Huawei នឹងចេញស្មាតហ្វូនកាមេរ៉ាក្រោយ ៤ គ្រាប់ថ្មី សមត្ថភាពមិនធម្មតា
Huawei បានប្រកាសថាខ្លួននឹងបញ្ចេញទូរស័ព្ទ nova 5z ថ្មី បន្ទាប់ពីបានចេញស្មាតហ្វូន ៥ ម៉ូដែលរួចទៅហើយ ក្រោមត្រកូល nova 5 នេះ ។ Huawei បានបង្ហាញរូបមួយសន្លឹកនៅលើបណ្តាញសង្គម Weibo ដើម្បីធ្វើការប្រកាស និង បង្ហាញអំពីការរចនារបស់ nova 5z ព្រមទាំងលក្ខណៈពិសេសៗមួយចំនួនផងដែរ ។
បើតាមរូបខាងលើ Huawei nova 5z មានការរចនាស្រដៀងទៅ nova 5i Pro ដែរ ដោយមានកាមេរ៉ាមុខទម្លុះអេក្រង់ និង សេនស័រស្កេនម្រាមដៃនៅខាងក្រោយ ព្រមទាំង កាមេរ៉ាក្រោយ ៤ គ្រាប់ក្នុងស៊ុមរាងជ្រុង នៅចំកណ្តាល។
កាមេរ៉ាក្រោយទាំង ៤ គ្រាប់នោះ មានដូចជា កាមេរ៉ាគោលទំហំ 48MP , កាមេរ៉ា Ultrawide ទំហំ 8MP , កាមេរ៉ា Macro ទំហំ 2MP និង កាមេរ៉ា Depth Sensor ទំហំ 2MP ។ ចំណែកឯកាមេរ៉ាមុខវិញមានទំហំ 32MP ។ វានឹងបំពាក់បន្ទះឈីប Kirin 810 SoC ។
យ៉ាងណាមិញ Huawei មិនទាន់បានបង្ហាញកាលបរិច្ឆេទបង្ហាញ nova 5z ជាផ្លូវការឡើយ ប៉ុន្តែបើតាម Lockscreen លើរូបថតនោះបង្ហាញថា វានឹងចេញនៅថ្ងៃទី ២១ ខែ តុលា ៕
ប្រភព ៖ gsmarena