Meizu 16T ញាត់ថ្ម 4,500mAh ឈីប SD 855 និង RAM 8GB តែតម្លៃថោកបំផុត
Meizu បានប្រកាសចេញនូវស្មាតហ្វូនកម្រិត Flagship របស់ខ្លួនថ្មីហៅថា Meizu 16T ដែលបំពាក់លក្ខណៈពិសេសៗខ្លាំង តែមានតម្លៃថោកបំផុត ។
Meizu 16T បំពាក់អេក្រង់ OLED ទំហំ ៦,៥ អ៊ីង បង្ហាញបានកម្រិត 1080x2232px (18.5:9 aspect ratio) ហើយគ្មានក្បាលឆក ឬ ដំណក់ទឹកឡើយ ខណៈថ្ងាស់ដ៏ស្តើងរបស់វា អាចផ្ទុកកាមេរ៉ាមុខ , រន្ធបំពងសំឡេង និង សេនស័រមួយចំនួនទៀតផង ។ អេក្រង់របស់វាក៏បានបង្កប់សេនស័រស្កេនម្រាមដៃផងដែរ ។
ស្មាតហ្វូននេះបំពាក់បន្ទះឈីប Snapdragon 855 ជាមួយ GPU Adreno 640 ហើយមាន RAM និង ទំហំផ្ទុកចាប់ពី 6GB/128GB ដល់ 8GB/256GB ប៉ុន្តែមិនអាចញាត់បន្ថែម microSD ឡើយ តែមានរន្ធកាស 3.5mm ។
ចំណែកឯផ្នែកខាងក្រោយវិញ វាបានបំពាក់កាមេរ៉ាចំនួន ៣ គ្រាប់ គឺ កាមេរ៉ាគោលទំហំ 12MP , កាមេរ៉ា Ultra-wide ទំហំ 8MP និង កាមេរ៉ា Depth Sensor ទំហំ 5MP ខណៈកាមេរ៉ាមុខទំហំ 16MP ។ មិនតែប៉ុណ្ណោះ វាបំពាក់ថ្មទំហំ 4,500mAh អាចសាកល្បឿនលឿន 18W និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Flyme 8 ដែលផ្អែកលើ Android 9 Pie ។
Meizu 16T មាន ៣ ពណ៌ គឺ ទឹកក្រូច , ខៀវ និង បៃតង ហើយមានតម្លៃខ្ទង់ ២៨០ ដុល្លារនៅលើទីផ្សារប្រទេសចិន សម្រាប់ម៉ូដែល 6GB/128GB និង ខ្ទង់ ៣៥០ ដុល្លារសម្រាប់ម៉ូដែល 8GB/256GB ៕
ប្រភព ៖ gsmarena