លេចរូបរាង Galaxy A71 ប្រើកាមេរ៉ា៤គ្រាប់ រាងអក្សរ L និងអេក្រង់ Infinity-O AMOLED
ស្មាតហ្វូន Samsung Galaxy A71 បានលេចរូបរាងនៅក្នុងរូបភាព Render ជាច្រើនសន្លឹក បង្ហាញឱ្យឃើញការរចនាស្តើងជាងមុន, ប្រើកាមេរ៉ាមុខទម្លុះអេក្រង់ និង កាមេរ៉ាក្រោយរាងអក្សរ L ជាដើម ។
គេជឿជាក់ថា Galaxy A71 អាចប្រើអេក្រង់ Infinity-O AMOLED ទំហំ ៦,៧ អ៊ីង ជាមួយនឹងមុខងារស្កេនម្រាមដៃលើអេក្រង់ និង កាមេរ៉ាមុខទំហំ 32MP ។ ការរចនាផ្នែកខាងមុខ ស្រដៀងទៅនឹងត្រកូល Galaxy Note10 ដែរ ។
រីឯផ្នែកខាងក្រោយ គឺជាការរចនាបែបស្រលះ មានតែឡូហ្គូ Samsung នៅខាងក្រោម និង កាមេរ៉ារាងអក្សរ L ចំនួន ៤ គ្រាប់ ព្រមទាំង LED Flash មួយប៉ុណ្ណោះ ។ តាមការបែកធ្លាយកន្លងមក កាមេរ៉ាគោលរបស់ A71 នឹងមានទំហំ 48MP , កាមេរ៉ា Ultrawide 12MP , កាមេរ៉ា Telephoto 12MP និង កាមេរ៉ា ToF Sensor ។
តួខ្លួនផ្នែកខាងស្តាំរបស់វាមានប៊ូតុង Power និង សំឡេង ខណៈរន្ធដាក់ស៊ីមកាតស្ថិតនៅខាងឆ្វេង ។ ដោយឡែក ផ្នែកខាងក្រោមរបស់វាមានរន្ធដោតកាស 3.5mm, រន្ធសាកថ្ម Type-C និង រន្ធបំពងសំឡេង ។ Galaxy A71 ទំនងអាចប្រើបន្ទះឈីប Snapdragon 675 និង RAM 8GB ហើយដំណើរការដោយ Android 10 ៕
ប្រភព ៖ gsmarena