Huawei nova 6 5G ប្រើកាមេរ៉ា 60MP និង RAM 12GB ត្រៀមបង្ហាញខ្លួន
Huawei បានបញ្ចេញវីដេអូ Teaser នៅលើបណ្តាញសង្គមចិន Weibo ដែលបង្ហាញថា ស្មាតហ្វូនត្រកូល nova 6 5G នឹងចេញលក់នៅក្នុងប្រទេសចិន នាពេលឆាប់ៗខាងមុខនេះ ។
វីដេអូនោះបង្ហាញឱ្យឃើញអេក្រង់ខាងមុខរបស់វា ដែលចោះរន្ធសម្រាប់កាមេរ៉ា Selfie ភ្លោះ មានសមត្ថភាពអាច Zoom ចេញ ដើម្បីថត Selfie ប្លង់ទលាយបានទៀតផង ។
nova 6 5G នឹងប្រើអេក្រង់ IPS LCD ទំហំ ៦,៤ អ៊ីង បង្ហាញកម្រិត 1080p ហើយបំពាក់បន្ទះឈីប Kirin 990 ដែលអាចដំណើរការបច្ចេកវិទ្យា 5G បាន និង កញ្ចប់ថ្មទំហំ 4,000mAh អាចសាកថ្មល្បឿនលឿនកម្លាំង 40W ផងដែរ ។
ស្មាតហ្វូនថ្មីរបស់ Huawei នេះ នឹងបំពាក់កាមេរ៉ាក្រោយ ៤ គ្រាប់ ទំហំ 60MP , 16MP Ultrawide និង 2MP Macro និង 2MP Depth Sensor ។ nova 6 5G អាចនឹងមានតម្លៃខ្ទង់ ៥០០ ដុល្លារលើទីផ្សារប្រទេសចិន សម្រាប់ម៉ូដែល 8GB/128GB , ៥៤០ ដុល្លារសម្រាប់ម៉ូដែល 8GB/256GB និង ៥៨០ ដុល្លារសម្រាប់ម៉ូដែល 12GB/256GB ៕
ប្រភព ៖ gsmarena