លេងមែនទែនហើយ! Huawei ចេញយុទ្ធសាស្រ្តនេះដំបូងគេបំផុតនៅកម្ពុជា
កំពូលក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ ២ នៅលើពិភពលោក បានចេញយុទ្ធសាស្ត្រខ្លាំង ១ ទៀតសម្រាប់ទីផ្សារកម្ពុជាដែលពុំទាន់មានក្រុមហ៊ុនស្មាតហ្វូនណាបានចាប់ផ្ដើមនៅឡើយ ដោយកម្មវិធីនេះបានធ្វើឡើងកាថ្ងៃទី ២១ ខែវិច្ឆិកា ២០១៩ ។
លោក Henry, Country Director របស់ក្រុមហ៊ុន Huawei កម្ពុជាបានថ្លែងថា យុទ្ធសាស្រ្តថ្មីនេះគឺការប្រមូលផ្ដុំអ្នកបង្កើតកម្មវិធីនៅលើស្មាតហ្វូន (App Developer) នៅកម្ពុជាដើម្បីធ្វើការរួមគ្នានៅលើ Huawei Mobile Service (HMS) ជាក់ស្ដែងគឺ AppGallery ដែលជាទីតាំងទាញយកកម្មវិធីធំទី ៣ នៅក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសគឺការប្រើប្រាស់នៅលើ Huawei Mate30 Pro ។ “យុទ្ធសាស្ត្រមួយនេះពួកយើងកំពុងវាយលុកទូទាំងតំបន់អាស៊ី និង អឺរ៉ុប ហើយយើងជឿជាក់ថា HMS នឹងរីកដុះដាលកាន់តែធំពី១ថ្ងៃទៅ១ថ្ងៃ ដោយពួកយើងនឹងបន្តការផ្ដល់ទំនុកចិត្តដល់អតិថិជនជានិច្ច” លោកន្ថែម ។
លោកYan នាកយប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei លើកឡើងថា “ជាក់ស្ដែងដូចជា AppGallery អ៊ីចឹងយើងបានដាក់ឲ្យប្រើប្រាស់ជាសកលនៅអំឡុងខែមេសាឆ្នាំ ២០១៨ ហើយអ្វីដែលគួរឲ្យគាត់សម្គាល់នោះយើងដំណើរការមិនទាន់ដល់ ២ ឆ្នាំនោះទេ ប៉ុន្តែអ្នកប្រើប្រាស់មានជាមធ្យម ៣៩០ លាននាក់ក្នុង ១ ខែ និង ប្រមាណជា ១៨០ ប៊ីលានដងនៃការទាញយកក្នុង ១ ឆ្នាំ នេះជាសញ្ញាជោគជ័យដ៏ធំនឹកស្មានមិនដល់របស់ HMS” ។
លោក ឌីបូ បញ្ញា GTM Manager របស់ក្រុមហ៊ុន Huawei កម្ពុជាបានបញ្ជាក់ថា Huawei Mate30 Pro បានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយក្នុងតម្លៃ 899USD ជាមួយទំហំ RAM8GB និង ROM 256GB ហើយ HUAWEI MOBILE SERVICE គឺចាំបាច់បំផុតក្នុងការប្រើប្រាស់នៅលើកំពូលស្មាតហ្វូននេះ ដោយសារគ្រប់ការទាញយកកម្មវិធីមកប្រើប្រាស់គឺត្រូវទាញយកតាម AppGallery ដូច្នេះហើយទើប Huawei ចេញយុទ្ធសាស្ត្រថ្មីមួយនេះនៅកម្ពុជាដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក ៕