ចង់ដឹងតម្លៃពិតរបស់ OPPO Reno2 និង Reno2F តើគួរលក់ចេញក្នុងតម្លៃប៉ុន្មាន ទើបសមទៅហ្ន៎ ? (វីដេអូ)
ថ្ងៃស្អែកនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំប្រទេសនៅកម្ពុជានឹងទម្លាយនូវអាថ៌កំបាំងដែល Fan គ្រប់គ្នាចង់ដឹងនូវរូបរាងពិត សមត្ថភាពពិត និង តម្លៃពិត របស់កំពូលស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែលព្រមៗគ្នាតែម្តង ពីសណ្ឋាគារដ៏ទំនើបមួយនៅក្បែរវិមានឈ្នះៗនៃទីក្រុងភ្នំពេញ ។ អ្វីដែលគ្រប់គ្នាចង់ដឹងខ្លាំងបំផុតនោះ គឺតម្លៃនៃស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 និង Reno 2F បន្ទាប់ពីពួកគេបានធ្វើការកក់ទុកមុនដោយមិនដឹងតម្លៃពិតប្រាកដ (Blind Order) ។ ការជជែកវែកញែកដេញដោលគ្នា និង ការជជីកសួរតាមរយៈបណ្តាញសង្គមឥតឈប់ឈរ និងសួរអំពីតម្លៃពិត (How much) ឬ តម្លៃប៉ុន្មានទៅហ្ន៎ ទាំងនៅលើ Facebook ផ្លូវការរបស់ OPPO ហាក់ឡើងកម្តៅខ្លាំងឡើងៗ ដូច្នេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO នៅកម្ពុជា ប្រហែលជាអាចឈឺក្បាលមិនស្ទើរទេ ក្នុងការសម្រេចចិត្តដាក់តម្លៃចុងក្រោយឲ្យត្រូវចិត្តអតិថិជន និងអ្នកគាំទ្ររបស់ខ្លួន ។
ដើម្បីធ្វើការប៉ាន់ស្មានតម្លៃពិត ដំបូងគេត្រូវផ្អែកលើលក្ខណៈពិសេសៗ នៃទូរស័ព្ទស៊េរីថ្មី OPPO Reno 2F និង Reno 2 ជាមុនសិន ដូចខាងក្រោមនេះ ៖
ចុះប្រសិនបើ OPPO Reno2 ជាស្មាតហ្វូនថ្នាក់ខ្ពស់តំណាងឲ្យការតស៊ូ និង ច្នៃប្រឌិតខ្ពស់ ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនាបែប High Show និង កាលីបទាន់សម័យជាងមុនជាមួយនឹង ផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់ AMOLED លាតពេញទំហំ 6.5” បំពាក់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់កម្រិតសុវត្ថិភាពពី TÜV Rheinlandដែលធ្វើឲ្យអ្នកប្រើប្រាស់អស់កង្វល់ជាមួយនឹងបញ្ហាភ្នែក ទោះស្ថិតក្នុងលក្ខខណ្ឌពន្លឺតិចក្តីមានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ថតរូបស្អាត ធន់ក្នុងការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាលិបចូលស្វ័យប្រវត្តិ នៅពេលបាត់បង់លំនឹងមែននោះ តើវាអាចមានតម្លៃលើស Reno10X ឬ ក្រោម Reno10X ?
ទាំងដែលផ្នែកខាងក្រោយរបស់វាត្រូវបានរចនាដោយកញ្ចក់ស្វិតCGG5មានភាពស៊ីមេទ្រីរវាង Logo, កាមេរ៉ា និង O-Dotការពារភាពសឹកឡេនកាមេរ៉ា ដោយសេរ៉ាមិចងាយស្រួលចាប់កាន់ប្រើ។ OPPO Reno 2 មានកាមេរ៉ាក្រោយ 4គ្រាប់ កាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូ(OIS + EIS)អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ។ កាមេរ៉ាទី2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ។ចំណែកកាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និង កាមេរ៉ាទី4 ថតរូបបែបសខ្មៅទំហំ 2MP ។ ជាពិសេសវាភ្ជាប់មកជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ (Video Bokeh)និងកម្មវិធី Video Editដំបូងគេបង្អស់។ OPPO Reno 2មានថាមពលថ្មទំហំ 4000mAh កំដរលោកអ្នកលេងហ្គេមដាច់យប់ ទស្សនាខ្សែភាពយន្តម៉ាសប្បាយដៃ មិនភ័យរឿងបញ្ហាអស់ថ្ម ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 (Type C)។
ចូរក្រឡេកមើល ស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀតOPPO Reno 2Fប្រសិនបើវាជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series និងមានការរចនារលើបរលោង ជាមួយនឹងការបំពាក់កាមេរ៉ាក្រោយ4មានផ្ទៃម៉ាស៊ីនរាបស្មើមិនងាយសឹកឡេននិងថាមពលថ្ម ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2ដែរនោះ តែវាអាចមានតម្លៃទ្វេគុណ ឬ យ៉ាងណា? ស្របពេលដែលវាមានកាមេរ៉ាមេទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 អាចថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190ថតរូបមនុស្សទូទៅ ឃើញរាងខ្ពស់ស្លីមស្អាត ថតរូបភាពជួបជុំគ្រួសារ រឺការជួបជុំគ្នានៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលត្រូវដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា10x Digital Zoom ថែមទៀតផង ។ មិនតែប៉ុណ្ណោះកាមេរ៉ាទី3 និងទី4 មានទំហំ 2MPដូចគ្នាអាចថតរូបបែបសខ្មៅ និង បែបភាពយន្ត ស្អាតគ្រប់ប្លង់ ។
ចំណែកឯកាមេរ៉ាមុខវិញបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។ ជាពិសេសវាបានបំពាក់មកជាមួយនូវ Sensor ស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី 3.0 កាន់តែសុវត្ថិភាពខ្ពស់ជាងមុនជាមួយនឹង Hardware និង កម្មវិធី AI ដែលអាចវិភាគនិងសម្គាល់ស្នាមម្រាមដៃ កាន់តែលឿន និង ដោះសោរក្នុងរយៈពេលត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ។ ប្រសិនជាចង់ដឹងចម្លើយពិត សូមកុំភ្លេចតាមដានការផ្សាយផ្ទាល់អំពីកម្មវិធីសម្ពោធ OPPO Reno Series ជាផ្លូវការនៅវេលាល្ងាច ថ្ងៃទី 17 តុលា 2019 ទាំងអស់គ្នា! ជាពិសេសលើកនេះ តើ OPPO លេងក្បាច់បាក់ចង្កេះដូចជំនាន់ A9-2020 ទៀតអត់? អីញ្ចឹងមានតែចាំអ៊ុតមើលទាំងអស់គ្នា! បើ Admin វិញលួច Crush OPPO Reno2 រួចហើយ ឲ្យតែចេញតម្លៃភ្លាម ខលកក់វឹងតែម្តង ហេហេហេ ៕