Yamaha ចេញម៉ូតូ Exciter 135 នៅម៉ាឡេស៊ី តម្លៃរាងធូរគួរសម
Yamaha ទើបតែបានបញ្ចេញម៉ូតូ Yamaha 135LC (ឬ Yamaha Exciter 135) នៅក្នុងប្រទេសវៀតណាម ដោយបន្ថែមពណ៌ និង តែមថ្មី ។
បើប្រៀបធៀបទៅនឹងជំនាន់មុន Yamaha 135LC ជំនាន់ទី ៦ នេះបានអាប់ដេតរូបរាង ជាពិសេសគឺផ្នែកខាងមុខ និង ស្តុបស៊ីញ៉ូមុខក្រោយជាដើម ។
ម៉ូតូ Yamaha LC135 ប្រើម៉ាស៊ីនកម្លាំង ១៣៤ សេសេ SOHC មានធុងទឹកស្អំម៉ាស៊ីន និង ប្រើចង្កឹះលេខ ៤ វគ្គ ។ វាមានធុងសាំងចំណុះ ៤ លីត្រ , កម្ពស់កែប ៧៧៥ មីល្លីម៉ែត្រ , ទម្ងន់ ១០៥ គីឡូក្រាម និង យ៉ាន់ទំហំ ១៧ អ៊ីង ។
សូមបញ្ជាក់ថា ម៉ូតូ Yamaha 135LC ត្រូវបានដាក់លក់លើទីផ្សារប្រទេសម៉ាឡេស៊ី ក្នុងតម្លៃ ១ ៧៧០ ដុល្លារ ៕
ប្រភព ៖ zing