ម៉ូតូ Honda CB300R ឆ្នាំ ២០១៩ ចេញលក់នៅវៀតណាម តម្លៃខ្ទង់ ៦ ពាន់ដុល្លារ
ម៉ូតូ Honda CB300R ស៊េរីឆ្នាំ ២០១៩ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសវៀតណាម ដោយទទួលបានការរចនាបែប Neo Sport Cafe គួរឱ្យទាក់ទាញ ។
វាត្រូវបានដាក់លក់លើទីផ្សារប្រទេសវៀតណាមក្នុងតម្លៃ ១៤០ លានដុង ឬ ប្រហែលខ្ទង់ ៦ ពាន់ដុល្លារ ប្រហាក់ប្រហែលនឹងម៉ូតូ Yamaha MT-03 (១៣៩ លានដុង) និង KTM Duke 390 (១៦៥ លានដុង) ។
CB300R មានការរចនាស្រដៀងទៅនឹង CB150R ដែរ ខណៈហ្វ្រាំងមុខក្រោយរបស់វាជាប្រភេទ ABS , ចង្កៀងមុខ LED , អេក្រង់កុងទ័រ LCD ហើយមានមុខងារ Idling Stop ជាដើម ។
វាប្រើម៉ាស៊ីនកម្លាំង ២៨៦ សេសេ និង ចង្កឹះលេខ ៦ វគ្គ ហើយមានធុងសាំងចំណុះ ១០ លីត្រ ។ CB300R មានកម្ពស់ ០,៨ ម៉ែត្រពីដី ស័ក្កសមសម្រាប់មនុស្សកម្ពស់ចាប់ពី ១,៧០ ម៉ែត្រឡើងទៅ ៕
ប្រភព ៖ zing