realme រួមដៃជាមួយ Smart Axiata បង្កើតការប្រកួតធំបំផុត PUBG MOBILE ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាអេឡិចត្រូនិចក្នុងប្រទេសកម្ពុជា
កាលពីថ្ងៃ ១៤ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata បានប្រកាសការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile នៅថ្ងៃទី ២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី ២៨ ខែមិនា អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ដៃគូរក្នុងការសហការរបស់ Smart លើកនេះគឺជា realme។
Smart និង realme គឺមិនមែនទើបតែនឹងសហការលើកទីមួយនោះទេ កាលពីមួយរយៈមុន realme X2 Pro ក៏បានដាក់លក់ផ្តាច់មុខនៅ Smart ដែរ។ ឥឡូវនេះ realme ដែលក្នុងនាមជាដៃគូរសហការរបស់ Smart ក្នុងការប្រកួតលើកនេះ realme នឹងជួយផ្តល់ជាទូរស័ព្ទសេរីថ្មីដល់សមាជិកគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងការប្រកួត និង ធ្វើជារង្វាន់សម្រាប់សមាជិកក្រុមដែលទទួលបានជ័យលាភី។
មិនចម្លែកទេដែល Smart ជ្រើសយក realme ធ្វើជាដៃគូរសហការក្នុងការប្រកួត PUBG Mobile លើកនេះ គឺដូចដែលrealme តែងតែលើកឡើងថា realme នឹងខិតខំផ្តល់ការរស់នៅបែបទាន់សម័យ និង បែបឌីជីថលដល់យុវវ័យទាំងអស់គ្នា។ ក្នុងការប្រគួត PUBG លើកនេះ Smart និង realme នឹងខិតខំផ្តល់ឱ្យយុវវ័យទាំងឡាយនូវការសាកល្បងដ៏សំបូរបែប។
យើងមិនទាន់ដឹងទេថា realme នឹងជ្រើសយកទូរស័ព្ទសេរីមួយណាធ្វើជារង្វាន់សម្រាប់អ្នកឈ្នះ។ មើលតាមសេរីដែលបានចេញទាំងអស់ ទោះបីជា realme5 realme5pro ឬក៏ realme X2Pro សុទ្ធតែអាចបំពេញតម្រូវការ អ្នកចូលរួមប្រកួត ទាំងអស់គ្នាបាន។ សូមរង់ចាំទាំងអស់គ្នា!