុះបញ្ចាំង​ពី​កេរ្តិ៍ឈ្មោះ​របស់ TikTok ដែលជា​កន្លែង​សម្រាប់​បញ្ចេញ​នូវ​ការច្នៃ​បង្កើត​ថ្មី​និក​ម្សា​ន្ត និង ភាព​ច្នៃប្រឌិត​និង​រចនា​បែប​ទាន់សម័យ បានចាប់ផ្តើម​ជា​ដំណាក់កាលៗ​នៃ​ការ​រ​បង្កើត​នូវ​កម្មវិធី ដើម្បី​ជម្រុញ​សហគមន៍ TikTok​ឲ្យ​មាន​ប្រជាប្រិយភាព និង​កំពុងមាន​ភាព​ពេញនិយម​នៅ​កម្ពុជា​។​ #Fashion101...

អត្ថបទក្រុមហ៊ុន2 days ago

តោះ! ​មក​មើល​សកម្មភាព​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅលើ​ទីលាន​បើកបរ​យានយន្តយ៉ាម៉ា​ម៉ូតូ​ទាំងអស់គ្នា​ (វីដេអូ)

​កាលពី​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​ ២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង ​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានរៀបចំ​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ដែល​ស្ថិតក្នុង​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍...

អត្ថបទក្រុមហ៊ុន1 week ago

រីករាយ​ភ្ជុំបិណ្ឌ មិនអាច​ខ្វះ​ម្ហូប​ឆ្ងាញ់ ៣ ​មុខ​នេះ​បានទេ ពិសេស​សម្រាប់​ទៅ​វត្ត និង​ ញ៉ាំ​ជួបជុំ​គ្រួសារ​ (វីដេអូ)

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រឹមតែ ជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើបុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួបជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែលមាន​ញាតិមិត្ត ឬ សមាជិកគ្រួសារ​រស់នៅ​ឆ្ងាយ​ពីគ្នា ហើយ​មិនសូវ​បាន​ជួប​មុខ​គ្នា ។ ​តាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ពី​បរម​បុរាណ​មក ការធ្វើ​ម្ហូប​ឆ្ងាញ់ៗ ចែក​ញាតិមិត្ត​បងប្អូន​ញ៉ាំជុំគ្នា យកទៅ​វត្ត​ប្រគេន​ព្រះសង្ឃ និង​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ដល់​ជីដូន​ជីតា​ទាំង ៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ទទួល​នូវបាន​ពរជ័យ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ជួយ​តែ​ក្តី​សុខ ចម្រើន រកស៊ី​មានបាន​។​ ​ដូច្នេះ​ការធ្វើ​ម្ហូប​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គឺ​ពិតជា​សំខាន់...

អត្ថបទក្រុមហ៊ុន1 week ago

តោះ! មកស្គាល់អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥ រូបពីធីផត ដែលកញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ «កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ» ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត...

អត្ថបទក្រុមហ៊ុន1 week ago

ចេញហើយក្តៅៗ! MV «ជូនម៉ែ ១ លានខែភ្ជុំ» បទកំពុងល្បីពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពីរោះណាស់! (វីដេអូ)

ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីចេញបទ «ជូនម៉ែ ១ លានខែភ្ជុំ» ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត ពិតជាទទួលបានការគាំទ្រមិនធម្មតា ទៅដល់ទីណាក៏ឮ ។ ជាពិសេសបទនេះត្រូវបានចែករំលែកក្នុងបណ្តាញសង្គមយ៉ាងច្រើនហូរហែ មិនតែប៉ុណ្ណោះក៏ត្រូវបានអ្នកគាំទ្រយកច្រៀងត្រាប់តាមក្នុងកម្មវិធី TikTok ច្រើនថែមទៀតផង ។ ជាក់ស្តែងត្រឹមតែមួយសប្តាហ៍បទ «ជូនម៉ែ ១ លានខែភ្ជុំ»...

អត្ថបទក្រុមហ៊ុន1 week ago

ស្រក់ទឹកភ្នែក! «គុណពុកម៉ែ» ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញមិញនេះ បង្កប់អត្ថន័យជ្រៅ ចាក់ចំបេះដូងកូនៗ (វីដេអូ)

វីដេអូបទចម្រៀងថ្មី «គុណពុកម៉ែ» ដែលបង្កប់នូវអត្ថន័យអប់រំដ៏ជ្រាលជ្រៅពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទើបនឹងចេញជាផ្លូវការក្តៅៗពីផលិតកម្មហង្សមាស បាន និង កំពុងឆក់ទឹកភ្នែកប្រិយមិត្តមិនតិចទេឲ្យស្លុងអារម្មណ៍រំជួលចិត្តជាមួយបទចម្រៀងមួយបទនេះ ។ រៀបរាប់ពីគុណព្រះរស់ត្រូវចំរដូវបុណ្យភ្ជុំ ដាស់រំឭកកូនៗគ្រប់រូបឲ្យមានកត្តញូចំពោះអ្នកមានគុណ ជាក់ស្តែងតាមរយៈការសម្តែងនៅក្នុង MV ថ្មីនេះពិតជាដក់ជាប់អារម្មណ៍ខ្លាំង ។ អ្វីដែលរឹតតែជាចំណាប់អារម្មណ៍ពិសេសមួយទៀតនោះគឺឃើញវត្តមានរបស់កំពូលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា រួមសម្តែងក្នុងបទចម្រៀងមួយបទនេះផងដែរ...

អត្ថបទក្រុមហ៊ុន2 weeks ago

រឿង «១៩ ឆ្នាំ​» បាន​បើក​ធ្វើ​ពិធី​ក្រុង​ពាលី​ចាប់ដំណើរការ​ថត​សម្តែងហើយ

My TV Original The Series បានរៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង​ថ្មី​មួយ​មាន​ចំណងជើង​ថា ​«១៩ ​ឆ្នាំ» នា​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ​ ២០២០ នៅ​ស្ថានីយទូរទស្សន៍ MYTV ដើម្បី​ចាក់​បញ្ចាំង​ក្នុង​ស្ថានីយទូរទស្សន៍​នា​ខែកុម្ភៈ ២០២១ ខាងមុខ ។ ​ចូលរួម​ក្នុង​ពិធី​ក្រុ​ពាលី​នាពេល​នោះគេ​សង្កេតឃើញ​មាន​លោក...

អត្ថបទក្រុមហ៊ុន2 weeks ago

អតីតកាល​ស្នេហា​ពិត​របស់លោក សាន ផានិត «ទូរស័ព្ទ​ប្រាប់​ផង​»

[…​ពេលដែល​បង​ធ្មេច​នេត្រា ក៏​ឃើញតែ​មុខ​ជីវ៉ា​…] នៅពេលដែល​ទស្សនិកជនបានឮទំនុកច្រៀង​មួយ​ឃ្លា​នេះ ធ្វើឱ្យ​ប្រិយមិត្ត​នឹក​ស្រមៃ ទៅ​អតីតកាល​ប្រមាណ​ ២០ ​ឆ្នាំមុន​ដែល​បាន​កន្លងផុតទៅ ហើយ​ចាំ​ច្បាស់​ណាស់​ថាគឺ «​ទូរស័ព្ទ​ប្រាប់​ផង» របស់លោក សាន ផានិត ​។ ​ហាក់បីដូចជា​មូ​យ​ប៉ព្រិចភ្នែក ពេលនោះបទ​នេះ​ទទួលបាន​ភាព​គាំទ្រ​ល្បីល្បាញពី​សំណាក់​យុវវ័យ​យ៉ាងខ្លាំង តែងតែ​ស្រែកច្រៀង មិន​ថា​តាម​ជនបទ​ស្រុកស្រែ ឬ​ទីក្រុងនោះទេ​ ។​ ​ឥឡូវ​ឆ្នាំ​...

អត្ថបទក្រុមហ៊ុន2 weeks ago

រកឃើញអតិថិជន ៨៧ រូបទទួលបានរង្វាន់ទឹកប្រាក់សរុប ៧២ លានរៀលពីធនាគារ ស្ថាបនា និង វីង

គិតត្រឹមពាក់កណ្តាលខែមេសា មកដល់ខែកក្កដានេះ ធនាគារ ស្ថាបនា និង ធនាគារឯកទេសវីង បានផ្តល់ទឹកប្រាក់ សរុបចំនួន ៧២ លានរៀល ដល់អតិថិជន ៨៧ រូបដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីង ឬផ្ទេរប្រាក់ទៅវិញទៅមក រវាង វីង និងធនាគារ ស្ថាបនា...

អត្ថបទក្រុមហ៊ុន2 weeks ago

រឿង​ត្រូវធ្វើ​ជាប្រចាំ​ក្នុង​គ្រួសារ ដើម្បី​បង្ការ​នាំ​មេរោគ​ចូល​ផ្ទះ ខណៈ​កូ​វីដ​នៅ​មិនទាន់​ចប់​នៅឡើយ​

​ក្រោយ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​ ១៩ ហាក់ដូចជា​ស្ងប់ស្ងាត់​នៅ​កម្ពុជា មកទល់​បច្ចុប្បន្ននេះ​ប្រជាជន​ខ្មែរ​ភាគច្រើន​បានចាប់ផ្តើម​ភ្លេច​រឿង​ការពារ​ខ្លួន​ពី​កូ​វីដ​ ១៩ អស់រលីង ដោយ​ម្នាក់ៗ​មិនសូវ​ពាក់​ម៉ាស់ ឬ លាង​សម្អាត​ដៃ​ញឹកញាប់​ដូច​ពេល​កូ​វីដ​ផ្ទុះ​ដំបូង​ឡើយ​ ។ ពិតណាស់​នៅផ្ទះ​ធានា​សុវត្ថិភាព តែ​សំងំ​ក្នុងផ្ទះ​យូរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ខ្លាំង​ដែរ ។​ ​ដោយ​មើលឃើញ​ពី​ទំនោរ​ធ្វេសប្រហែស ស្រប​នឹង​តម្រូវ​ការចេញ​ក្រៅ​ដើម្បី​ជីវភាព ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​ប្រឹង​អំពាវនាវ​ឲ្យ​បងប្អូន​បន្ត​ការពារ​ខ្លួន​ឲ្យ​ខ្ជាប់ខ្ជួន​ពេលចេញ​ក្រៅ ដោយ​ដាច់ខាត​មិនត្រូវ​ចោល​ទម្លាប់​រស់នៅ​ថ្មី​ចាំបាច់​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ពី​កូ​វីដ ដូចជា ការពាក់​ម៉ាស...