មិនទាន់ដឹងអីផង លេចធ្លាយរូប Redmi Note 8T ប្រើកាមេរ៉ា ៤ គ្រាប់បាត់!
Redmi Note 8 គឺជាស្មាតហ្វូនកម្រិតថវិការពីក្រុមហ៊ុន Xiaomi ដែលមានលក្ខណៈពិសេសខ្លាំងមួយ ហើយទើបតែបង្ហាញខ្លួនប៉ុណ្ណោះ ។ ប៉ុន្តែថ្មីៗនេះស្រាប់តែលេចធ្លាយរូបថត Redmi Note 8T នៅលើបណ្តាញអ៊ីនធឺណិតយ៉ាងច្បាស់ៗតែម្តង ។
Note 8T ប្រើអេក្រង់ទំហំ ៦,៣ អ៊ីង ជាប្រភេទកញ្ចក់ Gorilla Glass 5 , បន្ទះឈីប Snapdragon 665 និង ថាមពលថ្ម 4,000mAh ។ វាបំពាក់កាមេរ៉ាក្រោយចំនួន ៤ គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 48MP ។
ជាមួយគ្នានេះដែរ រូបថតផ្សេងទៀតបានបង្ហាញឱ្យឃើញប្រអប់វិចខ្ចប់របស់វា ដែលរួមមានដូចជា ស្រោមទូរស័ព្ទថ្លា , ឆ្នាំងសាក 18W និង ខ្សែសាក USB Type-C ។
ទោះបីជាយ៉ាងណា គេមិនទាន់ដឹងនៅឡើយថា Redmi Note 8T នឹងចេញជាផ្លូវការពេលណា ខណៈគេសង្ស័យថាវានឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ៕
ប្រភព ៖ gsmarena