Samsung Galaxy S11 ទំនងនឹងប្រើកាមេរ៉ាទំហំ 108MP
កាលពីខែសីហាកន្លងទៅ Samsung ប្រកាសថា ខ្លួនបានផលិតសេនស័រកាមេរ៉ាទំហំ 108MP ជាមួយក្រុមហ៊ុន Xiaomi ។ សេនស័រកាមេរ៉ា 108MP ISOCELL Bright HMX នោះ អាចថតរូបកម្រិត 12032 x 9024px ឯណោះ ។
ឥឡូវនេះ អ្នកផ្តល់ដំណឹងគួរឱ្យទុកចិត្ត Ice Universe នៅលើបណ្តាញសង្គម Twitter បានបង្ហាញថា ភាគរយខ្ពស់ណាស់ដែល Samsung នឹងប្រើសេនស័រកាមេរ៉ាថ្មីទំហំ 108MP លើត្រកូល Samsung Galaxy S11 ។
សេនស័រកាមេរ៉ាទំហំ 108MP ជំនាន់ទី ២ នេះ ប្រហែលជានឹងមានសមត្ថភាពលើសសេនស័រដើមជំនាន់ទី ១ ដូចជា សមត្ថភាពក្នុងការថតរូបនៅទីងងឹតបានកាន់តែស្អាត ។ ទោះជាយ៉ាងណា សេនស័រដើមនោះនឹងបំពាក់លើស្មាតហ្វូន Xiaomi ។
សូមបញ្ជាក់ថា Samsung Galaxy S11 ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនមុនកម្មវិធី 2020 Mobile World Congress (MWC) ដែលធ្វើឡើងនៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ ខាងមុខ ៕
ប្រភព ៖ phonearena