Huawei nova 5z កាមេរ៉ាក្រោយ ៤ គ្រាប់ ចេញផ្លូវការ តម្លៃត្រឹមខ្ទង់ ២០០ ដុល្លារ
Huawei បានប្រកាសចេញនូវស្មាតហ្វូនម៉ូដែល nova 5z ជាផ្លូវការ ដោយបំពាក់លក្ខណៈពិសេស ដូចជា បន្ទះឈីប Kirin 810 , RAM ទំហំ 6GB និង ទំហំផ្ទុករហូតដល់ទៅ 128GB ទៀតផង ។
nova 5z ប្រើអេក្រង់ទំហំ ៦,២៦ អ៊ីង ប្រភេទ LCD ជាមួយកាមេរ៉ាមុខទម្លុះអេក្រង់ទំហំ 32MP ។ រីឯកាមេរ៉ាក្រោយវិញមានរហូតដល់ទៅ ៤ គ្រាប់ ដូចជា កាមេរ៉ាគោលទំហំ 48MP , កាមេរ៉ា Ultrawide ទំហំ 8MP , កាមេរ៉ា Macro ទំហំ 2MP និង កាមេរ៉ា Depth Sensor ទំហំ 2MP ។
វាប្រើប្រាស់ថ្មទំហំ 4,000mAh ដែលអាចសាកកម្លាំង 20W ហើយប្រើប្រព័ន្ធប្រតិបត្តិការណ៍ EMUI 9.1 ដែលផ្អែកលើ Android Pie ដោយមាន Boosters ជាច្រើនជំនួយដល់ Software និង Hardware ព្រមទាំង AI សម្រាប់កាមេរ៉ា និង ដំណើរការ ហើយ GPU Turbo សម្រាប់លេងហ្គេមទៀតផង ។
Huawei nova 5z នេះមានតម្លៃខ្ទង់ ២២៥ ដុល្លារ និង ២៥៥ ដុល្លារលើទីផ្សារប្រទេសចិន អាស្រ័យលើទំហំផ្ទុក ។ វាមាន ៣ ពណ៌ គឺ ខ្មៅ , ខៀវ និង បៃតង ៕
ប្រភព ៖ gsmarena