មុខងារ “Face Unlock” លើ Pixel 4 អាចដំណើរការ ទោះពេលអ្នកបិទភ្នែក
ស្មាតហ្វូន Pixel 4 និង Pixel 4 XL របស់ក្រុមហ៊ុន Google ដែលទើបចេញថ្មី លែងមានមុខងារស្កេនម្រាមដៃទៀតហើយ ដោយជំនួសមកវិញនូវមុខងារ “Face Unlock” ។
ដោយសារតែការផ្ទុកសេនស័រ និង Hardware កម្រិតខ្ពស់ជាច្រើន បានជួយឱ្យមុខងារ Face Unlock របស់ Pixel 4 មានសុវត្ថិភាព ដូចមុខងារ Face ID លើ iPhone ដែរ ប៉ុន្តែមានរឿងមួយដែលមុខងារទាំងពីរខុសប្លែកពីគ្នា ។
យោងតាមរបាយការណ៍ថ្មីបានអះអាងថា មុខងារ Face Unlock លើ Pixel 4 អាចបើកសោរទូរស័ព្ទ ទោះបីពេលអ្នកបិទភ្នែកក៏ដោយ ។ វាអាចក្លាយទៅជាបញ្ហាមួយ ដោយអ្នកផ្សេងអាចដោះសោរទូរស័ព្ទអ្នក នៅពេលអ្នកកំពុងដេកលង់លក់ជាដើម ។ ទោះជាយ៉ាងណា គេមិនច្បាស់ឡើយថា ហេតុអ្វីបានជា Google មិនស្កេនភ្នែកដើម្បីបើកសោរ ។
បើតាមគេហទំព័រគាំទ្រក្រុមហ៊ុន Google មួយ បានទទួលស្គាល់ពីបញ្ហានេះ ដោយបញ្ជាក់យ៉ាងច្បាស់ថា “ទូរស័ព្ទរបស់អ្នកអាចដោះសោរដោយអ្នកផ្សេង ប្រសិនបើវាដាក់ក្បែរមុខអ្នក ទោះបីអ្នកបិទភ្នែកក៏ដោយ” ។
យ៉ាងណាមិញ ការបែកធ្លាយរបស់ Pixel 4 កន្លងមក បង្ហាញឱ្យឃើញ Option នៅក្នុង Menu សរសេរថា “Require eyes to be open” ដែលមានន័យថា “ទាមទារឱ្យបើកភ្នែកដើម្បីសោះសោរ” ប៉ុន្តែ Option មួយនេះគ្មានឡើយ សម្រាប់ Pixel 4 ដែលចេញលក់ផ្លូវការ ៕
ប្រភព ៖ gsmarena