វីដេអូចម្រៀងថ្មី២បទរបស់ Selena Gomez ប្រើ iPhone 11 Pro ថត (វីដេអូ)
នាពេលថ្មីៗនេះ តារាចម្រៀងស្រស់សោភា និង មានទឹកដមសំឡេងស្រទន់ Selena Gomez ទើបតែបានបញ្ចេញវីដេអូចម្រៀងផ្លូវការចំនួន ២ គឺបទ “Lose You To Love” និង បទ “Look At Her Now” ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ។
ជាក់ស្តែង វីដេអូទាំងពីរខាងលើ ត្រូវបានថតដោយទូរស័ព្ទ iPhone 11 Pro ទាំងស្រុង ។ ជាការពិតណាស់ Apple ចូលចិត្តបង្ហាញរាល់រូបថត និង វីដេអូដែលថតដោយ iPhone ទាំងអស់លើបណ្តាញសង្គម ដែលជាផ្នែកមួយនៃយុទ្ធនាការ “#ShotOniPhone” ។ ឥឡូវនេះ Apple ក៏បានសហការណ៍ជាមួយ Selena Gomez ដើម្បីបង្ហាញពីសមត្ថភាព iPhone 11 Pro របស់ខ្លួនក្នុងបទចម្រៀងថ្មីខាងលើផងដែរ ។
នៅក្នុងបទ “Lose You To Love” ត្រូវបានថតដោយប្រើប្រាស់ពណ៌សខ្មៅទាំងស្រុង ខណៈបទ “Look At Her Now” ត្រូវថតនៅក្នុងស្ថានភាពពន្លឺតិចតួច ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា សមត្ថភាព iPhone 11 Pro ពិតជាមិនធម្មតាមែន ៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូចម្រៀងនោះទាំងអស់គ្នា ៖
ប្រភព ៖ phonearena