ម៉ូតូ Honda ADV 150 ចេញលក់នៅថៃ តម្លៃខ្ទង់ ៣ ពាន់ដុល្លារ
ម៉ូតូ Honda ADV 150 បានចេញលក់នៅក្នុងប្រទេសថៃជាផ្លូវការ ដោយមាន ៣ ពណ៌ឱ្យជ្រើសរើស ។
ម៉ូតូប្រភេទស្ព័រខាងលើបំផុសការរចនាពីម៉ូតូ Honda X-ADV ដោយបំពាក់ចង្កៀងមុខ LED , មានអំពូលបំភ្លឺពេលថ្ងៃ , ប្រព័ន្ធភ្លើង Emergency Signal System និង ស្តុបក្រោយ LED ផងដែរ ។
ADV 150 បំពាក់កុងទ័រប្រភេទ LCD ដែលបង្ហាញព័ត៌មានជាច្រើន ដូចជា កាលបរិច្ឆេទ , សីតុណ្ហភាព , ភ្លើងសញ្ញាផ្សេងៗ ។ កែបរបស់វាមានកម្ពស់ ៧៩៥ សង់ទីម៉ែត្រពីដី ហើយមានឃ្លុបធំអាចផ្ទុកបានរហូតដល់ទៅ ២៨ លីត្រឯណោះ (អាចដាក់មួកសុវត្ថិភាពមួយ) ។ មិនតែប៉ុណ្ណោះ ថតតូចនៅក្បាលម៉ូតូមានរន្ធ USB សម្រាប់សាកភ្លើងទូរស័ព្ទទៀតផង ។
ម៉ូតូ Honda ADV 150 ថ្មីនេះប្រើម៉ាស៊ីន eSP កម្លាំង ១៥០ សេសេ មានធុងទឹកស្អំម៉ាស៊ីន , មុខងារ Idling Stopនិង ហ្វ្រាំង ABS ជាដើម ។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ៣ ១៨០ ដុល្លារលើទីផ្សារប្រទេសថៃ ៕
ប្រភព ៖ vnexpress