មេ Huawei ថា នឹងលក់ស្មាតហ្វូនបាន ២៧០ លានគ្រឿងក្នុងឆ្នាំនេះ
កាលពីដើមសប្តាហ៍មុន Huawei បានប្រកាសថា ខ្លួនបានលក់ចេញស្មាតហ្វូនចំនួន ២០០ លានគ្រឿងក្នុងឆ្នាំ ២០១៩ ដោយលឿនជាងឆ្នាំ ២០១៨ សរុប ៦៤ ថ្ងៃ បើប្រៀបធៀបរយៈពេលដូចគ្នា ។
ក្រុមហ៊ុនមួយនេះនៅតែបន្តការកើនឡើងក្នុងចំណែកទីផ្សារស្មាតហ្វូន បើទោះបីជាសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក កំពុងកើងមានក៏ដោយ ។
ក្រោយពេលប្រកាសខាងលើ លោក Ren Zhengfei ស្ថាបិកក្រុមហ៊ុន Huawei បានបង្ហាញឱ្យដឹងថា ពួកគេរំពឹងថានឹងលក់ស្មាតហ្វូនឱ្យបាន ២៧០ លានគ្រឿងក្នុងឆ្នាំនេះ ។
គួររំលឹកឱ្យដឹងថា កាលពីឆ្នាំ ២០១៦ Huawei បានអះអាងថា ខ្លួនអាចនឹងក្លាយជាម៉ាកទូរស័ព្ទលេខ ១ លើពិភពលោកត្រឹមឆ្នាំ ២០២១ ហើយប្រសិនបើក្រុមហ៊ុននេះអាចលក់ស្មាតហ្វូនបាន ២៧០ លានគ្រឿងក្នុងឆ្នាំ ២០១៩ មែន នោះវាទំនងជាអាចសម្រេចបំណងខាងលើបាន ៕
ប្រភព ៖ gsmarena