realme បានប្រកាសជាផ្លូវការថាទូតសុច្ឆន្ទះរបស់ខ្លួនដែលជាតារា original Song វ័យក្មេងគឺលោក G-Devith
សព្វថ្ងៃក្រុមហ៊ុននឹងម៉ាកជាច្រើនកំពុងចុះហត្ថលេខាជាមួយតារាល្បីៗដើម្បីធ្វើជាទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុនជាពិសេសសម្រាប់ភេសជ្ជៈប៉ូវកម្លាំងនិងម៉ាកស្មាតហ្វូន។ជាធម្មតាទូតសុច្ឆន្ទៈនឹងតំណាងឬបង្ហាញពីបុគ្គលិកលក្ខណៈរបស់ម៉ាកឬក្រុមហ៊ុន។ក្នុងនាមជាយីហោស្មាតហ្វូនថ្មីដែលទើបនឹងចូលមកប្រទេសកម្ពុជា realme ក៏បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីស្វែងរកទូតសុច្ឆន្ទៈរបស់ខ្លួនផងដែរ ។
ការជ្រើសរើស G-Devith ជាទូតសុច្ឆន្ទៈ realme តែងតែបង្ហាញពីភាពវ័យក្មេងនិងក្លាហានខុសពីយីហោផ្សេងទៀតដែលជ្រើសរើសតែអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីៗក្រុមហ៊ុនrealmeបានជ្រើសរើសលោកG-Devith ដោយសារតែគាត់ជាតារាមានឈ្មោះបោះសម្លេងជាងនេះទៅទៀតគឺនៅយុវវ័យនិងក្លាហានដែលត្រូវនឹងគុណតម្លៃរបស់ក្រុមហ៊ុន realme ។ក្រុមហ៊ុន realme តែងតែព្យាយាមផ្តល់នូវបច្ចេកវិទ្យាជឿនលឿនជាមួយនឹងតម្លៃសមរម្យដោយបំបែកកនូវផ្នត់គំនិតរបស់មនុស្សក៏ដូចជាគូប្រជែងចំពោះម៉ាកយីហោវ័យក្មេង ។
តែងតែផ្តល់នូវបទពិសោធន៍ទាន់សម័យនិងសក្ដានុពលអ្វីដែលក្រុមហ៊ុន realme និង លោក G-devith មានដូចគ្នាគឺតែងតែផ្តល់នូវបទពិសោធន៍ទាន់សម័យនិងសក្ដានុពលដល់សាធារណជន។លោកG-Devith ត្រូវបានគេស្គាល់ថាជាអ្នកចំរៀងដែលនិពន្ធបទចម្រៀងខ្លួនឯងម្នាក់ដែលត្រូវបានស្វាគមន៍នឹងទទួលស្គាល់ពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជា។គាត់តែងតែព្យាយាមផ្តល់នូវបទចម្រៀងដែលមានភាពទាន់សម័យនិងរស់រវើកដល់យុវវ័យ។នេះមិនខុសពីក្រុមហ៊ុន realme ដែលកំពុងព្យាយាមផ្តល់នូវស្មាតហ្វូនដែលមានភាពច្នៃប្រឌិតនិងភាពទាន់សម័យដើម្បីបំពេញចិត្តយុវវ័យខុសៗគ្នា ។
ការចូលទៅក្នុងទីផ្សារយុវជន realme តែងតែព្យាយាមបំពេញចិត្តយុវវ័យនៅក្នុងប្រទេសកម្ពុជា ការចូលទៅក្នុងទីផ្សាររបស់យុវវ័យក្រុមហ៊ុន realme តែងតែស្វះស្វែងរុករកវិធីថ្មីៗដើម្បីបំពេញសេចក្តីត្រូវការរបស់យុវវ័យនាពេលបច្ចុប្បន្ន។ក្រុមហ៊ុន realme មិនត្រឹមតែមានទូតសុច្ឆន្ទៈដែលមានប្រជាប្រិយភាពពីសំណាក់យុវវ័យនិងការរចនាទូរស័ព្ទតាមបែបទាន់សម័យប៉ុណ្ណោះទេប៉ុន្តែ realme ក៏ផ្តល់ជូនស្មាតហ្វូនដែលមានតម្លៃសមរម្យសម្រាប់យុវវ័យគោរពនិងលើកទឹកចិត្តពួកគាត់ឱ្យមានភាពឯករាជ្យទៀតផង។មានការលេចឮព័ត៌មានថាក្រុមហ៊ុន realme មិនត្រឹមតែមានលោក G-devith ក្នុងនាមជាតំណាងនៃ“ យុវជនពិត” ប៉ុណ្ណោះទេតែក្រុមហ៊ុននេះក៏មានអ្នកតំណាងផ្សេងទៀតផងដែរ។សូមរងចាំមើលថាតើក្រុមហ៊ុន realme នេះនឹងមាននរណាទៀត?
អំពី realme
ក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយស្ថាបនិករបស់ខ្លួនគឺលោក Sky Li ហើយក្រុមហ៊ុននេះបានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ។ ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗក្រុមហ៊ុន realme តែងតែផ្តល់ជូនអតិថិជននូវផលិតផលដែលហួសពីការរំពឹងទុកជាមួយគ្រប់កម្រិតតម្លៃភ្ជាប់មកជាមួយសមត្ថភាពខ្ពស់ឆ្ពោះទៅមុខទាំងគុណភាពនិងការរចនាឌីហ្សាញ។ជាមួយនឹងស្មារតីមោះមុត “Dare-to-Leap” realme នឹងរីកធំធាត់រួមគ្នាជាមួយយុវជនយុវតីទាំងអស់ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងឡាយដែលហានបង្ហាញថាខ្លួនជានរណា!ព្រមទាំងបង្កើតនូវលទ្ធភាពផ្សេងៗបន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនចង់ទៅដល់។ក្រុមហ៊ុន realme ជឿជាក់ថាយុវជនយុវតីពិតជាមានថាមពលក្នុងការផ្លាស់ប្តូរពិភពលោកនេះបាន។អ្វីៗពិតជាអាចធ្វើទៅបានដរាបណាយើងហានផ្លាស់ប្តូរ ។