Audi ចេញឡានគូទហើម A6 Allroad ឆ្នាំ ២០២០ ទំនើប និង ទូលាយខ្លាំង
បន្ទាប់ពីបានបញ្ចេញរថយន្ត RS6 Avant កាលពីខែមុន ឥឡូវនេះ Audi បានប្រកាសចេញនូវរថយន្ត A6 Allroad ស៊េរីឆ្នាំ ២០២០ ថ្មីមួយទៀត ។
រថយន្តគូទហើម A6 Allroad នេះ ប្រើម៉ាស៊ីនចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង ប្រភេទ TFSI ដែលបង្កើតកម្លាំងបាន ៣៣៥ សេះ ហើយប្រើប្រព័ន្ធបើកបរប៉ុងពីរ Quattro AWD និង ប្រអប់លេខអូតូ ៧ វគ្គ ប្រភេទ S Tronic Dual-clutch ។
អ្នកបើកបរអាចជ្រើសរើសប្រភេទបើកបរដល់ទៅ ៦ គឺ Auto, Comfort, Dynamic, Individual, Offroad និង Lift ។ Audi ក៏បានបំពាក់មុខងារពិសេសៗលើ A6 Allroad ដូចជា Hill Descent Control, Tilt Angle Assist និង Dynamic All-wheel Steering មកស្តង់ដារតែម្តង ។
ដោយឡែក ផ្នែកខាងក្នុងរបស់វាត្រូវបានរចនា និង រៀបចំយ៉ាងទំនើបហើយប្រណីតដូចម៉ូដែល RS6 Avant អីចឹង ។ មិនតែប៉ុណ្ណោះ វាមានកាប៊ីនខាងក្នុងធំទូលាយ ទាំងកន្លែងអ្នកអង្គុយក្រោយ និង កន្លែងដាក់ឥវ៉ាន់ ។
យ៉ាងណាមិញ រថយន្ត Audi A6 Allroad ថ្មីនេះមិនទាន់ចេញតម្លៃជាផ្លូវការឡើយ ប៉ុន្តែគេរំពឹងថាវាអាចមានតម្លៃខ្ទង់ ៦ ម៉ឺនដុល្លារឡើងទៅ លើទីផ្សារបរទេស ៕
ប្រភព ៖ Carbuzz