មុនទិញឡានពណ៌ខ្មៅ អាចពិចារណាគុណសម្បត្តិ និង គុណវិបត្តិនេះសិន
ពណ៌ខ្មៅ តែងតែជាពណ៌ដ៏ពេញនិយមបំផុតមួយសម្រាប់រថយន្ត ។ ពណ៌ខ្មៅ បង្ហាញនូវភាពសមសួន និង ប្រណីត ។ ប្រសិនបើថែទាំបានត្រឹមត្រូវ រថយន្តរបស់អ្នកនឹងលេចធ្លោខ្លាំង មិនថាវាជារថយន្តអ្វីឡើយ ។ ទោះបីជាយ៉ាងណា រថយន្តពណ៌ខ្មៅតែងមានគុណសម្បត្តិ និង គុណវិបត្តិរបស់វា ។
- គុណសម្បត្តិ
ពណ៌ខ្មៅ ជួយឱ្យខ្សែបន្ទាត់លើតួខ្លួនរថយន្តផុសឡើងខ្លាំងជាងពណ៌ដទៃទៀត ។ មិនតែប៉ុណ្ណោះ វាជួយឱ្យរថយន្តមើលទៅ មានភាពស្រលូន និង ថ្លៃថ្នូរជាងធម្មតាទៀតផង ។ ដោយសារតែការនិយម រថយន្តពណ៌ខ្មៅលក់ចេញវិញក៏មិនសូវខាតច្រើនដែរ ។
- គុណវិបត្តិ
រថយន្តពណ៌ខ្មៅ ងាយនឹងដក់ជាប់ស្នាមប្រឡាក់ ដូចជា ធូលីដី និង ភក់ជាច្រើន ។ មិនតែប៉ុណ្ណោះ វាទាមទារឱ្យមានការមើលថែទាំខ្លាំង និង ត្រឹមត្រូវ ។
សូម្បីតែស្នាមឆ្កូតតែបន្តិច ក៏អាចលេចផុសចេញមកឃើញច្បាស់ដែរចំពោះរថយន្តពណ៌ខ្មៅ ហើយការប្រើប្រាស់សម្ភារៈលាងសម្អាតមិនមិនត្រូវ ក៏អាចប៉ះពាល់ដល់ថ្នាំរថយន្តផងដែរ ។ លើសពីនេះទៅទៀត រថយន្តពណ៌ខ្មៅ ស្រូបកម្តៅខ្លាំង ដូច្នេះអ្នកនឹងត្រូវប្រើម៉ាស៊ីនត្រជាក់ ខ្លាំងជាងរថយន្តពណ៌ភ្លឺៗផ្សេងទៀត ៕
ប្រភព ៖ carfromjapan