Aston Martin ចេញរថយន្ត SUV ដំបូងបង្អស់ម៉ូដែល DBX កម្លាំងជាង ៥០០សេះ
ក្រុមហ៊ុន Aston Martin បានបញ្ចេញ SUV ដំបូងបង្អស់របស់ខ្លួនម៉ូដែល DBX ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ បន្ទាប់ពីបង្ហាញវាជាគំរូរថយន្ត កាលពីប៉ុន្មានឆ្នាំមុន ។
ថ្វីបើជារថយន្តតួខ្ពស់ ប៉ុន្តែ Aston Martin DBX មានការរចនាបែបស្ព័រ តាមកាត់ម៉ូដែល Vantage គួរឱ្យទាក់ទាញបំផុត ។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងរបស់វាត្រូវបានរចនា និងរៀបចំឡើងយ៉ាងប្រណីតតែម្តង ។
DBX ប្រើម៉ាស៊ីនចំណុះ ៤,០ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង មានកម្លាំង ៥៥០ សេះ ដំណើរការដោយប្រអប់លេខអុតូ ៩ វគ្គ និង ប្រព័ន្ធប៉ុងពីរ ។ ជាមួយនឹងទម្ងន់ ២ ២៤៥ គីឡូក្រាម រថយន្ត SUV នេះអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥ វិនាទី ហើយមានល្បឿនអតិបរមា ២៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ខណៈ DBX មិនទំនើបដល់គូប្រជែងដូចជា Bentley Bentayga និង Rolls-Royce Cullinan ប៉ុន្តែវាមានសមត្ថភាពបើកបរបែប Dynamic ដូច Porsche Cayenne Coupe អីចឹង ៕
ប្រភព ៖ bangkokpost