ដូណាល់ ត្រាំ ចង់ឱ្យ Apple បំពាក់ប៊ូតុង Home លើ iPhone វិញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានប្តូរមកប្រើ iPhone ស៊េរីថ្មី ដែលគ្មានប៊ូតុង Home ហើយលោកហាក់បីដូចជាមិនសប្បាយចិត្ត និង ចូលចិត្តវាប៉ុន្មានឡើយ ។
ដោយសារតែមូលហេតុនេះ ប្រធានាធិបតីវ័យ ៧៣ ឆ្នាំខាងលើ បានបង្ហោះសារលើបណ្តាញសង្គម Twitter ទៅកាន់ CEO ក្រុមហ៊ុន Apple លោក Tim Cook តែម្តង ។
ទោះបីជាយ៉ាងណា ប្រភពមិនអាចបញ្ជាក់ច្បាស់បានឡើយថា លោក ត្រាំ កំពុងកាន់ iPhone XS, iPhone XR ឬ iPhone 11 ប៉ុន្តែ iPhone ដែលចេញចាប់តាំងពីឆ្នាំ ២០១៧ មក គឺគ្មានប៊ូតុង Home ឡើយ ។ ប្រភពខាងលើបានដឹងថា កាលពីខែ មីនា ឆ្នាំ ២០១៧ លោក ត្រាំ បានប្តូរពីទូរស័ព្ទ Android មកប្រើ iPhone វិញ ។
យ៉ាងណាមិញ iPhone SE 2 ដែលពាក្យចចាមអារ៉ាមអះអាងថា មានការរចនាដូច iPhone 8 ទំនងជាមានប៊ូតុង Home ៕
ប្រភព ៖ theverge