ចឹងបានខ្លាំង! តាមពិត OPPO Reno2F ជាស្មាតហ្វូនកូនកាត់ត្រកូល F និង ត្រកូល Reno
បន្ទាប់ពីដឹងតម្លៃពិតនៃស្មាតហ្វូនស៊េរីថ្មី កូនកាត់ត្រកូល F Series និង RenoSeries រួចមក គិតម៉េចដែរគ្នាយើង ? ប្រសិនបើនៅតែស្ទាក់ស្ទើរ ពុំទាន់ហ៊ានសម្រេចចិត្តថាគួរទិញ ឬ យ៉ាងណា ? តោះមកសិក្សាលម្អិតអំពីលក្ខណៈពិសេសៗនៃស្មាតហ្វូនកូនកាត់ OPPO Reno2F រូបនេះទាំងអស់គ្នា កុំថា Admin ចេះតែអួត ដូចខាងក្រោម ៖
ចំនុចទី1 ៖ OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series (ដែលក្នុងនោះមានម៉ូដែលចុងក្រោយលក់ដាច់ខ្លាំងជាងគេគឺ OPPO F11 Pro) និង Reno Series នឹងផ្តល់នូវបទពិសោធថ្មីសន្លាងដល់អ្នកប្រើប្រាស់ និង ពញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង តាមរយៈការធ្វើកំណែទម្រង់ Update ទាំង Hardware និង Software របស់រាមច្បង រួមផ្សំជាមួយនឹងរបកគំហើញថ្មីៗនៃបច្ចេកវិទ្យាទំនើបចុងក្រោយ ។
ចំនុចទី 2 ៖ មានរូបរាងរលើបរលោងស្រស់ស្អាតកាលីបទាន់សម័យ ដោយផ្នែកខាងមុខមានអេក្រង់លាតពេញទំហំ 6.5”AMOLED គ្មានដំណក់ទឹក ផ្ទៃម៉ាស៊ីនរាបស្មើ ស្ទើរតែគ្មានចោះរន្ធ ។ រីឯផ្នែកខាងក្រោយត្រូវបានរចនាដោយកញ្ចក់ CGG ស្វិតរឹងម៉ាំមិនងាយបែក និង ការរចនានូវរូបរាងO.Dot ដែល ផលិតពីសេរ៉ាមិច ដើម្បីការពារមិនឲ្យខូចឬសឹកឡេនកាមេរ៉ា ។
ចំនុចទី 3 ៖ មានកាមេរ៉ាក្រោយ 4 គ្រាប់ តំរៀបគ្នាជាជួរយ៉ាងមានរបៀបស្មើរត្រឹមតែម្តង ដោយកាមេរ៉ាមេមានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា ។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់ 1190 ថតរូបមនុស្សទូទៅឃើញខ្ពស់រាងស្លីមស្អាតថតរូបជួបជុំគ្រួសារ ឬ ការជួបជុំនៅតុអាហារបានយ៉ាងរីករាយដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា 10x Digital Zoom ថែមទៀតផង ។ កាមេរ៉ាទី 3 និង ទី 4 មានទំហំ 2MP ដូចគ្នាអាចថតរូបបែបសខ្មៅ និង បែបភាពយន្តស្អាតគ្រប់ប្លង់ ។ ចំណែកឯកាមេរ៉ាមុខបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effectថតរូប Selfie ស្អាតកប់សារី ។
ចំណុចទី 4 ៖ បំពាក់មកជាមួយនូវ Sensor ស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី 3.0 កាន់តែសុវត្ថិភាពខ្ពស់ជាមួយនឹង Hardware និង AI ដែលអាចវិភាគនិងសម្គាល់ស្នាមម្រាមដៃ និង មានល្បឿនកាន់តែលឿន ដោះសោរត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ ។
ចំណុចទី 5 ៖ ស្មាតហ្វូនកូនកាត់រូបនេះ មាន RAM ទំហំធំ 8GB អង្គផ្ទុកទិន្នន័យកាន់តែធំ ROM 128GB អាចផ្ទុកភាពយន្តបានចំនួន 210 (600MB/រឿង) និង 42000 រូបភាព (3MB/សន្លឹក) ប្រតិបត្តិការដោយប្រតិបត្តិការដោយ ColorOS6.1(Android 9.0)និង មានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ 4000mAh អាចមើលវីដេអូបាន 13 ម៉ោង ស្តាប់តន្ត្រីបាន 31 ម៉ោង និង លេងហ្គេមបាន 8 ម៉ោង គ្មានការរអាក់រអួល ដោយសារបច្ចេកវិទ្យា Game Boost 2.0 ។
គួររំលឹកថា ស្មាតហ្វូនកូនកាត់ OPPO Reno2F រូបនេះបានបង្ហាញខ្លួនជាផ្លូវការព្រមគ្នាជាមួយនឹងស្មាតហ្វូនរៀមច្បងរបស់វាគឺ OPPO Reno2 កាលពីថ្ងៃទី 17 តុលា ឆ្នាំ 2019 នៅសណ្ឋាគារផ្កាយ 5 ក្បែរវិមានឈ្នះៗ រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា ក្រុមហ៊ុន OPPO បានដាក់លក់ ស្មាតហ្វូនស៊េរីថីមិ OPPO Reno2F ត្រឹមតែ $369 ដោយមានបន្ថែមកញ្ចប់កាដូ កាសក្តោបត្រចៀក Bluetooth, បាស Bluetooth, កែវទឹកដ៏ស្រស់ស្អាត, ចិញ្ចៀនទម្រទូរស័ព្ទ, ស៊ីមស្មាតលេខពិសេស (Bronze) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24 សប្តាហ៍ សរុបជាទឹកប្រាក់ $109 ចំណែកឯ OPPO Reno2 តម្លៃត្រឹមតែ $599 មានបន្ថែមកាដូពិសេសដូចជា កាសក្តោបត្រចៀក Bluetooth, បាស Bluetooth ធំដ៏ស្រស់ស្អាត ប័ណ្ណធានាអេក្រង់សម្រាប់រយៈពេល ១ ឆ្នាំពេញ ស៊ីមស្មាតលេខពិសេស (Silver Sims) ភ្ជាប់ជាមួយនឹងគម្រោង Smart ធំហ្មងរយៈពេល 24 សប្តាហ៍ សរុបជាទឹកប្រាក់ $169 សម្រាប់តែអតិថិជនដែលបានធ្វើការកក់ទុកមុន (Pre-Order) ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 24តុលា 2019 តែប៉ុណ្ណោះ ៕