Motorola G8 Play កាមេរ៉ា៣គ្រាប់ ញាត់ថ្ម 4,000mAh តម្លៃជាង ២០០ ដុល្លារ
ក្រុមហ៊ុន Motorola បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី គឺ Moto G8 Play ដែលដាក់លក់នៅលើទីផ្សារអាមេរិកខាងជើងក្នុងតម្លៃខ្ទង់ ២៧០ ដុល្លារ ។
តម្លៃប៉ុណ្ណោះ វាបំពាក់បន្ទះឈីប Mediatek Helio P70M , អេក្រង់ប្រភេទ LCD ទំហំ ៦,២ អ៊ីង បង្ហាញរូបភាពកម្រិត HD+ , RAM 2GB និង ទំហំផ្ទុក 32GB ប៉ុន្តែអាចបន្ថែម microSD ដល់ទំហំ 512GB ។
Moto G8 Play មានកាមេរ៉ាក្រោយ ៣ គ្រាប់ គឺ កាមេរ៉ាគោលទំហំ 13MP , កាមេរ៉ា Wide ទំហំ 8MP និង កាមេរ៉ា Depth Sensor មួយទៀត ។ ចំណែកឯកាមេរ៉ាមុខវិញមានទំហំ 8MP ។
មិនតែប៉ុណ្ណោះ វាបំពាក់កញ្ចប់ថ្មទំហំ 4,000mAh ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android Pie ។ រឹតតែពិសេស វាប្រើរន្ធ USB-C ហើយក៏មានរន្ធដោតកាស 3.5mm ផងដែរ ៕
ប្រភព ៖ gsmarena