Hyundai ចេញលក់ SUV តម្លៃថោកបំផុត តែជាង ១ ម៉ឺនដុល្លារ
Hyundai បានប្រកាសតម្លៃនៃរថយន្ត SUV ខ្នាតតូចម៉ូដែល Venue ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ។
រថយន្ត Hyundai Venue ថ្មីនេះនឹងមានតម្លៃចាប់ពី ១៧ ២៥០ ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក ដែលជាគូប្រជែងរបស់ Nissan Kicks (មានតម្លៃ ១៨ ៦៤០ ដុល្លារ), Kia Soul (មានតម្លៃ ១៧ ៤៩០ ដុល្លារ) និង Ford EcoSport (មានតម្លៃ ២០ ៤៨៥ ដុល្លារ) ។
រថយន្ត SUV ខ្នាតតូចនេះប្រើម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១២១ សេះ មានជម្រើសប្រអប់លេខដៃ និង អូតូ ៦ វគ្គ ។
សូមបញ្ជាក់ថា រថយន្ត Hyundai Venue នឹងត្រូវដាក់លើទីផ្សារសហរដ្ឋអាមេរិក ចាប់ពីចុងខែវិច្ឆិកានេះតទៅ ៕
ប្រភព ៖ carscoops