Toyota Camry ឆ្នាំ២០២០ ប្រើប៉ុងពីរ ចេញហើយ!
Toyota បានប្រកាសចេញរថយន្ត Camry ស៊េរីឆ្នាំ ២០២០ ដែលនឹងមាន Option ប៉ុងពីរផងដែរ ។
ប្រព័ន្ធប៉ុងពីរ Toyota’s Dynamic Torque Control AWD នឹងមានជា Option នៅលើម៉ូដែល Camry LE, Camry XLE, Camry SE និង Camry XSE ។
Toyota អះអាងថា ប្រព័ន្ធប៉ុងពីរបំពាក់លើ Camry មិនធ្វើឱ្យកាត់បន្ថយទំហំកាប៊ីនខាងក្នុង និងឃ្លុបខាងក្រោយឡើយ ព្រោះវាអាចដើរតួជាប្រព័ន្ធប៉ុងមួយ នៅពេលមិនចាំបាច់ ដើម្បីសន្សំសំចៃសាំង ។ ប្រព័ន្ធនេះ អាចបញ្ចូនកម្លាំងបង្វិល ៥០% ទៅកង់ក្រោយ នៅពេលមានការរអិលនៃកង់មុខ ។
ប្រព័ន្ធប៉ុងពីរ Dynamic Torque Control AWD ថ្មីនឹងត្រូវបំពាក់លើ Camry ដែលប្រើម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២០២ សេះ ។ ចំណែកឯម៉ាស៊ីនធំទំហំ ៦ ស៊ីឡាំង នឹងនៅតែប្រើប្រព័ន្ធប៉ុងមួយដដែល ។
យ៉ាងណាមិញ ចំពោះតម្លៃ និងពេលចេញលក់នៃ Toyota Camry ស៊េរីឆ្នាំ ២០២០ ថ្មីនេះ នឹងត្រូវប្រកាសនៅពេលក្រោយ ៕
ប្រភព ៖ Carscoops