Samsung Galaxy S11 អាចនឹងប្រើអេក្រង់ 120 Hz
គណនីបណ្តាញសង្គម Twitter ឈ្មោះថា @UniverseIce បានបង្ហោះរូប Screenshot បង្ហាញឱ្យឃើញ Menu មួយពីប្រព័ន្ធប្រតិបត្តិការណ៍ One UI Beta 2.0 ដែលទើបតែចេញលើ Galaxy Note9 កាលពីប៉ុន្មានថ្ងៃមុន ។
Menu នោះ មាន Option ៣ សម្រាប់សារ៉េល្បឿន Refresh-rate លើអេក្រង់ ។
- Option ទី១ គឺ រក្សាអេក្រង់នៅកម្រិត 60 Hz រហូត
- Option ទី២ គឺ រក្សាអេក្រង់នៅកម្រិត 120 Hz រហូត
- Option ទី៣ គឺ ផ្លាស់ប្តូរឆ្លាស់គ្នារវាងកម្រិត 60 Hz និង 120 Hz
គួរឱ្យដឹងថា ល្បឿនអេក្រង់កម្រិត 120 Hz អាចផ្តល់នូវអារម្មណ៍ដ៏រលូននៅពេលប្រើប្រាស់ ប៉ុន្តែវានឹងស្រូបយកថាមពលថ្មកាន់តែលឿន ។ Razer គឺជាក្រុមហ៊ុនដំបូងបង្អស់ដែលនាំយកអេក្រង់ 120 Hz មកបំពាក់លើស្មាតហ្វូន Gaming របស់ខ្លួន ។
យ៉ាងណាមិញ Galaxy S11 ត្រូវពាក្យចចាមអារ៉ាមនិយាយថា នឹងនាំយកអេក្រង់ SAMOLED កម្រិត 120 Hz មក ជាមួយមុខងារ Night Hyperlapse , គែមតូច , ថាមពលថ្ម 3,720 mAh និង មុខងារ 5G ផងដែរ ៕
ប្រភព ៖ gsmarena