ឡាយ ប៊ុនឡេង YouTuber វ័យក្មេងមួយរូបដែលក្លាយជាអ្នកតំណាងឱ្យក្រុមហ៊ុន realme
ការរួមបញ្ចូលជាមួយគ្នារវាងភាពយុវវ័យ និង គំនិតចាស់ទុំ
កាលពីសប្តាហ៍មុនក្រុមហ៊ុន realme ប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការថាក្រុមហ៊ុនបានជ្រើសរើសលោក G-Devith ជាទូតសុច្ឆន្ទៈតំណាងផលិតផល realme ដែលឆ្លុះបញ្ចាំងពីថាមពល និង ភាពយុវវ័យរបស់ម៉ាកសញ្ញារបស់ខ្លួន ។ យើងមានការភ្ញាក់មែនទែនដែលថ្ងៃនេះតារាវ័យក្មេងមួយរូបទៀតដែលល្បីនៅលើបណ្តាញសង្គមបានចូលរួមជាមួយក្រុមគ្រួសារ realme ដែរនោះគឺលោក ឡាយ ប៊ុនឡេង ។
អ្នកណានិយាយថា“ ភាពយុវវ័យ” និង“ គំនិតចាស់ទុំ” មិនអាចរួមបញ្ចូលគ្នាបាន?
យុវជន ឡាយ ប៊ុនឡេង កើតនៅក្នុងឆ្នាំ ២០០០ ពិតជាមានវ័យនៅក្មេងខ្ចីនៅឡើយប៉ុន្តែជាក់ស្តែងគាត់មានភាពស្វាហាប់វិជ្ជមាននិងមានការតាំងចិត្តខ្ពស់ក្នុងការធ្វើអ្វីមួយ ។ តាមរយៈវីដេអូរបស់គាត់យុវជន ប៊ុនឡេង តែងតែព្យាយាមផ្តល់នូវភាពសប្បាយរីករាយដល់សាធារណជនជានិច្ច ។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺយើងបានរកឃើញលក្ខណៈពិសេសគឺភាពរួមបញ្ចូលគ្នារវាង “ភាពយុវវ័យ” និង “គំនិតចាស់ទុំ” តែមួយបាននៅលើយុវជនប៊ុនឡេងដោយមិនប៉ះទង្គិចផ្លូវចិត្ត ។ នៅពេលដែលអ្នកស្គាល់ពី ឡាយ ប៊ុនឡេង កាន់តែច្បាស់អ្នកនឹងឃើញថាគាត់មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ គាត់ថែមទាំងបានបញ្ចេញមតិយោបល់ដែលមានភាពចាស់ទុំ និង សមហេតុផលទៀតផង ។ មិនខុសគ្នាពីយុវជនឡាយប៊ុនឡេងក្រុមហ៊ុន realme តែងតែត្រូវបានគេចាត់ទុកថាជាម៉ាកសញ្ញាវ័យក្មេងខ្ចី ប៉ុន្តែក្រុមហ៊ុនដ៏ក្មេងខ្ចីមួយនេះទទួលបានរង្វាន់កាន់តែច្រើនឡើងៗហើយមនុស្សចាប់ផ្តើមស្គាល់ realme កាន់តែច្បាស់និងផ្តល់ទំនុកចិត្តខ្ពស់ដល់ម៉ាកសញ្ញាមួយនេះ ។
លើកទឹកចិត្តយុវជនឱ្យបង្ហាញអំពីខ្លួនឯង
យុវជនគ្រប់រូបមានគំនិតផ្ទាល់ខ្លួនហើយពេលខ្លះពួកគេមានការព្រួយបារម្ភអំពីការវាយតម្លៃពីអ្នកដទៃព្រួយបារម្ភខ្លាចមិនត្រូវបានគេយល់ពីខ្លួននិងព្រួយបារម្ភខ្លាចធ្វើខុសជាដើម។នោះហើយជាមូលហេតុដែលឡាយប៊ុនឡេងកំពុងតែមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យផងដែរហើយគាត់តែងតែមានទំនុកចិត្តក្នុងការបង្ហាញពីខ្លួនឯងនិងបំផុសគំនិតនិងលើកទឹកចិត្តយុវជនឱ្យបង្ហាញពីភាពជឿជាក់ហើយនេះជាហេតុផលដែល realme កោតសរសើរពីយុជនឡាយប៊ុនឡេង ។សព្វថ្ងៃនេះមានសមាជិក ២ នាក់រួចទៅហើយនៅក្នុងក្រុមគ្រួសារ realme នោះគឺលោក G-Devith និង ឡាយ ប៊ុនឡេង ។ អ្នកទាំងពីរជាយុវជនដែលមានភាពជាយុវវ័យ និង មានលក្ខណៈពិសេសដូចនឹងពាក្យស្លោរបស់ realme ដែរគឺ “dare to leap” កន្លែងណាមួយ ។ នេះសបញ្ជាក់ឱ្យឃើញថាក្រុមហ៊ុន realme កំពុងតែព្យាយាមស្វែងយល់ពីយុវជននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ។
អំពីrealme
ក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយស្ថាបនិករបស់ខ្លួនគឺលោក Sky Li ហើយក្រុមហ៊ុននេះបានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ។
ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗក្រុមហ៊ុន realme តែងតែផ្តល់ជូនអតិថិជននូវផលិតផលដែលហួសពីការរំពឹងទុកជាមួយគ្រប់កម្រិតតម្លៃភ្ជាប់មកជាមួយសមត្ថភាពខ្ពស់ឆ្ពោះទៅមុខទាំងគុណភាពនិងការរចនាឌីហ្សាញ ។ជាមួយនឹងស្មារតីមោះមុត “Dare-to-Leap” realme នឹងរីកធំធាត់រួមគ្នាជាមួយយុវជនយុវតីទាំងអស់ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងឡាយដែលហានបង្ហាញថាខ្លួនជានរណា!ព្រមទាំងបង្កើតនូវលទ្ធភាពផ្សេងៗបន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនចង់ទៅដល់ ។ ក្រុមហ៊ុន realme ជឿជាក់ថាយុវជនយុវតីពិតជាមានថាមពលក្នុងការផ្លាស់ប្តូរពិភពលោកនេះបាន ។ អ្វីៗពិតជាអាចធ្វើទៅបានដរាបណាយើងហានផ្លាស់ប្តូរ ៕