Huawei MatePad Pro ប្រើកាមេរ៉ាមុខទម្លុះអេក្រង់ អាចជាគូប្រជែងថ្មីរបស់ iPad Pro
កាលពីប៉ុន្មានសប្តាហ៍មុន រូបភាពជាច្រើនសន្លឹកនៃថេប្លេតមិនទាន់ផ្លូវការមួយរបស់ Huawei បានលេចចេញរូបរាង ដែលបង្ហាញឱ្យឃើញនូវកាមេរ៉ាមុខទម្លុះអេក្រង់ , កែបស្តើង , បន្ទះក្តារចុច និង ប៊ិច ទៀតផង ។
បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ថេប្លេតនោះទំនងជាមានឈ្មោះថា Huawei MatePad Pro ។ ជាមួយនឹងការរចនា , ប៊ិច និង បន្ទះក្តារចុច ព្រមទាំងឈ្មោះផងនោះ ក្រុមហ៊ុន Huawei ទំនងជាមានគោលបំណងដើម្បីប្រជែងមួយ iPad Pro របស់ Apple ។
MatePad Pro ត្រូវគេរំពឹងថានឹងបំពាក់កាមេរ៉ាក្រោយភ្លោះ , សេនស័រស្កេនម្រាមដៃក្រោមអេក្រង់ និង រន្ធសាកថ្ម USB-C ផងដែរ ។
ថ្វីបើលក្ខណៈពិសេសរបស់វាមិនទាន់ត្រូវបង្ហាញ ប៉ុន្តែប្រសិនបើវាពិតជាប្រជែងនឹង iPad Pro មែន នោះវាត្រូវតែមានសមត្ថភាពខ្លាំង ដូចជាត្រូវប្រើបន្ទះឈីប Kirin 990 , កញ្ចប់ថ្មធំ , RAM 8GB និង ទំហំផ្ទុក 256GB ជាដើម ៕
ប្រភព ៖ gsmarena