Apple ចេញ watchOS 6.1 អ្នកប្រើ Watch Series 1 ក៏អាប់ដេតបានដែរ
Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការណ៍ watchOS 6 សម្រាប់ Watch Series 3 និង Watch Series 4 កាលពីខែកញ្ញាកន្លងទៅ ហើយបានបញ្ចេញ watchOS 6.0.1 កាលពីដើមខែនេះដើម្បីជួសជុល Bug មួយចំនួន ។ ឥឡូវនេះ Apple បានចេញ watchOS 6.1 សម្រាប់ Smartwatch របស់ខ្លួនគ្រប់ម៉ូដែល រួមទាំង Watch Series 1 និង Watch Series 2 ផងដែរ ។
ទោះជាយ៉ាងណា watchOS 6.1 មិនមានបន្ថែមមុខងារថ្មីច្រើនឡើយ ប៉ុន្តែពាំនាំមកនូវការធ្វើឱ្យប្រសើរនូវដំណើរការ និង ជួសជុល Bug ។ យ៉ាងណាក៏ដោយ អ្នកប្រើ Watch Series 1 និង Watch Series 2 អាចទទួលបាននាឡិកាឌីជីថលថ្មី ក៏ដូចជាកម្មវិធី Calculator, Voice Memos និង Audiobooks ថ្មីទៀតផង ។
មិនតែប៉ុណ្ណោះ watchOS 6.1 ក៏ធ្វើឱ្យនាឡិកាវៃឆ្លាតរបស់អ្នក Support ជាមួយនឹងកាសឥតខ្សែថ្មី AirPods Pro ផងដែរ ។ ប្រសិនបើអ្នកមិនទទួលបានសារអំពីការអាប់ដេតនេះទេ អ្នកអាចចូលទៅកាន់ General > Software Update បាន ៕
ប្រភព ៖ gsmarena