ទូរស័ព្ទបត់អេក្រង់ថ្មីរបស់ Motorola លេចចេញរូបរាងជាលើកដំបូង
ទូរស័ព្ទបត់អេក្រង់ថ្មីរបស់ Motorola ម៉ូដែល razr ត្រូវបានក្រុមហ៊ុនព្រលយឱ្យដឹងអស់ពេលយូរគួរសមដែរហើយ ប៉ុន្តែមិនទាន់បញ្ចេញរូបថតផ្លូវការណាមួយឡើយ ខណៈវានឹងបង្ហាញខ្លួននៅថ្ងៃទី ១៣ វិច្ឆិកា ខាងមុខ ។
ផ្ទុយទៅវិញ ថ្មីៗនេះស្រាប់តែលេចចេញរូបថតរបស់ Motorola razr ដែលទំនងជាស្ព៉តពាណិជ្ជកម្ម ដែលបង្ហាញឱ្យឃើញអេក្រង់ , ត្រចៀកបត់ និង ផ្នែកខាងក្រោមរបស់វាផងដែរ ។
ជាការពិតណាស់ Motorola razr ថ្មីមានរូបរាងស្រដៀងទៅនឹងទូរស័ព្ទបត់ Motorola Razr V3 ដែលចេញកាលពីឆ្នាំ ២០០៤ ដែរ ។ បើយោងតាមពាក្យចចាមអារ៉ាម razr ថ្មី នឹងបំពាក់អេក្រង់ខាងក្នុងជាប្រភេទ OLED ទំហំ ៦,២ អ៊ីង ហើយអេក្រង់ខាងក្រៅមានកម្រិតបង្ហាញ 600 x 800px ។
ពាក្យចចាមអារ៉ាមនោះក៏បានឱ្យដឹងទៀតថា ទូរស័ព្ទបង់អេក្រង់ថ្មីរបស់ Motorola នឹងបំពាក់បន្ទះឈីប Snapdragon 710 ហើយប្រើ RAM ទំហំ 4/6GB ជាមួយទំហំផ្ទុក 128GB ព្រមទាំងកញ្ចប់ថ្មកម្លាំង 2,730mAh ទៀតផង ៕
ប្រភព ៖ gsmarena