Razer ចេញកាសឥតខ្សែ Hammerhead True Wireless តម្លៃ ១០០ ដុល្លារ
ក្រុមហ៊ុន Razer បានប្រកាសចេញនូវកាស Bluetooth ឥតខ្សែ Hammerhead True Wireless សម្រាប់ស្មាតហ្វូន ដែលផ្តោតខ្លាំងលើការលេងហ្គេម ។
Hammerhead True Wireless មានការរចនាបែបញាត់ចូលត្រចៀក (In-ear) ស្រដៀងទៅនឹង AirPods ដែរ ហើយបំពាក់អាវក្រោះការពារទឹក និង ញើស កម្រិត IPX4 ។ ពួកវានៅមានបន្ទះ Touch នៅខ្នងក្រោយដើម្បីគ្រប់គ្រងការចាក់តន្រ្តី និង Voice Assistant ផងដែរ ។
Razer បញ្ជាក់ថា កាសឥតខ្សែរបស់ខ្លួនមានមុខងារ Gaming Mode ដែលអាចកំណត់ដោយអ្នកប្រើប្រាស់បាន ហើយប្រើបច្ចេកវិទ្យា Bluetooth 5.0 ទៀតផង ។ វាអាចប្រើបាន ៣ ម៉ោងរាល់ពេលសាកភ្លើងពេញម្តង ហើយអាចសាកតាមប្រអប់បាន ។ កាស Hammerhead True Wireless មានតម្លៃ ១០០ ដុល្លារប៉ុណ្ណោះ ៕
ប្រភព ៖ gsmarena