iPhone 12 អាចនឹងប្រើក្បាលឆក និង Face ID ថ្មី
ការរចនារបស់ iPhone សម្រាប់ឆ្នាំ ២០២០ នឹងមិនទាន់ឈានដល់ទីបញ្ចប់ឡើយក្នុងរយៈពេល ៥ ឬ ៦ ខែទៀត ប៉ុន្តែពាក្យចចាមអារ៉ាមថ្មីមួយពី Ben Geskin បង្ហើបថា Apple កំពុងធ្វើតេស្តិ៍លើការរចនាថ្មីជាច្រើន ។
បើតាមពាក្យចចាមអារ៉ាមខាងលើបង្ហាញថា Apple កំពុងធ្វើការលើ Face ID ថ្មី មានទំហំទទឹងតូចជាងមុន ដែលជាលទ្ធផលអាចធ្វើឱ្យក្បាលឆករបស់វាខ្លីជាងមុន ។
Face ID ថ្មីរបស់ Apple នឹងមានសមត្ថភាពដើរលឿនជាងមុន និង ផ្តល់សុវត្ថិភាពខ្ពស់ជាងមុន ហើយអាចដំណើរការចេញពីមុំជាច្រើនទៀតផង ។ ជាការពិតណាស់ អ្នកប្រើប្រាស់ជាច្រើនបានស្នើសុំឱ្យ Apple កែសម្រួល Face ID ដើម្បីអាចស្កេនមុខបាន ទោះ iPhone កំពុងដាក់នៅលើតុក៏ដោយ ។
ទោះបីជាយ៉ាងណា ការអាប់ដេតក្បាលឆកថ្មីអាចមានកំណត់ សម្រាប់តែលើ iPhone 12 Pro និង iPhone 12 Pro Max ប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ iPhone ឆ្នាំ ២០២០ នឹងបោះបង់ចោលកញ្ចក់ LCD មកប្រើកញ្ចក់ OLED ជំនួសវិញ ប៉ុន្តែនៅរក្សារចនាកាមេរ៉ាជ្រុងដដែល ៕
ប្រភព ៖ phonearena