Galaxy S10 Lite នឹងមានលក្ខណៈពិសេសដូច Galaxy S10+ ច្រើន
Samsung បានចេញស្មាតហ្វូនត្រកូល S ជំនាន់ចុងក្រោយបង្អស់រហូតដល់ទៅ ៣ ម៉ូដែល គឺ Galaxy S10 , S10+ និងS10e ។ ឥឡូវនេះ របាយការណ៍ថ្មីអះអាងថា Samsung កំពុងធ្វើការលើ Galaxy S10 Lite ថ្មីទៀត ។
Galaxy S10 Lite នឹងបំពាក់បន្ទះឈីប Snapdragon 855 , RAM 8GB និង ទំហំផ្ទុក 126GB ហើយអាចញាត់ Memory ថែមក្រៅបានទៀត ដែលលក្ខណៈពិសេសនេះគឺដូចទៅនឹងម៉ូដែល Galaxy S10 និង Galaxy S10+ អីចឹង ។
ទោះជាយ៉ាងណា S10 Lite នឹងមានទំហំតូចជាង ដោយប្រើអេក្រង់ទំហំ ៦,៧ អ៊ីង ប្រភេទ Super AMOLED ហើយប្រើក្បាលឆក ជំនួសឱ្យកាមេរ៉ាទម្លុះអេក្រង់វិញ ។ អេក្រង់ធំបែបនេះអាចនឹងស៊ីថ្មច្រើន ប៉ុន្តែ Samsung នឹងញាត់ថ្មទំហំ 4,500mAh ដែលអាចសាកល្បឿនលឿនកម្លាំង 45W ទៀតផង ។
ថ្វីបើមិនខ្លាំងដូច S10+ ប៉ុន្តែកាមេរ៉ាក្រោយរបស់ S10 Lite ទាំង ៣ គ្រាប់ក៏មិនណយដែរ ។ កាមេរ៉ាគោលមានទំហំ 48MP មានមុខងារ OIS , កាមេរ៉ា Ultra-wide ទំហំ 12MP និង កាមេរ៉ា Depth Sensor ទំហំ 5MP ខណៈកាមេរ៉ាមុខវិញមានទំហំ 32MP ។
យ៉ាងណាមិញ តម្លៃ និង កាលបរិច្ឆេទចេញលក់ S10 Lite មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែវានឹងមានតម្លៃថោកជាង S10 , S10+ និងS10e ៕
ប្រភព ៖ phonearena