ឡានអគ្គិសនីដំបូងបង្អស់របស់ Mazda ម៉ូដែល MX-30 ចេញហើយ!
ក្រុមហ៊ុន Mazda បានបញ្ចេញនូវរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ម៉ូដែល MX-30 នៅក្នុងកម្មវិធី Tokyo Motor Show ឆ្នាំ ២០១៩ នេះ ។
Mazda ប្រាប់ឱ្យដឹងថា រថយន្ត MX-30 ប្រើម៉ូទ័រអគ្គិសនីមួយដើម្បីបង្វិលកង់មុខ ដោយទទួលថាមពលពីកញ្ចប់អាគុយកម្លាំង ៣៥,៣ គីឡូវ៉ាត់ម៉ោងមួយ មានកម្លាំង ១៤២ សេះ ហើយអាចបើកបរបានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ។
Mazda MX-30 នេះ ប្រើគ្រោងឆ្អឹងរថយន្តអគ្គិសនីថ្មីរបស់ Mazda ហៅថា e-SkyActiv Platform ហើយបានបំពាក់មុខងារសុវត្ថិភាពមកជាច្រើន ដូចជា ហ្វ្រាំងអូតូ Smart Brake Support ជាមួយមុខងារ Turn-Across Traffic , Road Keep Assist និង Blind Spot Assist ជាដើម ។
រថយន្ត SUV អគ្គិសនីនេះមានការរចនាយ៉ាងទាក់ទាញ ផ្អែកតាមម៉ូដែល CX-30 ហើយជាពិសេសទ្វារអ្នកដំណើរគ្មានដៃ ដែលបើកចេញបញ្ច្រាស់គ្នា ស្រដៀងទៅនឹងរថយន្តស្ព័រ Mazda RX-8 ៕
ប្រភព ៖ Carscoops