មកស្គាល់ iPhone 11 Pro ថ្លៃបំផុតលើលោក បំពាក់មាសសុទ្ធកន្លះគីឡូ
ម៉ាកសញ្ញាប្រណីតមួយមានឈ្មោះថា Caviar បានបង្ហាញត្រកូល iPhone 11 Pro ថ្មី ដែលបំពាក់មាស ១៨ ការ៉ាត់ទម្ងន់កន្លះគីឡូនៅខ្នងខាងក្រោយរបស់វា ។
iPhone 11 Pro បំពាក់មាសសុទ្ធខាងលើមានតម្លៃរហូតដល់ទៅ ៧០ ០០០ ដុល្លារ ជា iPhone ថ្លៃបំផុតលើលោក ។ មិនតែប៉ុណ្ណោះ វាអាចឡើងថ្លៃដល់ ៧១ ៥២០ ដុល្លារ ប្រសិនបើអ្នកជម្រើសយកម៉ូដែល iPhone 11 Pro Max 512GB ។
ក្រៅពី iPhone បំពាក់មាស ក្រុមហ៊ុន Caviar ខាងលើក៏ផ្តល់នូវជម្រើស iPhone បំពាក់ថ្មសេឡេស្ទាល (Celestial) ដែលយកពីភពព្រះអង្គារ និង ថ្មអាចម៍ផ្កាយ Tsarev ផងដែរ ជាមួយនឹងតម្លៃចន្លោះពី ៨ ១០០ ដុល្លារ និង ៨ ២៦០ ដុល្លារ ៕
ប្រភព ៖ gsmarena