iPhone 12 អាចរចនារាងស្រដៀង iPhone 4 ហើយប្រើកាមេរ៉ា ៤ គ្រាប់
Apple ហាក់មិនប្រញាប់ឡើយក្នុងការរចនាឡើងវិញនូវផលិតផលរបស់ខ្លួន ។ ជាក់ស្តែង នៅពេលដែល Apple ផ្លាស់ប្តូរការរចនាលើផលិតមួយ វាហាក់បីដូចជារឿងធំមួយអីចឹង ។
កាលពីពេលថ្មីៗនេះ គេហទំព័រ Phonearena បានបញ្ចេញរូប Render ជាច្រើនសន្លឹក បង្ហាញឱ្យឃើញពីគំរូ iPhone 12 ដែលមានការរចនាបែប Classic ពោលគឺស្រដៀង iPhone 4 ។
ជាមួយនឹងរូបរាងបែបជ្រុងៗ និង ឆកក្បាលតូចជាងមុន ព្រមទាំងបំពាក់កាមេរ៉ាក្រោយ ៤ គ្រាប់ផងនោះ គំរូស្មាតហ្វូននេះនៅតែមានភាពទាក់ទាញ ហើយមើលទៅពិសេសម្យ៉ាងទៀតផង ។
យ៉ាងណាមិញ បើតាមពាក្យចចាមអារ៉ាមថ្មីៗនេះ បានអះអាងថា Apple កំពុងធ្វើតេស្តិ៍លើគំរូ iPhone ថ្មី ដែលគ្មានក្បាលឆក ប៉ុន្តែគែមក្រាស់ជាងមុន ដើម្បីញាត់មុខងារ TrueDepth Face ID , រន្ធបំពងសំឡេង និង កាមេរ៉ាមុខ ។
ទោះបីជាយ៉ាងណា ទាំងអស់គ្នាគ្រាន់តែជាគំរូ iPhone 12 និង ពាក្យចចាមអារ៉ាមដែលលេចចេញមកប៉ុណ្ណោះ ចំពោះរូបរាងពិតប្រាកដរបស់វា មានតែរង់ចាំដល់ថ្ងៃប្រកាសផ្លូវការនៅឆ្នាំក្រោយ ៕
ប្រភព ៖ ponearena