Connect with us

បច្ចេកវិទ្យា

ឈានចូលក្នុងយុគសម័យបច្ចេកវិទ្យា 5G realme X50 បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

on

Advertisement

ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២០ ទីក្រុងប៉េកាំង​ ប្រទេសចិន៖  realme ជាម៉ាកសញ្ញារបស់ក្រុមហ៊ុនស្មាតហ្វូនដែលមានភាពលេចធ្លោជាខ្លាំង បានប្រកាសសម្ពោធស្មាតហ្វូនថ្មីគឺ realme X50 ដែលជាស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យា 5G ដំបូងបង្អស់របស់ខ្លួននៅថ្ងៃនេះ។  នេះសបញ្ជាក់ឲ្យឃើញពីការ ឈានចូលក្នុងសម័យបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន realme។ នាពេលអនាគត realme អាចនឹងកាន់កាប់តំណែង ម៉ាកទូរស័ព្ទដែលពេញនិយមបំផុតសម្រាប់ការប្រើប្រាស់ បច្ចេកវិទ្យា 5G ហើយអាចផលិតស្មាតហ្វូនដែលបំពាក់ដោយបច្ចេកវិទ្យា 5G យ៉ាងទាន់សម័យនិងមានតម្លៃសមរម្យសម្រាប់យុវវ័យផងដែរ។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន realme ក៏បន្តការសហការរបស់ខ្លួនជាមួយលោក Naoto Fukasawa ដែលជាអ្នករចនាគំរូផលិតផលឧស្សាហកម្មបែបទាន់សម័យ ដោយលោកបានបង្ហាញម៉ូឌែលស្មាតហ្វូន realme X50 Master Edition ជាមួយការរចនាយ៉ាងប្លែកពិសេសជាងគេ ។

សមត្ថភាពខ្លាំង ជាមួយស្មាតហ្វូន 5G សម្រាប់យុវវ័យ

ជាម៉ូឌែលស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យា 5G ដំបូងបង្អស់របស់ realme X50 បង្ហាញពីដំណើរការល្អឥតខ្ចោះជាមួយឈីប Qualcomm Snapdragon 765G ដែលជាបន្ទះឈីបរួមបញ្ចូលគ្នាដោយបច្ចេកវិទ្យា 5G ដំបូងរបស់ក្រុមហ៊ុន Qualcomm ។ ជាមួយនឹងបន្ទះឈីបនេះ realme X50 អាចដំណើរការជាមួយ SA និង NSA សម្រាប់ 5G និងក្រុម 5G ជាច្រើនទៀតដូចជា n1, n41, n78, n79 ជាដើម។​ ក្រៅពីនេះ ស្មាតហ្វូនម៉ូឌែលនេះ  ក៏អាចដំណើរការបានដោយប្រើប្រព័ន្ធបច្ចេកវិទ្យា 2G, 3G និង 4G ផងដែរ ។

ថាមពលថ្ម 4200mAh របស់ realme X50 ដែលប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម 30W VOOC Flash Charge គឺសាកថ្មពេញត្រឹមតែ 60 នាទីប៉ុណ្ណោះ ។ ស្មាតហ្វូននេះក៏បំពាក់មកជាមួយ បច្ចេកវិទ្យា NFC ដែលអាចបញ្ជូនឯកសារពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀតបានយ៉ាងលឿនបំផុត ហើយភ្ជាប់មកជាមួយ Speaker បំពងសម្លេងទាំងសងខាង ដើរដោយបច្ចេកវិទ្យា Dolby Atmos និង Hi-Res ។ បច្ចុប្បន្ននេះ Realme X50 បំពាក់ប្រព័ន្ធ GPS ប្រេកង់ភ្លោះដើរលឿន និងត្រូវទីតាំងជាក់លាក់ជាងមុន។ បើនិយាយអំពីរចនាប័ទ្មរូបរាងវិញ វាត្រូវបានរចនាឡើងយ៉ាងថ្មីសន្លាងជាលើកដំបូង។

realme X50 បំពាក់ញ្ចក់  Corning Gorilla Glass ជំនាន់ទី 5 នៅផ្នែកកញ្ចក់ខាងលើ និងអេក្រង់ LCD ទំហំ 6.57 អ៊ីញ សម្រាប់ស្រទាប់កញ្ចាក់បន្ទាប់ ដែលលាតបានធំរហូតដល់ទំហំ 90.48% និងមានកម្លាំងអេក្រង់ 120Hz ។ អេក្រង់នេះក៏បានបំពាក់បច្ចេកវិទ្យា Sunlight និង Dark Mode ផងដែរ។ សម្រាប់សេនសឺស្កេនម្រាមដៃរបស់ realme X50 គឺត្រូវបានដាក់ជាមួយប៊ូតុង Home តែម្តង។ ស្មាតហ្វូននេះមានពីរពណ៌គឺ ពណ៌ប្រាក់ (Glacier Silver) និង ពណ៌ផ្ទៃមេឃស្រាល (Polar Blue)។

realme X50 បំពាក់មកជាមួយកាមេរ៉ាក្រោយ៤ គ្រាប់ដែល​កាមេរ៉ាគោលទំហំ 64 មេហ្គាភិចស៊ែល, និងឡេនកាមេរ៉ាទី2 ទំហំ 12 មេហ្គាភិចស៊ែល អាចហ្សូ៊មទៅដល់២ដង (2X) ប្រភេទ telephoto និងដល់៥ដង (5X) សម្រាប់ Optical Zoom និង២០ដង (20X) សម្រាប់ Hybrid Zoom។ កាមេរ៉ាទី3 ទំហំ 8 មេហ្គាភិចស៊ែល ឡេន ultra wide-angle  ថតបានប្លង់រហូតដល់ ១១៩ ដឺក្រេ និង​ កាមេរ៉ាទី 4 ទំហំ ២ មេហ្គាភិចស៊ែល ដែលជាឡេនប្រភេទ ultra-macro ។ សម្រាប់កាមេរ៉ាមុខមានទំហំ 16 មេហ្គាភិចស៊ែល មានអាផាត់ឆឺ (aperture) f / 2.0 ដែលជាឡេនគោលថតប្លង់ទូលាយ  និង ទំហំ 8 មេហ្គាភិចស៊ែល សម្រាប់ ultra Wide-angle ដែលថតប្លង់ខាងមុខទូលាយរហូតដល់ 105  ដឺក្រេ អស់ក្តីបារម្ភសម្រាប់ការថតរូបជុំគ្នាច្រើននាក់។

មិនត្រឹមតែប៉ុណ្ណោះវាមកជាមួយនូវបច្ចេកវិទ្យាដូចជា ការថតរូបប្លង់ទូលាយ (Ultra wide Angle) បច្ចេកវិទ្យាថតរូបព្រាលផ្ទៃខាងក្រោយ​(Bokeh), បច្ចេកវិទ្យាថតរូបឲ្យស្អាត (AI Beauty), ថតរូប Selfie ចាប់ជាក្រុមដោយទទួលបានគុណភាពល្អស្អាត។  សម្រាប់ការថតវីដេអូកាមេរ៉ាគឺបានភ្ជាប់ជាស្រេចដើម្បីជំនួយសាច់វីដែអូច្បាស់ជាមួយ UIS Max Mode, ថតវីដេអូព្រាលផ្ទៃខាងក្រោយ និងវីដេអូប្លង់ទូលាយ (Ultra Wide-angle) នឹងថតវីដេអូslowmo រហូតដល់ 960fps ហ្រ្វេមក្នុង១វីនាទី ។

ទូរស័ព្ទ realme X50 Master Edition រចនាប្លែកស្អាត

ក្រុមហ៊ុន realme បានធ្វើការជាមួយលោក Naoto Fukasawa ក្នុងការដាក់បង្ហាញម៉ូឌែលស្មាតហ្វូនថ្មីគឺ realme X50 Master Edition។ រចនាប័ទ្មឌីហ្សាញ នេះត្រូវបានបំផុសគំនិតដោយចំនុច ​(point) និងខ្សែ (Line) ដែលចេញពីបន្ទះលោហៈ។ លោក Naoto Fukasawa និងក្រុមហ៊ុន​ realme បានប្រកាស Master Edition ដែលមាន 2 ជម្រើសគឺជម្រើសជាចំនុច​ (point) និង​ជម្រើសជាខ្សែ (Line) ។

លោក Naoto Fukasawa និង ក្រុមហ៊ុន realme ដែលត្រូវបានបំផុសគំនិតដោយ Point និង Line ហើយត្រូវបានអនុវត្ត Metal បានប្រកាសពីស្មាតហ្វូនថ្មីរបស់ខ្លួនចំនួន ២ ជម្រើសគឺ Point និង Line។ ដោយសារតែការធ្វើឲ្យមានភាពស៊ីមេទ្រីគ្នា និង កញ្ចក់អុីណុក ធ្វើឲ្យ realme X50 Master Edition បានរំលេចចេញការរចនាពីកញ្ចក់លោហៈដែលជាចំណុច សំខាន់នាំមុខផ្នែកឌីហ្សាញនៃទូរស័ព្ទស្មាតហ្វូន។

ពេញនិយមនៃបច្ចេកវិទ្យា 5G មានអ្នកប្រើប្រាស់ជាង ២៥ លាននាក់នៅទូទាំងពិភពលោក

លោក Sky Li ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ ក្រុមហ៊ុន realme បានបង្ហាញថា realme គឺជាស្លាកសញ្ញាស្មាតហ្វូនដែលឈរនៅលំដាប់លេខរៀងទី ៧ ក្នុងការដឹកជញ្ជូននាំចេញ ចាប់តាំងពីត្រីមាសទី ៣ ក្នុងឆ្នាំ ២០១៩ និងជាស្លាកសញ្ញាស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ រហូតមកដល់ខែធ្នូឆ្នាំ ២០១៩ ក្រុមហ៊ុន realme បានចូលប្រឡូកក្នុងទីផ្សារចំនួន ២២ ប្រទេស  និងទទួលបានអ្នកប្រើប្រាស់ជាង ២៥ លាននាក់។ ចំពោះផ្នែកប្រតិបត្តិការអាជីវកម្មវិញ ក្រុមហ៊ុន realme បានបង្កើតទីផ្សារយុទ្ធសាស្រ្តចំនួន ៦ប្រទេស គឺ ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍  អាស៊ីខាងត្បូង អឺរ៉ុប អាហ្វ្រិកខាងកើតនិងកណ្តាល និងតំបន់អាមេរិកឡាទីន។ ក្រុមហ៊ុន realme នឹងផ្តោតការយកចិត្តទុកយ៉ាងសំខាន់លើការធ្វើមូលដ្ឋានីយកម្មនៅក្នុងទីផ្សារក្នុងស្រុក ឲ្យស្របទៅតាមតម្រូវការទីផ្សារនៅក្នុងស្រុកផងដែរ។ នៅក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន realme រំពឹងថាខ្លួននឹងទទួលបានកំណើន ១០០% នៃការគាំទ្រនៅទូទាំងពិភពលោក។

ក្រុមហ៊ុន realme នឹងនៅតែរក្សាស្មារតីមោះមុតរបស់ខ្លួនជាមួយនឹងពាក្យស្លោក “Dare to leap” ឬជាភាសាខ្មែរ «ហ៊ានផ្លាស់ប្តូរ» នៅក្នុងយុគសម័យបច្ចេកវិទ្យា 5G ហើយក្រុមហ៊ុន realme នឹងបង្កើតស្មាតហ្វូនដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា 5G ដែលគួរឱ្យចាប់អារម្មណ៍សម្រាប់យុវវ័យផងដែរ។ ចាប់ពីឆ្នាំ ២០២០នេះតទៅ ក្រុមហ៊ុន realme នឹងផលិតឧបករណ៍ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា 5G បន្ថែមទៀតនៅទូទាំងពិភពលោក ដែលមានគ្រប់កម្រិតនៃតម្លៃ។ ក្រុមហ៊ុន realme នឹងដាក់ចេញស្មាតហ្វូនបំពាក់បច្ចេកវិទ្យា 5G ផ្តាច់មុខនៅក្នុងប្រទេសចិន។ សម្រាប់ទីផ្សារដ៏ទៃទៀត ចំនួនទូរស័ព្ទដែលបំពាក់បច្ចេកវិទ្យា 4G និង 5G នឹងត្រូវអនុលោមតាមកម្មវិធីទីផ្សាររៀងៗខ្លួនទៅលើការប្រើប្រាស់លើបណ្តាញ 5G។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន realme នឹងធ្វើការកាន់តែជិតស្និទ្ធជាមួយនឹង ប្រព័ន្ធបណ្តាញទូរស័ព្ទក្នុងស្រុក ក្រុមហ៊ុនអុីនធឺណេត និងអ្នកបង្កើតកម្មវិធីទូរស័ព្ទដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា 5G។

realme X50 មាន ២ ម៉ូឌែល៖ Ram 8GB+ អង់ផ្ទុកទន្និន័យ 128GB  ដែលមានតម្លៃ 2,499 យន់ (ប្រហែលជា 360 ដុល្លា)​ និង RAM 12GB RAM + អង់ផ្ទុកទន្និន័យ 256GB មានតម្លៃ 2,999 យន់ (ប្រហែលជា 433 ដុល្លា)​ គិតត្រឹមថ្ងៃទី ៧ ខែមករានេះនៅក្នុងប្រទេសចិន។ Realme X50 Master Edition ត្រូវបានមកជាមួយ RAM 6 GB + អង់ផ្ទុក 256 GB ដែលមានតម្លៃ 2,699 យន់​ (ប្រហែលជា 390 ដុល្លា)​ និង​ RAM 12 GB + អង់ផ្ទុក 256 GB  មានតម្លៃ 3099 យន់​ (ប្រហែលជា 447 ដុល្លា)​ ។

អំពី realme

ក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨​ ដោយស្ថាបនិករបស់ខ្លួនគឺលោក Sky Li ហើយក្រុមហ៊ុន​នេះបានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗ ក្រុមហ៊ុន realme តែងតែផ្តល់ជូនអតិថិជននូវផលិតផលដែលហួសពីការរំពឹងទុក ជាមួយគ្រប់កម្រិតតម្លៃ ភ្ជាប់មកជាមួយសមត្ថភាពខ្ពស់ ឆ្ពោះទៅមុខ ទាំងគុណភាព និងការរចនាឌីហ្សាញ។ ជាមួយនឹងស្មារតីមោះមុត “Dare-to-Leap” realme នឹងរីកធំធាត់រួមគ្នាជាមួយ យុវជនយុវតីទាំងអស់ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងឡាយដែលហានបង្ហាញថាខ្លួនជានរណា!ព្រមទាំងបង្កើតនូវលទ្ធភាពផ្សេងៗបន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនចង់ទៅដល់។ ក្រុមហ៊ុន realme ជឿជាក់ថា យុវជនយុវតីពិតជាមានថាមពលក្នុងការផ្លាស់ប្តូរពិភពលោកនេះបាន។ អ្វីៗពិតជាអាចធ្វើទៅបាន ដរាបណាយើងហានផ្លាស់ប្តូរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ៖​ www.realme.com

អត្ថបទពេញនិយម

អ្នកផ្ទុកកូវីដ ១៩ ទាំង ១៥ នាក់រកឃើញព្រឹកនេះជាបុរសខ្មែរទាំងអស់ ជាអ្នកភ្នំពេញ និងខេត្តទាំង ៤ នេះ
ព្រឹកនេះកម្ពុជារកឃើញ អ្នកដំណើរមកពីអារ៉ាប់ប៊ីសាអូឌីដល់ទៅ​ ១៥ នាក់​ ផ្ទុកវីរុសកូវីដ-១៩​
តារាស្រីថៃ ១០ រូបកំពុងជោគជ័យខ្លាំងក្នុងអាជីព និង មានសម្រស់ដាច់គេ
ពីក្មេងមុខអ៊ីចឹងសោះ ដល់ពេលធំ តារាហូលីវូតប្រុសស្រីល្បីទាំង ១៥ ដួងស្អាតសង្ហាបំផុត

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

​មិនមែន​តែ​ដៃ​ទេ ការសម្អាត​ផ្ទៃមុខ​ក៏​សំខាន់​ណាស់ដែរ​អំឡុង​កូ​វីដ លាង​មិនត្រូវ​អាច​ខូច​មុខ​

តាំងពី​មាន​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ មិន​ត្រឹមតែ​ដៃ​ទេ​ដែល​ទាមទារ​ការលាង​សម្អាត​ឲ្យ​សព្វ​ល្អ ផ្ទៃមុខ​ក៏ត្រូវ​ការ ការសម្អាត​ខ្លាំង​ណាស់ដែរ ។ រាល់ថ្ងៃ អ្នក​ត្រូវ​ពាក់​ម៉ាស​ជាប់​លើ​ផ្ទៃមុខ រាល់​ពេលចេញ​ក្រៅ ឬ​ទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន បើ​ហ៊ាន​តែ​ប្រហែស មេរោគ​អាច​ទុំ​ជាប់​លើ​មុខ ហើយនឹង​មានឱកាស​ចូល​ដល់​ក្នុង​ខ្លួន​អ្នក​បាន ។ ដូច្នេះហើយ​ទើប​កន្លងមក​យើង​ឃើញ​មានការ​ណែនាំ​ពីរ​របៀប​ពាក់ និង​ដោះ​ម៉ាស​ត្រឹមត្រូវ និង​ត្រូវ​លាង​សម្អាត​ផ្ទៃមុខ​ឲ្យ​បាន​ស្អាត​ល្អ រាល់ពេល​ដោះ​ម៉ាស​ចេញ​។​ ​ពិតណាស់ បើសិន​មិនបាន​លាងមុខ ឲ្យ​ស្អាត​ល្អ​ទេ...

អត្ថបទក្រុមហ៊ុន5 days ago

​ស្រីៗ​មិនគួរ​រំលង រូបមន្ត​លាង​សម្អាត​មុខ​កម្ចាត់​អស់​មេរោគ ជួយ​ស្បែក​មិន​ឲ្យ​រង​ផលប៉ះពាល់​ពី​ការពាក់​ម៉ាស​យូរ​ក្នុង​រដូវក្តៅ​

​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ គ្រប់គ្នា​ត្រូវបាន​ណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ កុំ​យកដៃ​ប៉ះ​មុខ មាត់ និង ភ្នែក ហើយ​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ​រាល់ពេល​ចេញ​ក្រៅ​ផ្ទះ​។ ការពាក់​ម៉ាស​ការពារ​មេរោគ​ត្រឹមត្រូវ​ល្អ គឺ​ត្រូវតែ​គ្រប​បិទ​ត្រង់​ច្រមុះ និង​មាត់​ឲ្យ​ជិត​ល្អ និង​ផ្អិ​ប​ទៅនឹង​ផ្ទៃមុខ ។​ ពិតណាស់​ការពាក់​ម៉ាស​ផ្អិ​ប​ជាប់​ស្បែ​កមុខ បូករួម​នឹង​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់​ដូច​សព្វថ្ងៃនេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​បញ្ហា​មិន​ខាន ។ ធម្មតា​ដោយសារ​អាកាសធាតុ​ក្តៅ ឬ ពេល​ពាក់​ម៉ាស​ទៅ​ហប់​បិទ​ខ្យល់​ចេញចូល​ទៀត​នោះ វា​ងាយ​នឹងធ្វើ​ឲ្យ​ធូលី​ដី​កខ្វក់​ដែល​ទុំ​ជាប់​លើ​ផ្ទៃមុខ...

អត្ថបទក្រុមហ៊ុន1 week ago

ហង្ស​មាស​សម្រេច​ដាក់​រឿង​ភាគ​ពេញៗ​គ្រប់​ភាគ​ ឲ្យ​ទស្សនា​នៅលើ​យូ​ធូប​

​អាច​ថា​នេះ​ជា​ដំណឹង​ដ៏​ពិសេស​មួយ​ដែល​អ្នកគាំទ្រ​រឿង​ភាគ​របស់​ហង្ស​មាស​ទន្ទឹងរង់ចាំ​និង​តែងតែ​ទទូច​ចង់បាន ឥឡូវនេះ​បានសម្រេច​ហើយដោយ​ហង្ស​មាស​ទើប​ប្រកាស​ថ្មីៗ​ក្តៅៗ​ពី​ការដាក់់​រឿង​ភាគ​ពេញៗ គ្រប់​ភាគ​ជូន ទស្សនា​នៅលើ​យូ​ធូប​ក្នុង​ឆា​ណែ​ល​ផ​ផ្លូវការ Rasmey Hang Meas ដែលមាន​អ្នក Subscribe ដល់​ទៅ​ជាង 4 លាន​នាក់​ ។​ ​បទ​ចម្រៀង​ដ៏​ល្បីៗ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវបាន សម្រាំង​យកមក​ផលិត​ជា​ភាពយន្ត​ចម្រៀង Music Series ហើយ​រឿង​ដំបូង​គេ​សម្រាប់​ខ្សែស្រឡាយ Music...

អត្ថបទក្រុមហ៊ុន1 week ago

ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង ទីបំផុតដល់មែន បាន ៥០ លានរៀល!

មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ តែលោក លោក វ៉ាន់ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី M-150 ស្របពេលដែលគ្រួសារកំពុងត្រូវការប្រាក់បំផុត។ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជារួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត

ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា...

អត្ថបទក្រុមហ៊ុន3 weeks ago

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ពង្រីក​វិសាលភាព​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ភាពជា​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត (Bancassurance)​ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ជា​សេចក្តីប្រកាស​ជា​ផ្លូវការ​នៃ​ការផ្តល់សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដល់​អតិថិជន​ទាំងអស់​របស់...

អត្ថបទក្រុមហ៊ុន3 weeks ago

ទឹកប្រាក់ ​២៦ ​លាន​រៀល និង​ ម៉ូតូ ​៣ ​គ្រឿង កំពុង​រង់ចាំ​អ្នក​ដែល​បង់ប្រាក់​កម្ចី​អម្រឹត​តាម​វី​ង​

ដើម្បី​ជា​កាដូ​ដល់​អតិ​ជន​របស់ខ្លួន វី​ង ​និង ​អម្រឹត បាន​បន្ត​ផ្តល់រ​ង្វាន់​ទឹកប្រាក់​សរុប​ចំនួន​ ២៦ ​លាន​រៀល និង ម៉ូតូ​ ៣​ គ្រឿង​បន្ថែមទៀត សម្រាប់​ផ្តល់​ជា​សំណាង​ដល់​អតិថិជន​របស់​អម្រឹត ចាប់ពី​ថ្ងៃទី ​១៥ ខែមិថុនា រហូតដល់​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន3 weeks ago

ធនាគារ​ឯកទេស​វី​ង និង​ ធនាគារកាណាឌីយ៉ា ​រួមគ្នា​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ ទី ២៣ ខែមិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក​.​អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប ​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល​ ។  ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា...

អត្ថបទក្រុមហ៊ុន4 weeks ago

ទទួលយកបទពិសោធដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណីតក្នុងក្តីសុបិនរបស់អ្នកជាមួយ អេស ស៊ី ជី (SCG)

ភ្នំពេញ ថ្ងៃទី ១៩ មិថុនា ២០២០ ៖ ពិតណាស់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មាន​កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​មធ្យម​ក្នុង​រង្វង់ ៧%​ ក្នុង​មួយឆ្នាំ​ ។ ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ ទីជនបទ គេ​សង្កេតឃើញថា សំណង់​អគារ​ខ្ពស់ៗ...

អត្ថបទក្រុមហ៊ុន4 weeks ago

រួសរាន់​ឡើង! ISUZU ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ

ISUZU Cambodia ផ្ដល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ​គឺរហូតដល់ទៅ 4,000 $ សម្រាប់រថយន្តភីក អាប់ «Isuzu D-MAX 1.9 Ddi Blue Power» និង ជិត 3,000 $ សម្រាប់រថយន្តលក្ខណៈគ្រួសារ «Isuzu MU-X...