មកដឹងតម្លៃឡាន Mercedes-AMG G 63 ឆ្នាំ២០១៩ កំពុងដាក់លក់នៅវៀតណាម
រថយន្ត Mercedes-AMG G 63 ស៊េរីឆ្នាំ ២០១៩ បានបង្ហាញខ្លួនជាផ្លូវការ នៅកម្មវិធីតាំងបង្ហាញរថយន្ត “2019 Vietnam Motor Show” ក្នុងប្រទេសវៀតណាម ដែលបំពាក់លក្ខណៈពិសេសថ្មីៗជាច្រើន ដូចជា កុងទ័រឌីជីថល , ចង្កៀងមុខ-ក្រោយ LED , ប៉ាណាមុខ AMG Panamericana ជាដើម ។
G 63 មានតួខ្លួនធំ ទាប និង ស្រាលជាងមុន សរុបប្រវែង ៤,៨ ម៉ែត្រ , ទទឹង ១,៩ ម៉ែត្រ និង កម្ពស់ ១,៩ ម៉ែត្រ ហើយមានទម្ងន់ ២,៥ តោន តែអាចជាន់ពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤ វិនាទីប៉ុណ្ណោះ ។
SUV ដ៏អង់អាចនេះបំពាក់ប្រព័ន្ធបូមថ្មី AMG Ride Control Adaptive Suspension ដែលអាចសារ៉េបាន ៣ ម៉ូដ គឺ Comfort, Sport and Sport+ ជាមួយនឹងយ៉ាន់ AMG ទំហំ ២០ អ៊ីងដ៏រឹងមាំ និង ហ្វ្រាំង AMG ផងដែរ ។
Mercedes-AMG G 63 បំពាក់ម៉ាស៊ីនចំណុះ ៤,០ លីត្រ Supercharged ទំហំ ៨ ស៊ីឡាំង មានកម្លាំង ៥៨៥ សេះ ប្រើប្រអប់លេខអូតូ AMG Speedship TCT 9 វគ្គ និង ប្រព័ន្ធប៉ុងពីរ AMG Performance 4Matic AWD ។
សូមបញ្ជាក់ថា រថយន្ត G 63 ស៊េរីឆ្នាំ ២០១៩ នេះ ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសវៀតណាម ក្នុងតម្លៃខ្ទង់ ៤៥០ ០០០ ម៉ឺនដុល្លារឯណោះ ៕
ប្រភព ៖ vnexpress