BMW 2 Series Gran Coupe ឆ្នាំ ២០២០ រាងតូចច្រឡឹង និង ស៊ីវីល័យខ្លាំង
BMW បានបញ្ចេញរថយន្តម៉ូដែល 2 Series Gran Coupe ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដោយមាន ២ ជម្រើស គឺ 228i xDrive និង M235i xDrive ។
ពួកវាប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២២៨ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ xDrive AWD ។
វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៦ វិនាទី ហើយមានល្បឿនអតិបរមា ២១៥ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ម៉ូដែល 228i xDrive ។ ចំណែកម៉ូដែល M235i xDrive ប្រើពេលត្រឹម ៤,៧ វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ផ្នែកខាងក្នុង BMW 2 Series Gran Coupe បំពាក់កុងទ័រឌីជីថល និង អេក្រង់បង្ហាញព័ត៌មាន-កម្សាន្ត ទំហំ ១០,២៥ ជាប្រភេទ Touchscreen ព្រមទាំង អេក្រង់កុងទ័រលើកញ្ចក់ទំហំ ៩,២ អ៊ីងទៀតផង ។
ក្រៅពីនេះ វាបំពាក់មុខងារសុវត្ថិភាពជាច្រើនមកស្តង់ដារ ដោយក្នុងនោះរួមមានទាំង មុខងារ Frontal Collision Warning with City Collision Mitigation Function, Active Blind Spot Detection និង Lane Departure Warning system ជាដើម ។
សូមបញ្ជាក់ថា 2-Series Gran Coupe គឺជារថយន្ត Sedan ដែលមានតម្លៃសមរម្យមួយរបស់ BMW ។ ថ្វីបើតម្លៃរបស់វាមិនទាន់ត្រូវបានបង្ហាញ ប៉ុន្តែគេរំពឹងថា វាអាចមានតម្លៃចន្លោះខ្ទង់ ៣ ទៅ ៤ ម៉ឺនដុល្លារប៉ុណ្ណោះសម្រាប់ទីផ្សារបរទេស ៕
ប្រភព ៖ Carbuzz