iPhone 12 Pro ចេញឆ្នាំក្រោយ នឹងប្រើ RAM ដល់ 6GB
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា iPhone 12 Pro និង iPhone 12 Pro Max ដែលនឹងត្រូវបង្ហាញខ្លួនក្នុងខែ កញ្ញា ឆ្នាំ ២០២០ ខាងមុខ នឹងប្រើ RAM រហូតដល់ 6GB ។
គួរឱ្យដឹងថា iPhone 11 Pro និង iPhone 11 Pro Max ប្រើ RAM ត្រឹមតែ 4GB ប៉ុណ្ណោះ ។ យ៉ាងណាមិញ iPhone 12 នឹងនៅតែប្រើ RAM ទំហំ 4GB ដូច iPhone 11 ដដែល ។
iPhone 12 Pro និង iPhone 12 Pro Max ត្រូវបានគេរំពឹងថា នឹងមានមុខងារ 3D Sensing លើកាមេរ៉ាក្រោយ និង អាចគាំទ្រ mmWave 5G ទៀតផង ៕
ប្រភព ៖ gsmarena