Apple ចេញលក់ស្រោមទូរស័ព្ទ iPhone 11 បន្ថែមថាមពលថ្ម ៥០%
Apple បានចេញលក់ស្រោមទូរស័ព្ទសម្រាប់ត្រកូល iPhone 11 ទាំង ៣ ម៉ូដែលគឺ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ហៅថា Smart Battery Case ។
Smart Battery Case គឺជាស្រោមទូរស័ព្ទមានថ្មនៅក្នុងនោះស្រាប់ ដែលអាចសាក iPhone 11 ជាប់រហូតទាល់តែអស់ថ្មពីស្រោម ហើយទូរស័ព្ទនឹងប្តូរទៅប្រើថាមពលថ្មរបស់ខ្លួនឯងវិញ ។ Apple អះអាងថា វាអាចបន្ថែមថាមពលថ្មរហូតដល់ ៥០% នៅពេលប្រើស្រោមទូរស័ព្ទនេះ ។
Smart Battery Case សម្រាប់ត្រកូល iPhone 11 នេះ គឺជាជំនាន់ទី ៣ ហើយរបស់ Apple ដោយជំនាន់ដំបូងបង្អស់គឺសម្រាប់ iPhone 6s និង iPhone 7 ខណៈជំនាន់ទី ២ គឺសម្រាប់ត្រកូល iPhone XS ។
ទោះជាយ៉ាងណា Smart Battery Case ជំនាន់ទី ៣ នេះ មានបង្កប់មុខងារពិសេសមួយខុសពីជំនាន់មុនៗ គឺ ប៊ូតុងកាមេរ៉ាស្ថិតនៅគែមខាងស្តាំ ។ ចុចប៊ូតុងនោះមួយ នឹងបើកមុខងារកាមេរ៉ា ទោះបីជា iPhone កំពុងជាប់សោក៏ដោយ ។ ចុចមួយទៀតដើម្បីថតរូប និង ចុចជាប់ដើម្បីថតវីដេអូ QuickTake ។
Smart Battery Case ថ្មីនេះមាន ៣ ពណ៌ គឺ ស ខ្មៅ និង ផ្កាឈូក ហើយមានតម្លៃ ១២៩ ដុល្លារ ៕
ប្រភព ៖ gsmarena