នៅវៀតណាម iPhone 11 លក់ដាច់ជាង iPhone X ២ដង
ការបញ្ជាទិញ iPhone 11 នៅក្នុងប្រទេសវៀតណាម បានកើនឡើងទ្វេដង បើប្រៀបធៀបនឹង iPhone X កាលពីឆ្នាំមុន ។
ទិន្នន័យពីក្រុមហ៊ុន FPT បង្ហាញថា អតិថិជនបានទិញ iPhone 11 ចំនួន ១២ ៣០០ គ្រឿង ច្រើនជាង iPhone XR, XS និង XS Max ដល់ទៅ ២,៥ ដង បើធៀបនឹងឆ្នាំមុន ។
បើតាមទិន្នន័យរបស់ក្រុមហ៊ុន Mobile World វិញ អតិថិជនបានទិញ iPhone 11 ចំនួន ៦ ០០០ គ្រឿង ពោលគឺច្រើនជាង iPhone X ដល់ទៅ ៣ ដង ខណៈទិន្នន័យពីក្រុមហ៊ុន CellphoneS បង្ហាញឱ្យឃើញការបញ្ជាទិញ ២ ៥០០ គ្រឿង ច្រើនជាងទ្វេដង បើធៀបនឹងឆ្នាំមុន ។
គួរឱ្យដឹងថា iPhone 11 បានចេញលក់ជាផ្លូវការនៅក្នុងប្រទេសវៀតណាម តាមរយៈតំណាងចែកចាយស្របច្បាប់ កាលពីថ្ងៃសុក្រ ទី ០១ វិច្ឆិកា ២០១៩ ។ ក្រុមហ៊ុន FPT បង្ហើបថា ខ្លួនលក់បានដល់ ៥ ០០០ គ្រឿងនៅថ្ងៃនោះ ។
សូមបញ្ជាក់ថា iPhone 11 បានដាក់លក់តាមរយៈតំណាងចែកចាយស្របច្បាប់ក្នុងប្រទេសវៀតណាម ក្នុងតម្លៃ ៩៥០ , iPhone 11 Pro តម្លៃ ១ ៣៤០ ដុល្លារ និង iPhone 11 Pro Max តម្លៃ ១ ៦៤០ ដុល្លារ ៕
ប្រភព ៖ vnexpress