vivo iQOO Neo 855 ចេញជាផ្លូវការ មានមុខងារសាកថ្មល្បឿនលឿន 33W
vivo បានចេញស្មាតហ្វូនត្រកូល iQOO ជាច្រើន ដូចជា iQOO , iQOO Pro និង iQOO Neo ហើយឥឡូវនេះ វាបានបញ្ចេញស្មាតហ្វូនកូនពៅមួយទៀតហៅថា iQOO Neo 855 ។
vivo iQOO Neo 855 បំពាក់បន្ទះឈីប Snapdragon 855 និង មុខងារសាកថ្មល្បឿនលឿន 33W ដែលអាចសាកថាមពលថ្មកម្លាំង 4,500mAh លឿនជាងម៉ូដែល iQOO Neo ដល់ទៅ ៣០% ឯណោះ ។
វាបំពាក់អេក្រង់ទំហំ ៦,៣៨ អ៊ីង ប្រភេទ Super AMOLED ជាមួយការរចនាបែបដំណក់ទឹក ហើយមានសេនស័រស្កេនម្រាមដៃក្រោមអេក្រង់ , កាមេរ៉ាក្រោយ ៣ គ្រាប់ និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Funtouch 9 ដែលផ្អែកលើ Android Pie ។ ដោយសារតែ iQOO Neo 855 ជាប្រភេទស្មាតហ្វូនសម្រាប់លេងហ្គេម វាមានមុខងារជំនួយល្បឿនដំណើរការ ហៅថា Game Magic Box និង Game Space 2.5 ព្រមទាំងមានបំពង់បន្សាបកម្តៅម៉ាស៊ីនទៀតផង ។
ស្មាតហ្វូនរបស់ vivo នេះមានចំនួន ៣ ពណ៌ គឺ ស្វាយ , ស និង ខ្មៅ ហើយមានតម្លៃចាប់ពីខ្ទង់ ២៨០ ដុល្លារសម្រាប់ម៉ូដែល 6GB/64GB ហើយឡើងដល់ខ្ទង់ ៣៨០ ដុល្លារសម្រាប់ម៉ូដែល 8GB/256GB ៕
ប្រភព ៖ gsmarena