Connect with us

បច្ចេកវិទ្យា

មិនមែនស្អាតតែរូបទេ ស្មាតហ្វូនកូនកាត់ OPPO Reno2 F មានសមត្ថភាពខ្លាំងអស្ចារ្យពីកំណើតតែម្តង បើមិនជឿសាកលមើល៍

on

Advertisement

ពាក្យចាស់​ពោលថា “​លឺ​គេ​និយាយ​មួយ​ពាន់​ដង​មិន​ស្មើនឹង​បាន​សាក​ប្រើ​ផ្ទាល់​ម្តង​” អតិថិជន​ដែល​បានធ្វើការ​កក់​ទុក​មុន (Pre Order)​លើ OPPO Reno2 F បានបង្ហាញ​អារម្មណ៍​ពិត បន្ទាប់ពី​ទទួលបាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​លើកដំបូង​កាលពី​ថ្ងៃទី 25 តុលា 2019 ដូចខាងក្រោម​៖

ឥឡូវនេះ​លោកអ្នក​អា​ចរក​ជាវ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno2 F តម្លៃ​ត្រឹមតែ $369 នឹង​ទទួល​កញ្ចប់​កាដូ បាស Bluetooth កែវ​ទឹក ចិញ្ចៀន​ទម្រ​ទូរស័ព្ទ និង ស៊ីម​ស្មា​ត​លេខ​ធម្មតា ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង​រយៈពេល 24​សប្តាហ៍ នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​កម្ពុជា​យើង​។​

ប្រិយមិត្ត​គ្រប់គ្នា​ប្រហែលជា​ធ្លាប់​ដឹង​រួចហើយ​ថា OPPO Reno2 F គឺជា​ស្មា​ត​ហ្វូ​ន​កូនកាត់​ខ្លាំង​ពី​កំណើត​តែម្តង ដោយសារ ក្រុមហ៊ុន OPPO បន្ថែម​នូវ​ការ​រចនា​លើ​តួខ្លួន​របស់​រាមច្បង (OPPO F11 Pro ដែល​លក់ដាច់​ខ្លាំង​និង​ពេញនិយម​កាលពីដើមឆ្នាំ​2019)​ឲ្យ​មើលទៅ​កាន់តែ​រលើបរលោង​ប៉ុន្តែ​ងាយស្រួល​ចាប់​កាន់ ដោយ​កញ្ចក់ CGG5 ស្វិត​រឹង​មុំ​ា ធន់​មិន​ងាយ​ប្រេះ​បែក និង អម​មក​នូវ​ការ​ឌី​ហ្សា​ញ Logo ដែល​ស៊ី​មី​ទ្រី​គ្នា​ចំ​កណ្តាល និង Upgrade ជា​អក្សរ “Designed for Reno” ដូចគ្នា​នឹង OPPO Reno ជំនាន់​ថ្មី​នេះ​តែម្តង (OPPO Reno2)​។

OPPO Reno2 F មិន​ត្រឹម​តែមាន រូបរាង និង​ការ​រចនា​ស្រស់ស្អាត​បែប​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ថែមទាំង​បំពាក់​មក​នូវ កាមេរ៉ា​ក្រោយ​4​គ្រាប់ ច្រើនជាង OPPO F11 Pro ពីរដង (F11 Pro មាន​កាមេរ៉ា​ភ្លោះ​ក្រោយ 48MP+5MP) មាន​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ អមដោយ O-Dot ផលិត​ពី​សេ​រ៉ា​មិច​សម្រាប់ ការពារ​មិន​ឲ្យ​ងាយ​ខូច​រឺ​សឹក​ឡេ​ន​កាមេរ៉ា​។ កាមេរ៉ា​មេ​រប​ស់វា មាន​ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 អាច​ថតរូប​ច្បាស់​គ្រប់ពេលវេលា​។ កាមេរ៉ា​ទី​2 មាន​ទំហំ 8MP ថត​បាន​មុំ​ធំ​ទូលាយ ដល់​1190 ថតរូប​មនុស្ស​ធម្មតា ឃើញ​ខ្ព​ស់រាង​ស្លី​ម​ស្អាត ថតរូប​ជួបជុំ​មិត្តភក្តិ​ក្រុមគ្រួសារ រឺទេ​សភាព ដោយ​ពុំ​ចាំបាច់ ដើរ​ថយក្រោយ​។ កាមេរ៉ា​ទី​3 និង​ទី​4 មាន​ទំហំ 2MP​ដូចគ្នា អាច​ថតរូប​ស្ទីល ស​ខ្មៅ និង ស្ទីល​ភាពយន្ត ស្អាត​គ្រប់​ប្លង់​។

ចំណែកឯ​ទីតាំង​កាមេរ៉ា​មុខ​វិញ OPPO នៅតែ​រក្សា​ស្ទីល​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ 16MP ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា Beauty Mode ដដែល (​ដូច F11 Pro) ប៉ុន្តែ​ក្រុមហ៊ុន​បាន​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មី​ទំនើប​មួយទៀត​គឺ ភ្លើង​ជំនួយ Atmosphere Light សម្រាប់​ថតរូប Selfie ស្អាត​កប់​សារី​។ OPPO Reno2 F មាន​អេក្រង់​លាត​ពេញ​ទំហំ 6.5” ប្រភេទ AMOLED (​ដូចគ្នា​នឹង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno2) គុណភាព​ល្អ​ជាង OPPO F11 Pro ហើយ​និង​បំពាក់​បច្ចេកវិទ្យា Sensor ស្កេ​ន​ក្រ​យ៉ៅ​ដៃ​លើ​អេក្រង់​ជំនា​ន់ទី 3.0 កាន់តែ​សុវត្ថិភាព​ខ្ពស់ជាង​មុន​ជាមួយនឹង Hardware និង កម្មវិធី AI ដែល​អាច​វិភាគ​និង​សម្គាល់​ស្នាម​ម្រាមដៃ កាន់តែ​លឿន និង ដោះ​សោរ​ក្នុង​រយៈពេល​ត្រឹមតែ 0.3 វិនាទី​ប៉ុណ្ណោះ​។ ស្មា​ត​ហ្វូ​ន​កូនកាត់​រូបនេះ

ប្រតិបត្តិការ​ដោយ ColorOS6.1(Android 9.0)CPU MTK P70+Hyper Boost 2.0 និង​មាន​កម្លាំង​ថាមពល​ថ្ម​ទំហំ​ធំ​រហូតដល់​ទៅ 4000mAh អាច​មើល វីដេអូ​បាន 13​ម៉ោង ស្តាប់​តន្ត្រី​បាន 31​ម៉ោង និង លេង​ហ្គេម​បាន 8​ម៉ោង គ្មាន​ការរអាក់រអួល ដោយសារ​បច្ចេកវិទ្យា Game Boost 2.0​។ OPPO Reno 2F មាន RAM ទំហំ 8GB ធំ​ជាង OPPO F11 Pro ប៉ុន្តែ​រក្សា​នូវ អង្គ​ផ្ទុក​ទិន្នន័យ ធំ​ដដែល​គឺ ROM 128GB អាច​ផ្ទុក​ភាពយន្ត​បាន​ចំនួន 210 (600MB/​រឿង​) និង 42000 រូបភាព (3MB/​សន្លឹក​)​។ បើ​ចង់​ជាក់ច្បាស់​សូម​ចុច​នៅត្រង់​នេះ​៖ https://www.youtube.com/watch?v=Ho2jhUPpZdU

​សូម​រំលឹកថា​ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno2 F រូបនេះ ត្រូវបាន​ដាក់លក់​លើ​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ ព្រម​គ្នា​ជាមួយនឹង ស្មា​ត​ហ្វូ​ន​រៀមច្បង​គឺ OPPO Reno2 ក្នុង​គំលាត​តម្លៃ​ខ្ទង់ $230 (OPPO Reno2 តម្លៃ $599 ជាមួយនឹង​កញ្ចប់​កាដូ បាស Bluetooth ធំ​ដ៏​ស្រស់ស្អាត ស៊ីម​ស្មា​ត​លេខ​ធម្មតា ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង​រយៈពេល 24​សប្តាហ៍​) កាលពី​ថ្ងៃទី 25 តុលា 2019​។ អាស្រ័យហេតុនេះ លោកអ្នក​អាច​សម្រេចចិត្ត​មួយ​ដ៏​ត្រឹមត្រូវ​ក្នុងការ​ជ្រើស​យក ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno2 F រឺក៏ OPPO Reno2 តាម​ការគួរ និង ធនធាន​ផ្ទាល់ខ្លួន​។

អត្ថបទដោយ​៖ Tianai

អត្ថបទពេញនិយម

អ្នកណា​ថា​ ​សុគន្ធ​ ​និសា​ ​មិន​ចង់បាន​កូន​ តាមពិត​ដោយសារ​មូលហេតុ​បែបនេះ​​ ​
រៀបចំមង្គលការ បើចាយលើ ៥ យ៉ាងនេះខ្លាំងពេក ការហើយដឹងតែបះជើង ជំពាក់គេវ័នក
លែងមែនទែន! កែវ ចាន់និមល យករឿងគ្រួសារឯកជន មកប្រកាសជាសាធារណៈ
សូមបងប្អូនថែសុខភាពផង! កម្ពុជាបន្តចុះត្រជាក់ខ្លាំងបំផុត ច្រើនថ្ងៃទៀត នៅទូទាំងប្រទេស

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

ផ្ទុះ​ពេញ​ហ៊្វេ​សបុ​ក​ ​នរ​ណាៗ​ក៏​និយាយ​តែ​ពី​ ​X​ ​Challenge​ ​ឡើង​ផ្អើល​

​កៀក​ដាច់ឆ្នាំ​អីចឹង​ ​Challenge​ ​ខ្លួនឯង​មានអី​មិនល្អ​ ​តោះ​!​ ​ ​ កំពុង​ក្តៅ​ហើយ​ ​[​X​ ​Challenge​]​ ​របស់​វ៉ា​សឺ​លីន​ ​អ៊ី​ន​ស្តែ​ន​ហ្វែ​រ​ ​ដែល​ទើបតែ​ប្រកាស​ចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ ​ខែ​ ​វិ​ច្ឆ​កា​ ​កន្លងទៅ​នេះ​ ​បាន​ទាក់ទាញ​អ្នក​ដែល​និយម​លេង​ ​Challenge​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កជា​ច្រើន​ ​ឲ្យ​នាំគ្នា​ធ្វើតាម​ ​និង​បង្ហោះ​ពេញ​គណនី​របស់​ខ្លួន​។​...

អត្ថបទក្រុមហ៊ុន1 day ago

​អស្ចារ្យ​ម៉េ​ស​!​ ​តែ​ ​1​ ​នាទី​ក៏អាច​មានឱកាស​ឈ្នះ​ទៅលេង​ទីក្រុង​ប៉ារីស​ និង ​តៃ​បុិ​ដោយ​ឥតគិតថ្លៃ​ដែរ ​!​ ​

​ដេីម្បី​ចូល​រួមការ​លេង​ហ្គេម​ជាមួយ​ក្រុមហ៊ុន​អាកាសចរ​ ​Eva​ ​Air​ ​នេះ ​លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់​គេហទំព័រ​ខាងក្រោម​នេះ​:​ ​https​:​/​/​bit.ly​/​2OX8FUO​ ​រួច​ហេីយ​ធ្វេី​តាម​ការណែនាំ​តាម​ខាងក្រោម​នេះ​ ៖ ​1​.​​រេី​សទី​តាំង​ដំ​ណេី​រកម្សាន្តរ​វាង​ទីក្រុង​ប៉ារីស​ ​និង​ ​ទីក្រុង​តៃ​បុិ​ ​​2​.​ ​រេីស​ភេទ​ហេីយ​បញ្ចូលរូប​ថត​របស់​អ្នក​ ​3​.​ ​បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ ​រួច​ចុច​ ​I​ ​Agree​ ​ឬ​ ​យល់ព្រម​...

អត្ថបទក្រុមហ៊ុន1 day ago

មិន​នឹកស្មាន​បេក្ខជន​ ​The​ ​Mask​ ​Singer​ ​Cambodia​ ​រូប​នេះ​ ​ធ្លាប់​មានរឿង​ដិត​ដាម​ជាមួយ​ ​ពេជ្រ​ ​សោភា​ ​យ៉ាងហ្នឹង​សោះ​

​មាន​បេក្ខជន​ជាច្រើន​រូប​ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​ប្រលង​ចម្រៀង​សម័យ​ឌីជីថល​ប្លែក​ពី​គេ​ ​The​ ​Mask​ ​Singer​ ​Cambodia​ ​ដែល​ម្នា​ក់ៗ​សុទ្ធតែ​ពាក់​របាំងមុខ​និង​គ្រង​ឈុត​ប្លែក​ៗ​ស្អា​តៗ​ ​គួរឲ្យ​ចង់​ទស្សនា​។ ​​នៅក្នុង​សប្តាហ៍​ទី4ដែល​បាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃសៅរ៍​ ​ម៉ោង​ ​8​ ​យប់​លើ​ប៉ុស្តិ៍​ហង្ស​មាស​កន្លងមក​នេះ​ ​បេក្ខជន​ចុងក្រោយ​គេ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កញ្ញា​ ​ឡៅ​ ​មុនី​វណ្ណ​ ​នោះ​បាន​បញ្ចេញ​អារម្មណ៍​ ​បរិយាយ​នូវ​រឿងរ៉ាវ​ដែល​ជាប់​ដឹត​ដាម​ក្នុង​ទ្រូង​ជាយូរមកហើយ​ជាមួយ​អ្នកនាង​ ​ពេជ្រ​ ​សោភា​ ​ដែល​ជា​ ​គណៈកម្មការ​ក្នុង​កម្មវិធី​...

អត្ថបទក្រុមហ៊ុន1 day ago

អបអរ ​ព្រឹត្តិ​ការណ៍​ទិវា​សហគ្រិន​ស្ត្រី​កម្ពុជា​​លើកទី១ ​ដើម្បី​សហគ្រិន​ស្ត្រី​ ​និង​ ភាពជា​អ្នកដឹកនាំ​ស្ត្រី​ ​ទូទាំង​ពិភពលោក

​កាលពី​ថ្ងៃទី​ ​០៦​ ​ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២០១៩ នៅ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​សែនសុខ​ស៊ី​ធី​ ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ក្រោម​អធិបតីភាព​របស់​លោកជំទាវ​វេជ្ជ​.​ ​អ៊ឹ​ង ​កន្ថា​ផា​វី រ​ដ្ឋ​មន្ត្រី​នៃ​ក្រសួងកិច្ចការនារី ​និង ​លោក​ជំ​ទា​វទន្តប​ណ្ឌិ​ត ​អេង​ លី​គង់ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​បង្កើត​ព្រឹត្តិ​ការណ៍​ទិវា​សហគ្រិន​ស្ត្រី​កម្ពុជា​...

អត្ថបទក្រុមហ៊ុន2 days ago

ភី​អិន​អិន​បន្ថែម​ម៉ោង​ចាក់​ផ្សាយ​រឿង​ភាគ​ខ្មែរ​ ​លើកកម្ពស់​ឧស្សាហកម្ម​ភាពយន្ត​នៅ​កម្ពុជា​ (វីដេអូ)

​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ ​ស្ថានីយ៍​ទូរទស្សន៍ PNN បាន​បន្ថែម​ម៉ោង​ផ្សាយ​ភាពយន្ត​ភាគ​ខ្មែរ​របស់​ខ្លួន​ក្នុង​ម៉ោង​មាស​រួចជាស្រេច​ហើយ​ ​ដែល​ចាក់​ផ្សាយ​ក្នុងរយៈពេល ១ ម៉ោង ​និង ៣០ នាទី​ ​ចាប់ពី​ម៉ោង ៧ និង ៣០ នាទី​ ​ដល់ ៩ យប់​ ​មាន​ដូចជា​រឿង ​«​តួ​គេ​...

អត្ថបទក្រុមហ៊ុន2 days ago

វ៉ា​វ​…​ពិតជា​ពិសេស​អស្ចារ្យ​ណាស់​!​ ​កម្មវិធី​មហា​ប្រូ​ម៉ូ​សិន​យក្ស​ ​ថែម​ជូន​ដ៏​ធំ​សម្បើម​ចុងឆ្នាំ​ពី​សាម​សុង​ ​បាន​មកដល់​ហើយ​!

​ភ្នំពេញ​ថ្ងៃទី០៩​ ​ខែធ្នូ​ ​ឆ្នាំ២០១៩ ​៖​ ​នេះ​ជា​កាដូ​ដ៏​រំភើប​អស្ចារ្យ​បំផុត​សម្រាប់​អបអរ​ឆ្នាំ​ថ្មី​ពី​ ​ក្រុមហ៊ុន​ ​សាម​សុង​!​ ​ពិតជា​រំភើប​ខ្លាំង​ណាស់​…​ហើយ​សឹងតែ​មិន​ជឿ​សោះតែ​ម្តង​ថា​ក្រុមហ៊ុន​សាម​សុង​ ​ ​ផ្តល់​ជូន​នូវ​កម្មវិធី​មហា​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​អស្ចារ្យ​ ​និង​ការ​បញ្ចុះ​តម្លៃ​ភ្លាម​ៗ​នៅ​ចុងឆ្នាំ​នេះ​ ។​ ​ដូច្នេះ​អតិថិជន​ទាំងអស់​ដែល​ត្រូវការ​ផលិតផល​អេឡិចត្រូនិក​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​រួសរាន់​ឡើង​ ។ ​ ​ចាប់ពី​ថ្ងៃទី​ ​០៨​ ​ដល់​ថ្ងៃទី​ ​៣១​ ​ខែធ្នូ​...

អត្ថបទក្រុមហ៊ុន2 days ago

តម្លៃ​ត្រឹម​ជាង​ ​២០០ដុល្លារ​ទេ​ ​តែបើ​ដឹង ៦ ចំណុច​នេះ​ហើយ​ ពេញចិត្ត Huawei​ ​Y9s​ ​ស្ដូក​ហ្មង​

ថ្មី​ៗ​នេះ ​ក្រុមហ៊ុន Huawei​ ​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​មួ​យម៉ូ​ឌែល​ទៀត​ដើម្បី​វាយលុក​ទីផ្សារ​ ​ជាពិសេស​គឺ​យុវវ័យ​ដែល​និយម​ស្មា​ត​ហ្វូ​ន​តម្លៃ​ជាង២០០ដុល្លារ​ ​ដោយ​អម​មក​ជាមួយ​ការរចនា​រូបរាង​ឥត​ខ្ចោះ​ថែមទាំង​សមត្ថភាព​មិនធម្មតា​។​ ​ខាងក្រោម​នេះ​គឺជា៦ចំណុចខ្លាំង​របស់​ ​Huawei​ ​Y9s​ ​ដែល​មានតម្លៃ​ត្រឹម​ ​២៥៩ដុល្លារ​ ​ប៉ុណ្ណោះ​៖​ ​ ​១​.​ ​ការរចនា​តួខ្លួន​៖​តួ​ខ្នង​ក្រាល​ដោយ​កញ្ចក់​កោង​ ​3Dការពារ​សឹក​ឆ្កូត​ ​ពណ៌​គ្រីស្តាល់​ភ្លឺ​ចែងចាំង​ ​ធ្វើអោយ​ស្មា​ត​ហ្វូ​នកាន់​តែ​ប្រណិត​។​ ​មួយវិញទៀត​ ​គឺ​បន្ទះ​ស្កេន​ក្រយៅដៃ​ចំហៀង​...

អត្ថបទក្រុមហ៊ុន4 days ago

តោះ​ទស្សន៍ទាយ​គ្រាប់​បាល់​ ​ក្នុង​ការប្រកួត​យប់​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ហើយ​អាច​មានឱកាស​ឈ្នះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​នដ៏​កា​លី​ប​ស្រស់​ស្អាត​ ​ ​

​កាលពី​ថ្ងៃទី​ ​០៤​ ​ធ្នូ​ ​កន្លងទៅ​ ​ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត​ដំបូងបង្អស់​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​យកជ័យ​ជំនះ​លើ​ក្រុមបាល់ទាត់​ម៉ា​ឡេ​សុី​ ​ដែល​ជួយ​ឱ្យ​កម្ពុជា​បាន​ឡើង​ទៅលេង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​ ​ដើម្បី​ជា​ការ​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹ​ត​ប្រែង​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ដែល​មានការ​តាំងចិត្ត​យ៉ាង​មោះមុត​ដើម្បី​ផ្លាស់​ប្តូរ​ទៅ​រក​ភាព​ជោគជ័យ​ ​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ាក​ ​Realme​ ​ចូលរួម​អបអរ​ក្នុង​ឱកាស​ដ៏​សែន​មានន័យ​នេះ​។ ​​ដូច្នេះ​សូម​បងប្អូន​ជនរួមជាតិ​បន្ត​ចូលរួម​ទស្សនា​ ​លើកទឹកចិត្ត​ ​ដើម្បី​អបអរសាទរ​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ក្នុង​ព្រឹត្ត​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​ ​30​ ​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ត្រូវ​តតាំង​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​នា​ថ្ងៃទី​ ​០៧​ ​ធ្នូ​...

អត្ថបទក្រុមហ៊ុន4 days ago

​មក​ដល់​ហើយ​ៗ​!​!​!​ ​ទិញ​ផលិតផល​ ​ស៊ុប​ភើ​ឆេ​ហ្វ​ ​បាន​ឆ្ងាញ់មាត់​ ​លេង​ហ្គេម​សប្បាយ​ៗ​ ​បាន​កា​ដូ​ខប់ៗ​

ដូចដែល​បងប្អូន​អ​តិ​ថិន​ជន​បានដឹង​រួចមក​ហើយ​ថា​ ​ស៊ុប​ភើ​ឆេ​ហ្វ​ ​មាន​លក់​ផលិតផល​អាហារ​ជាច្រើន​ ​មាន​ទាំង​ជា​ប្រភេទ​សាច់​ស្រស់​ ​និង​អាហារ​ចម្អិន​ញ៉ាំ​ភ្លាម​ៗ​ ​ព្រមទាំង​អាហារសម្រន់​ជាដើម​ ​។​ ​ពេលនេះ​ស៊ុប​ភើ​ឆេ​ហ្វ​ ​មានកម្ម​វិធី​ប្រូ​ម៉ូ​សិន​ពិសេស​ចុះ​លក់​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​អតិថិជន​ដែល​តែងតែ​និយម​ទិញ​រាល់​ផលិតផល​ពី​ស៊ុប​ភើ​ឆេ​ហ្វ​ ​។​ ​ក្នុង​នោះ​បងប្អូន​អាច​ទិញ​អាហារ​ជាច្រើន​ប្រភេទ​ដូចជា​ ​ប្រហិត​ ​សាច់ក្រក​ ​ហតដ​ត​ ​និង​ ​ប៉ាត់​តេ​ក្នុង​តម្លៃ​សមរម្យ​ ​គុណភាព​ល្អ​ ​និង​អាច​ភ្លក់​អាហារ​ដែល​ចំអិន​ដោយ​ផលិត​របស់​យើង​ខ្មុំ​ផង​ដែរ​ ​។​ ​លើស​ពីនេះ​...

អត្ថបទក្រុមហ៊ុន5 days ago

Samsung​ ​Galaxy​ ​Watch​ ​Active​ ​2​ ​ជា​នាឡិកា​សុខភាព​បែប​ ​Sport​ ​ដ៏​វៃឆ្លាត​បំផុត​សម្រាប់​អ្នក​ហាត់​កីឡា​ ​​អ្នក​ស្រឡាញ់​សុខភាព​

​ភ្នំពេញ​ថ្ងៃទី​ ​០៦​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ៖​ ​“​កីឡា​នាំមក​នូវ​សុខភាព​”​ ​ជា​ការពិត​ណាស់​សម្រាប់​លោកអ្នក​ដែល​ចូលចិត្ត​ហាត់​កីឡា​គឺ​បញ្ជាក់​ថា​លោកអ្នក​ស្រឡាញ់​ ​និង ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ថែ​ទាំង​សុខភាព​ប្រចាំថ្ងៃ​ ​ប៉ុន្តែ​ជាមួយនឹង​នាឡិកា​ ​Samsung​ ​Galaxy​ ​Watch​ ​Active​ ​2​ ​គឺ​យកចិត្ត​ទុកដាក់​ពី​សុខភាព​របស់​អ្នក​ជាង​អ្វី​ដែល​អ្នក​គិតទៅ​ទៀត​ ។ ​Samsung​ ​Galaxy​ ​Watch​...