ស្ងាត់ៗ HTC ចេញលក់ស្មាតហ្វូនកាមេរ៉ា ៣គ្រាប់ថ្មី តម្លៃមិនដល់ ២០០ ដុល្លារ
HTC បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មី ម៉ូដែល Desire 19s ដើម្បីជំនួសម៉ូដែល Desire 12s ដែលបង្ហាញខ្លួនកាលពីឆ្នាំមុន ។
HTC Desire 19s ប្រើអេក្រង់ IPS ទំហំ ៦,២ អ៊ីង បង្ហាញកម្រិត HD+ និង 19:9 aspect ratio ។ ផ្នែកខាងមុខ វាមានឆកដំណក់ទឹកតូចមួយ ដើម្បីផ្ទុកកាមេរ៉ា Selfie ទំហំ 16MP ។ ដោយឡែក ផ្នែកខាងក្រោយ Desire 19s មានតួខ្លួនគ្រើមខាងពាក់កណ្តាល និង រលោងពាក់កណ្តាល ហើយបំពាក់កាមេរ៉ា ៣ គ្រាប់ ទំហំ 13MP F/1.9 , 5MP F/2.2 Ultrawide និង 5MP Depth Sensor ។
បើនិយាយពីកម្លាំងម៉ាស៊ីនវិញ Desire 19s បំពាក់បន្ទះឈីប MediaTek Helio P22 ជាមួយ RAM 3GB និង ទំហំផ្ទុក 32GB តែអាចញាត់ថែម microSD ខាងក្រៅបាន ។ វាដំណើរការដោយ Android 9 Pie ជាមួយ Sense UI របស់ HTC ។ ថាមពលថ្មរបស់វាគឺ 3,850 mAh អាចសាកកម្លាំង 10W តាមរយៈរន្ធ Type-C ។ វាក៏មានរន្ធដោតកាស 3.5mm ផងដែរ ។
HTC Desire 19s មាន ២ ពណ៌ គឺ ពណ៌ខៀវ និង ពណ៌ខ្មៅ ដែលមានតម្លៃ ១៩៥ ដុល្លារនៅលើទីផ្សារកោះតៃវាន់ ៕
ប្រភព ៖ gsmarena